បើទោះជាពន្លឺភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន កំពុងលេចរូបរាងកាន់តែច្បាស់១០០ភាគរយទៅហើយក្តី ក៏អ្នក តាមដានព្រឹត្តិការណ៍ជម្លោះរបស់ប្រទេសទាំងពីរនេះនៅតែមើលឃើញថាដំណើរការចរចាការទូតនៅតែជាអាទិភាពសម្រាប់ពន្លត់ភ្លើងសង្រ្កាមនេះបាន ។ សហរដ្ឋអាមេរិកបានអំ ពាវនាវអោយពលរដ្ឋ របស់ខ្លួនចាកចេញពីប្រ ទេសអ៊ុយក្រែន។តើមានសេណារីយោអ្វីខ្លះដែលអាចបញ្ជៀសសង្គ្រាមប្រទេសទាំងពីរនេះបាន?
១- មេដឹកនាំលោកខាងលិចអាចបញ្ចុះបញ្ចូលអោយ
ប្រធានាធិបតី ពូទីន ដកថយនៅក្រោមសេណារីយ៉ូនេះ មហាអំណាចលោកខាងលិចនឹងទប់ស្កាត់ប្រកប ដោយ ប្រសិទ្ធភាពនូវការឈ្លានពានណាមួយដោយបញ្ចុះបញ្ចូលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីនយល់ដឹង ពីផលវិបាក និងការ ការចំណាយដ៏ច្រើជាងអត្ថប្រយោជន៍ដែលទទួលបាន។គាត់នឹងត្រូវបានគេបញ្ចុះបញ្ចូលថាការបាត់បង់ ជីវិតមនុស្ស ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនិងការវាយបកផ្នែកការទូតនឹងធ្លាក់មក លើប្រទេសរុស្ស៊ីយ៉ាងអាក្រក់បំ ផុតបើទោះបីជាគាត់បានចំណេញផ្នែកយោធានៅលើសមរភូមិក៏ដោយ។ប្រទេសរុស្ស៊ីនឹងត្រូវភ័យខ្លាចថាលោកខាងលិចអាចគាំទ្រការបះបោរយោធានៅអ៊ុយក្រែនដែលអាចធ្លាក់ក្នុង សង្រ្គាមអូសបន្លាយជាច្រើនឆ្នាំ។លោកពូទីនត្រូវតែជឿថាការចំណាយទាំងនេះនឹងកាត់បន្ថយ ការគាំទ្រក្នុងស្រុក របស់គាត់ដែលជាការគំរាមកំហែងដល់ការដឹកនាំរបស់គាត់។
២- ណាតូ និងរុស្ស៊ីអាចយល់ព្រមលើកិច្ចព្រមព្រៀង
សន្តិសុខថ្មីមួយមហាអំណាចលោកខាងលិចបានបញ្ជាក់យ៉ាងច្បាស់ថាពួកគេនឹងមិនសម្របសម្រួលលើគោលការណ៍ស្នូល ដូចជាអធិបតេយ្យភាព និងបូរណភាពទឹកដីនៃអ៊ុយក្រែន។ សិទ្ធិក្នុងការស្វែងរកចូលជាសមាជិកភាពរបស់ណាតូគឺទ្វារបើកចំហសម្រាប់ប្រទេសណាមួយដែលចង់ចូលរួម។ទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិក និងណាតូបានទទួលយកចំណុចរួមអាចត្រូវបានរកឃើញលើបញ្ហាសន្តិសុ ខអឺរ៉ុបកាន់តែទូលំទូលាយ។នេះអាចរួមបញ្ចូលការរស់ឡើងវិញនៃកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដែលត្រូវបានលុបចោលដើម្បីកាត់បន្ថយចំនួនមីស៊ីលទាំងសងខាងការពង្រឹងវិធានការកសាងទំនុកចិត្តរវាងកងកម្លាំងរុស្ស៊ី និងណាតូ តម្លាភាពកាន់តែច្រើន លើសមយុទ្ធយោធា និងទីតាំងនៃកាំជ្រួចនិងកិច្ចសហប្រតិបត្តិការលើការសាកល្បងអាវុធប្រឆាំងផ្កាយរណប។រុស្ស៊ីបានបញ្ជាក់រួចហើយថា បញ្ហាទាំងនេះនឹងមិនគ្រប់គ្រាន់ដើម្បីបំពេញកង្វល់ ស្នូលរបស់ខ្លួនដែលថាការអនុ ញ្ញាតឱ្យអ៊ុយក្រែនចូលរួមជាមួយណាតូនឹងធ្វើអោយប៉ះពាល់ដល់សន្តិសុខរុស្ស៊ី។ប៉ុន្តែប្រសិនបើនិយាយថាការ ដាក់ពង្រាយកាំជ្រួចមីស៊ីលរបស់ណាតូត្រូវបានកាត់បន្ថយយ៉ាងខ្លាំងនោះវាអាច ដោះស្រាយការព្រួយបារម្ភ របស់រុស្ស៊ីបានមួយចំនួនដែរ។នៅក្នុងវិធីមួយចំនួនលោកពូទីនបានទទួលផលចំ ណេញនៅទីនេះរួចហើយ អឺរ៉ុបទើបតែបានចូលរួមនៅក្នុងកិច្ចសន្ទនាសន្តិសុខលើលក្ខខណ្ឌរបស់រុស្ស៊ី។ហើយបន្តិចម្តងៗការប្រឈមមុខ ដាក់គ្នានឹងរលាយបាត់ពីការយកចិត្តទុកដាក់របស់សាធារណជន។
៣- អ៊ុយក្រែន និងរុស្ស៊ីអាចធ្វើរស់ឡើងវិញនូវកិច្ច
ព្រមព្រៀងទីក្រុង Minskអ្នកនយោបាយលោកខាងលិចបានស្នើឱ្យមានការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងទី ក្រុងMinskឥឡូវនេះដែលអាចជាដំណោះស្រាយចំពោះវិបត្តិនេះ។ប្រធានាធិបតីបារាំងលោកអ៊ីម៉ានូអ៊ែល ម៉ា ក្រុន( Emmanuel Macron) បាននិយាយថាកិច្ចព្រមព្រៀងទីក្រុង Minsk គឺជា ផ្លូវតែមួយគត់ដែលអនុញ្ញាតឱ្យ យើងកសាងសន្តិភាព។រដ្ឋមន្ត្រីការពារជាតិ Ben Wallace បានប្រាប់កម្មវិធី BBC Today ថា ការស្ដារកិច្ចព្រមព្រៀ ងទីក្រុង Minsk ឡើងវិញនឹងជាមធ្យោបាយដ៏រឹងមាំឆ្ពោះទៅរកការបន្ថយការ កើនឡើងជម្លោះរវាងប្រទេសទាំង ពីរ។កិច្ចព្រមព្រៀងទីក្រុងMinskត្រូវបានរៀបចំឡើងដើម្បីបញ្ចប់សង្រ្គាមរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧ ទ្ទាមគាំទ្រដោយរុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនប៉ុន្តែវាបរាជ័យ ខណៈការប្រយុទ្ធនៅតែបន្ត។ទោះជាយ៉ាងណា ក្តីយ៉ាងហោចណាស់វាបានកំណត់ផ្លូវឆ្ពោះទៅរកបទឈប់បាញ់ និងដំណោះស្រាយនយោ បាយដោយផ្អែកលើ រដ្ឋធម្មនុញ្ញសហព័ន្ធបន្ថែមទៀត។
៤- អ៊ុយក្រែនអាចក្លាយជាប្រទេសអព្យាក្រឹត ដូចជាហ្វាំងឡង់
មន្ត្រីបារាំងបានស្នើឱ្យអ៊ុយក្រែនអាចយកប្រទេសហ្វាំងឡង់ធ្វើជាគំរូ។ហ្វាំងឡង់បានអនុម័តអព្យាក្រឹតភាពជាផ្លូវ ការក្នុងកំឡុងសង្គ្រាមត្រជាក់។ វាជារដ្ឋឯករាជ្យ អធិបតេយ្យ និងប្រជាធិបតេយ្យ។ វា នៅខាងក្រៅណាតូ។ប៉ុន្តែ សំណួរសួរថាអ៊ុយក្រែនព្រម ទទួលយកអត់?ចម្លើយគឺទេ ពីព្រោះបើព្រម ទទួលយកគឺស្ថិតនៅក្រោមឥទ្ធិពលរបស់រុស្ស៊ី។អព្យាក្រឹតភាពនឹងក្លាយជាសម្បទានដ៏សំខាន់មួយដែលធ្វើអោយទីក្រុងគៀវត្រូវបោះបង់ចោលនូវសេចក្តីប្រាថ្នា Euro-Atlanticរបស់ខ្លួន។អព្យាក្រឹតភាពក៏អាចធ្វើឱ្យសមាជិកភាពរបស់សហភាពអឺរ៉ុបកាន់តែឆ្ងាយពីអ៊ុយក្រែន។
៥-ការប្រឈមមុខដាក់គ្នានាពេលបច្ចុប្បន្ន
អាចក្លាយជាស្ថានភាពដដែលៗរុស្ស៊ីអាចដកទ័ពរបស់ខ្លួនត្រឡប់ទៅបន្ទាយវិញយឺតៗ ដោយប្រកាសថាសមយុទ្ធរបស់ពួកគេចប់ហើយ។ ប៉ុន្តែក្នុងពេលជាមួយគ្នានោះសម្ភារៈយោធាជាច្រើនអាចត្រូវបានទុកចោលនៅទីនោះ។ទីក្រុងមូស្គូអាចបន្តគាំទ្រកងកម្លាំងឧទ្ទាមនៅ Donbas ។ ហើយគ្រប់ពេលទាំងអស់ នយោបាយ និងសេដ្ឋកិច្ចរបស់អ៊ុយក្រែននឹងបន្តមានអស្ថិរភាពដោយការគំរាមកំហែងឥតឈប់ឈរពីរុស្ស៊ី។ផ្ទុយទៅវិញលោកខាងលិចនឹងរក្សាវត្តមានណាតូដែលពង្រឹងនៅអឺរ៉ុបខាងកើត។ អ្នកនយោបាយ និងអ្នកការទូតរបស់វានឹងបន្តចូលរួមជាបណ្តើរៗជាមួយសមភាគីរុស្ស៊ី ជាកន្លែងដែលកិច្ចពិភាក្សាបានបន្ត ប៉ុន្តែមានការរីកចម្រើនតិចតួច។អ៊ុយក្រែននឹងតស៊ូ។ ប៉ុន្តែយ៉ាងហោចណាស់ វានឹងមិនមានសង្រ្គាមពេញលេញទេ៕