កាលពីថ្ងៃចន្ទ រដ្ឋាភិបាលជប៉ុនបានផ្លាស់ប្តូរយោបល់ជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)ស្តីពីផែនការបញ្ចេញទឹកដែលមានផ្ទុកសារធាតុវិទ្យុសកម្មកម្រិតទាបពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ដែលត្រូវបានព្យាបាលរួចហើយចូលទៅក្នុងសមុទ្រ ។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុនក្យូដូកាលពីថ្ងៃចន្ទ ទី ១៤ កុម្ភៈ២០២២។ក្រុមការងារមកពី IAEA ដែលត្រូវបន្តរហូតដល់ថ្ងៃសុក្រ នឹងធ្វើការពិនិត្យសុវត្ថិភាពទឹកដែលមានសារធាតុវិទ្យុសកម្មនៅថ្ងៃអង្គារនៅឯរោងចក្រដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១។ យោងតាមទីភ្នាក់ងារបានឱ្យដឹងថាការត្រួតពិនិត្យនេះគឺមានគោលបំណងជួយធានាឱ្យគម្រោងការបង្ហូរចេញដំណើរការស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិនិងមិនប៉ះពាល់ដល់សុខភាពសាធារណៈ ឬបរិស្ថាន។
លោក Gustavo Caruso នាយកនិងអ្នកសម្របសម្រួលនៅនាយកដ្ឋានសុវត្ថិភាព និងសន្តិសុខនុយក្លេអ៊ែររបស់ IAEA បាននិយាយនៅក្នុងសម័យប្រជុំថា ក្រុមការងារនឹងធ្វើការពិនិត្យឡើងវិញក្នុងគោលបំណងធ្វើអោយទុកចិត្ត មានលក្ខណៈវិទ្យាសាស្ត្រ ដែលជាការផ្ញើសារអំពីតម្លាភាព និងទំនុកចិត្តទៅកាន់ ប្រជាជននៅប្រទេសជប៉ុននិងក្រៅប្រទេស»។
លោក Keiichi Yumoto អគ្គនាយកសម្រាប់ការឆ្លើយតបគ្រោះមហន្តរាយនៃឧបទ្ទវហេតុនុយក្លេអ៊ែរនៅក្រសួងឧស្សាហកម្មបាននិយាយថាយើងចង់ស្នើសុំឱ្យមានការវាយតម្លៃដ៏តឹងរឹង និងមានតម្លាភាព។ទីក្រុងតូក្យូបានសម្រេចចិត្តកាលពីខែមេសាឆ្នាំមុន ដើម្បីបញ្ចេញទឹកដែលត្រូវបានព្យាបាលជាបណ្តើរៗតាមរយៈប្រព័ន្ធកែច្នៃវត្ថុរាវកម្រិតខ្ពស់ ដែលចម្រាញ់យកសារធាតុ radionuclides លើកលែងតែ tritium ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ប្រទេសចិន និងកូរ៉េខាងត្បូងក៏ដូចជាសហគមន៍នេសាទក្នុងស្រុកបានប្រឆាំងផែនការនេះ៕