Sunday, December 22, 2024
Homeព័ត៌មានអន្តរជាតិឥណ្ឌូណេស៊ី៖បញ្ជាទិញយន្តហោះចម្បាំងពីបារាំង៤២គ្រឿង

ឥណ្ឌូណេស៊ី៖បញ្ជាទិញយន្តហោះចម្បាំងពីបារាំង៤២គ្រឿង

យោងតាមលោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ីបានអោយដឹងថា​ឥណ្ឌូ​ណេស៊ី​បាន​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយបារាំងកាលពីថ្ងៃព្រហស្បតិ៍ទី១០ កុម្ភៈ ២០២២ ដើម្បីទិញយន្ត​ហោះ​ចម្បាំ​ង​ Rafale ចំនួន៤២គ្រឿង។ការចុះហត្ថលេខានេះបានធ្វើឡើងក្នុងអំឡុងពេលលោកស្រី Florence Parly រដ្ឋមន្ត្រី​ការពាជាតិបារាំងមកបំពេញទស្សនកិច្ចប្រទេសអាស៊ានដើម្បីជំរុញទំនាក់ទំនងយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ទាក់ទងទៅនឹងតម្លៃគេមិនបានបង្ហើបអោយដឹងទេ ក៏ប៉ុន្តែគេនៅចាំបានថាពេលអេហ្ស៊ីបបញ្ជាទិញ៣០គ្រឿង​ត្រូវចំណាយអស់ ៤,៥ពាន់លានដុល្លារ។

លោកស្រីបាននិយាថា យើងបានយល់ព្រមលើការទិញយន្តហោះចម្បាំង  Rafale ចំនួន៤២គ្រឿង។កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខានៅថ្ងៃនេះគឺសម្រាប់ 6 គ្រឿងដំបូងមុននឹងបន្តយក36 ផ្សេងទៀត ។រដ្ឋមន្ត្រីក្រសួងការ​ពារជាតិបារាំង លោកស្រី Florence Parly ដែលបច្ចុប្បន្នកំពុងធ្វើដំណើរ​មកកាន់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់​នៅក្នុងTwitterថាឥណ្ឌូណេស៊ីបានបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ៤២ គ្រឿង។លោកស្រីបានបន្ថែមថាការបញ្ជាទិញនេះនឹងធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីក្លាយជារដ្ឋទីពីរនៅក្នុងតំបន់ដែលពឹងផ្អែកលើយន្តហោះដែលផលិតដោយក្រុមហ៊ុនបារាំងDassault Aviation ។

កិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដែលទីក្រុងប៉ារីស ចាត់ទុកខ្លួនឯងថាជាមហាអំណាច​ដែនអាកាស​ពិភព​លោក​ដែលកំពុងស្វែងរកការពង្រីកទំនាក់ទំនងភូមិសាស្ត្រនយោ​បាយរបស់ខ្លួននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកដើម្បី​ប្រ​តិកម្មតបចំពោះការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រថ្មីរវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី។ការបញ្ជាទិញយន្តហោះចម្បាំងបារាំងជាលើកដំបូងរបស់ប្រទេសឥណ្ឌូណេស៊ីគឺដើម្បីជំនួសកងយន្តហោះចម្បាំងដែលមានវ័យចំណាស់ដែលភាគច្រើននៃយន្តហោះ F-16 របស់អាមេរិក និងSukhoisរបស់រុស្ស៊ីចំពេលមានការ​ព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការកើនឡើងភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិននៅក្នុងតំបន់អាស៊ី៕

RELATED ARTICLES