Sunday, December 22, 2024
Homeព័ត៌មានអន្តរជាតិថៃប្តូរឈ្មោះទីក្រុងបាងកកទៅជា ក្រុង ថេព មហានគរ

ថៃប្តូរឈ្មោះទីក្រុងបាងកកទៅជា ក្រុង ថេព មហានគរ

ការិយាល័យរាជ្យបណ្ឌិតសភាថៃ (ORST) បានប្រកាសពីការផ្លាស់ប្ដូរឈ្មោះរាជធានីផ្លូវការ ពីទីក្រុងបាងកកទៅ ជា ក្រុង ថេព មហានគរ វិញ (Krung Thep Maha Nakhon)។ ទោះជាយ៉ាងណាក៏ដោយ ឈ្មោះទីក្រុងបាងកកនៅ តែត្រូវបានគេទទួលស្គាល់ដដែល។ នេះបើយោងតាមសារព័ត៌មានថៃបាងកកប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

កាលពីថ្ងៃអង្គារគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្ដីព្រាង របស់ការិយាល័យនាយករដ្ឋមន្ត្រីស្ដីពីការធ្វើបច្ចុប្បន្នភាព ឈ្មោះ ប្រទេស, ដែនដី, តំបន់រដ្ឋបាល និងរាជធានី តាមសំណើរបស់ ORST។ ឈ្មោះផ្លូវការនៃរាជធានីថៃ គឺក្រុង ទេពមហានគរនឹងមិនចូលជាធរមានឡើយរហូតទាល់តែវាត្រូវបានពិនិត្យដោយគណៈកម្មាធិការមួយ។

បើតាមការិយាល័យរាជ្យបណ្ឌិតសភាថៃ ឈ្មោះក្រុងទេពមហានគរ នឹងក្លាយជាឈ្មោះផ្លូវការនៃរាជ ធានីរបស់ ព្រះរាជាណាចក្រថៃ ប៉ុន្តែ ឈ្មោះបាងកក នឹងត្រូវដាក់នៅក្នុងរង្វង់ក្រចក៕

RELATED ARTICLES