Sunday, December 22, 2024
Homeព័ត៌មានអន្តរជាតិជំនួបប្រជុំត្រីភាគី បញ្ជាក់ជំហរទប់ស្កាត់ ការគំរាម​កំ​ហែង​សន្តិសុខទីក្រុងព្យុងយ៉ាង

ជំនួបប្រជុំត្រីភាគី បញ្ជាក់ជំហរទប់ស្កាត់ ការគំរាម​កំ​ហែង​សន្តិសុខទីក្រុងព្យុងយ៉ាង

រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េ ខាងត្បូងបានអះអាងឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមសន្តិសុខសកលនិង ការគំរាមកំហែងពីកម្មវិធីអាវុធប្រល័យលោក និងមីស៊ីលរបស់កូរ៉េខាងជើង។នេះបើយោងតាមការការចេញ ផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃព្រហស្បតិ៍ទី ១០ កុម្ភៈ ២០២២។ក្នុងអំឡុងពេលកិច្ចពិភាក្សាសន្តិសុខត្រីភាគីតាមទូរស័ព្ទ រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Nobuo Kishi និងសម ភាគីអាមេរិក លោកLloyd Austin និង លោក Suh Wook របស់កូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថាការបាញ់មីស៊ីល ផ្លោងនាពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាងកំពុងធ្វើឱ្យមានអស្ថិរភាពដល់សន្តិសុខក្នុងតំបន់និងជាការរំលោភយ៉ាងច្បាស់លើដំណោះស្រាយជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោកNobuo Kishi និយាយថាប្រមុខការពារជាតិនៃប្រទេស ទាំងបីក៏បានយល់ព្រមធ្វើកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រី ការ ពារជាតិត្រីភាគីដោយផ្ទាល់នៅពេលអនាគតនិងបន្តកិច្ ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវការរំសា យអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ដោយឡែកលោក Lloyd Austin មន្ត្រីការពារជាតិអាមេរិកកាលពី ថ្ងៃពុធ បាននិយាយថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពារប្រទេសជប៉ុននិងកូរ៉េខាងត្បូងគឺជាការ ប្រឆាំងនឹងកណ្តាប់ដៃដែក។

កាលពីថ្ងៃពុធទី ៩ កុម្ភ ប្រទេសកូរ៉េខាងជើងបានអួតអាងថា ខ្លួនជាប្រទេសមួយក្នុងចំនោមប្រទេសមួយចំនួនតូច ក្នុងពិភពលោកដែលបំពាក់អាវុធនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលលឿនជាងសម្លេងទំនើប ដែលអាចវាយប្រហារ ដល់ សហរដ្ឋអាមេរិកនិងអង្រួនពិភពលោកជាមួយនឹងការធ្វើតេស្តមីស៊ីលនៅក្នុងខែមករា កន្លងទៅ។

ភាពតានតឹងបាននឹងកំពុងកើនឡើងជុំវិញការសាកល្បងកាំជ្រួចផ្លោងរបស់កូរ៉េខាងជើងជាបន្តបន្ទាប់ ដែលជា សកម្មភាពមួយត្រូវបានហាមឃាត់ជាយូរមកហើយដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ខែមករា គឺជាខែបំបែកកំណត់ត្រានៃការសាកល្បង ជាមួយនឹងការបាញ់បង្ហោះយ៉ាងហោចណាស់ចំនួន 7 លើក រួមទាំង ប្រភេទថ្មីនៃ មីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ៕

RELATED ARTICLES