Tuesday, October 22, 2024
Homeព័ត៌មានអន្តរជាតិជប៉ុននិង IAEA  ពិភាក្សាគម្រោងបញ្ចេញទឹកវិទ្យុ​ស​ក​ម្មចូលសមុទ្រ

ជប៉ុននិង IAEA  ពិភាក្សាគម្រោងបញ្ចេញទឹកវិទ្យុ​ស​ក​ម្មចូលសមុទ្រ

កាលពីថ្ងៃចន្ទ  រដ្ឋាភិបាលជប៉ុនបានផ្លាស់ប្តូរយោបល់ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)ស្តីពី​ផែនការបញ្ចេញទឹកដែលមានផ្ទុកសារធាតុវិទ្យុសកម្មកម្រិតទាបពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលត្រូវបានព្យាបាលរួចហើយចូលទៅក្នុងសមុទ្រ ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃចន្ទ ទី ១៤ កុម្ភៈ២០២២។ក្រុមការងារ​មក​ពី IAEA ដែលត្រូវបន្តរហូតដល់ថ្ងៃសុក្រ នឹងធ្វើ​ការពិ​និត្យសុវត្ថិភាពទឹកដែលមានសារធាតុវិទ្យុ​សកម្មនៅថ្ងៃអង្គារ​នៅឯរោង​ចក្រដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១។ យោងតាមទីភ្នាក់ងារបានឱ្យដឹងថាការ​ត្រួតពិនិត្យនេះគឺ​មានគោលបំណងជួយធានាឱ្យគម្រោងការបង្ហូរ​ចេញ​ដំណើរការស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិនិងមិនប៉ះពាល់ដល់សុខភាពសាធារណៈ ឬបរិស្ថាន។

លោក Gustavo Caruso នាយកនិងអ្នកសម្របសម្រួលនៅនាយកដ្ឋានសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែររបស់ IAEA បាននិយាយនៅក្នុងសម័យប្រជុំថា ក្រុមការងារនឹងធ្វើការពិនិត្យឡើងវិញក្នុងគោលបំណងធ្វើអោយទុកចិត្ត មានលក្ខណៈវិទ្យាសាស្ត្រ ដែលជាការផ្ញើសារអំពីតម្លាភាព និងទំនុកចិត្តទៅកាន់ ប្រជាជននៅប្រទេសជប៉ុននិង​ក្រៅប្រទេស»។

លោក Keiichi Yumoto អគ្គនាយកសម្រាប់ការឆ្លើយតបគ្រោះមហន្តរាយនៃឧប​ទ្ទវហេតុនុយក្លេអ៊ែរនៅ​ក្រសួង​ឧស្សាហកម្មបាននិយាយថាយើងចង់ស្នើសុំឱ្យមានការវាយតម្លៃដ៏តឹងរឹង និងមានតម្លាភាព។ទីក្រុងតូក្យូបានសម្រេចចិត្តកាលពីខែមេសាឆ្នាំមុន ដើម្បីបញ្ចេញទឹកដែលត្រូវបានព្យាបាលជាបណ្តើរៗ​តាមរយៈ​ប្រព័ន្ធកែច្នៃវត្ថុរាវកម្រិតខ្ពស់ ដែលចម្រាញ់យកសារធាតុ radionuclides លើកលែងតែ tritium ចូលទៅក្នុងមហា​សមុទ្រប៉ាស៊ីហ្វិក ប្រទេសចិន និងកូរ៉េខាងត្បូងក៏ដូចជាសហគមន៍នេសាទក្នុងស្រុកបានប្រឆាំងផែនការនេះ៕

RELATED ARTICLES