ការិយាល័យរាជ្យបណ្ឌិតសភាថៃ (ORST) បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះរាជធានីផ្លូវការ ពីទីក្រុងបាងកកទៅ ជា ក្រុង ថេព មហានគរ វិញ (Krung Thep Maha Nakhon)។ ទោះជាយ៉ាងណាក៏ដោយ ឈ្មោះទីក្រុងបាងកកនៅ តែត្រូវបានគេទទួលស្គាល់ដដែល។ នេះបើយោងតាមសារព័ត៌មានថៃបាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
កាលពីថ្ងៃអង្គារគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្ដីព្រាង របស់ការិយាល័យនាយករដ្ឋមន្ត្រីស្ដីពីការធ្វើបច្ចុប្បន្នភាព ឈ្មោះ ប្រទេស, ដែនដី, តំបន់រដ្ឋបាល និងរាជធានី តាមសំណើរបស់ ORST។ ឈ្មោះផ្លូវការនៃរាជធានីថៃ គឺក្រុង ទេពមហានគរនឹងមិនចូលជាធរមានឡើយរហូតទាល់តែវាត្រូវបានពិនិត្យដោយគណៈកម្មាធិការមួយ។
បើតាមការិយាល័យរាជ្យបណ្ឌិតសភាថៃ ឈ្មោះក្រុងទេពមហានគរ នឹងក្លាយជាឈ្មោះផ្លូវការនៃរាជ ធានីរបស់ ព្រះរាជាណាចក្រថៃ ប៉ុន្តែ ឈ្មោះបាងកក នឹងត្រូវដាក់នៅក្នុងរង្វង់ក្រចក៕