ស្តេចប្រដាល់ហ្វីលីពីន និងជាបេក្ខជនប្រធានាធិបតីម៉ានីប៉ាគីអាវ( Manny Pacquiao) បាននិយាយថាលោកនឹងស្វាគមន៍ការស៊ើបអង្កេតអន្តរជាតិលើសង្គ្រាម បង្ក្រាបគ្រឿងញៀនដ៏បង្ហូរឈាមរបស់លោកប្រធានាធិបតីឌូតើតេប្រសិនបើជាប់ឆ្នោតនៅក្នុងការបោះឆ្នាតជ្រើសរើសប្រធានាធិបតីខែឧសភាខាងមុខហើយបានសន្យាថានឹងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនតាមវិធីត្រឹមត្រូវមិនមែនជាការបាញ់ប្រហារតាមផ្លូវនោះទេ។
ទោះជាយ៉ាងណាក្តី យោងតាមការស្ទង់លោកFerdinand Marcos Jr ទទួលបាន 44 ពិន្ទុនាំមុខលើអនុប្រធានាធិបតីហ្វីលីពីន Leni Robredo និងនាំមុខនីប៉ាគីអាវនៅក្នុងការស្ទង់មតិថ្ងៃទី 19 ដល់ថ្ងៃទី 24 ខែមករាដោយអ្នកស្ទង់មតិឯករាជ្យ Pulse Asia កើនឡើង 11 ពិន្ទុធៀបនឹងការស្ទង់មតិមុននៅដើមខែធ្នូ។
ការកត់សម្គាល់ក្នុងសប្តាហ៍នេះថ្លែងទៅកាន់អ្នកសារព័ត៌មានបរទេស លោក ប៉ាគីអាវ អតីតជើងឯកប្រដាល់ពិភពលោក និងធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រធានាធិបតីបាននិយាយថាលោកនឹងបើកចំហរក្នុងការចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលលោក ឌូតើតេបានដកខ្លួនចេញជាឯកតោភាគីកាលពីឆ្នាំ 2018 ។
ស្ថិតក្នុងវ័យ 43 ឆ្នាំលោកបានព្យាយាមបំបែកខ្លួនចេញពី លោកឌូតើតេដោយនិយាយថាគាត់នឹង បន្តសង្រ្គាមលើគ្រឿងញៀនខុសច្បាប់ដោយជនសង្ស័យត្រូវបានផ្តល់ការកាត់ក្តីដោយយុត្តិធម៌និងស្តារនីតិសម្បទាឡើងវិញ។លោកបាននិយាយនៅថ្ងៃចន្ទ ១៤ កុម្ភៈថា៖ «នៅពេលខ្ញុំនិយាយផ្លូវត្រូវ មានន័យថាមិនសម្លាប់ពួកគេនៅតាមផ្លូវទេ៕