យោងតាមលោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូណេស៊ីបានអោយដឹងថាឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយបារាំងកាលពីថ្ងៃព្រហស្បតិ៍ទី១០ កុម្ភៈ ២០២២ ដើម្បីទិញយន្តហោះចម្បាំង Rafale ចំនួន៤២គ្រឿង។ការចុះហត្ថលេខានេះបានធ្វើឡើងក្នុងអំឡុងពេលលោកស្រី Florence Parly រដ្ឋមន្ត្រីការពាជាតិបារាំងមកបំពេញទស្សនកិច្ចប្រទេសអាស៊ានដើម្បីជំរុញទំនាក់ទំនងយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ទាក់ទងទៅនឹងតម្លៃគេមិនបានបង្ហើបអោយដឹងទេ ក៏ប៉ុន្តែគេនៅចាំបានថាពេលអេហ្ស៊ីបបញ្ជាទិញ៣០គ្រឿងត្រូវចំណាយអស់ ៤,៥ពាន់លានដុល្លារ។
លោកស្រីបាននិយាថា យើងបានយល់ព្រមលើការទិញយន្តហោះចម្បាំង Rafale ចំនួន៤២គ្រឿង។កិច្ចសន្យាដែលបានចុះហត្ថលេខានៅថ្ងៃនេះគឺសម្រាប់ 6 គ្រឿងដំបូងមុននឹងបន្តយក36 ផ្សេងទៀត ។រដ្ឋមន្ត្រីក្រសួងការពារជាតិបារាំង លោកស្រី Florence Parly ដែលបច្ចុប្បន្នកំពុងធ្វើដំណើរមកកាន់ប្រទេសឥណ្ឌូណេស៊ី បានបញ្ជាក់នៅក្នុងTwitterថាឥណ្ឌូណេស៊ីបានបញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ៤២ គ្រឿង។លោកស្រីបានបន្ថែមថាការបញ្ជាទិញនេះនឹងធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីក្លាយជារដ្ឋទីពីរនៅក្នុងតំបន់ដែលពឹងផ្អែកលើយន្តហោះដែលផលិតដោយក្រុមហ៊ុនបារាំងDassault Aviation ។
កិច្ចព្រមព្រៀងនេះកើតឡើងនៅពេលដែលទីក្រុងប៉ារីស ចាត់ទុកខ្លួនឯងថាជាមហាអំណាចដែនអាកាសពិភពលោកដែលកំពុងស្វែងរកការពង្រីកទំនាក់ទំនងភូមិសាស្ត្រនយោបាយរបស់ខ្លួននៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកដើម្បីប្រតិកម្មតបចំពោះការបង្កើតសម្ព័ន្ធភាពយុទ្ធសាស្ត្រថ្មីរវាងសហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី។ការបញ្ជាទិញយន្តហោះចម្បាំងបារាំងជាលើកដំបូងរបស់ប្រទេសឥណ្ឌូណេស៊ីគឺដើម្បីជំនួសកងយន្តហោះចម្បាំងដែលមានវ័យចំណាស់ដែលភាគច្រើននៃយន្តហោះ F-16 របស់អាមេរិក និងSukhoisរបស់រុស្ស៊ីចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការកើនឡើងភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិននៅក្នុងតំបន់អាស៊ី៕