Sunday, December 22, 2024
Homeព័ត៌មានអន្តរជាតិម៉ានីប៉ាគីអាវៈ បើខ្ញុំជាប់ឆ្នោតប្រធានាធិបតី ICCត្រឡប់មកវិញនិងបន្តប្រឆាំងគ្រឿងញៀន

ម៉ានីប៉ាគីអាវៈ បើខ្ញុំជាប់ឆ្នោតប្រធានាធិបតី ICCត្រឡប់មកវិញនិងបន្តប្រឆាំងគ្រឿងញៀន

ស្តេចប្រដាល់ហ្វីលីពីន និងជាបេក្ខជនប្រធានាធិបតីម៉ានីប៉ាគីអាវ( Manny Pacquiao) បាននិយាយថាលោក​នឹង​ស្វាគមន៍ការស៊ើបអង្កេតអន្តរជាតិលើសង្គ្រាម បង្ក្រាបគ្រឿងញៀនដ៏បង្ហូរឈាម​របស់លោកប្រធា​នាធិបតីឌូ​តើ​តេប្រសិនបើជាប់ឆ្នោតនៅក្នុងការបោះឆ្នាតជ្រើសរើសប្រធានាធិបតីខែឧសភាខាងមុខហើយបានសន្យាថានឹងប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនតាមវិធីត្រឹមត្រូវមិនមែនជាការបាញ់ប្រហារតាមផ្លូវនោះទេ។

ទោះជាយ៉ាងណាក្តី យោងតាមការស្ទង់លោកFerdinand Marcos Jr ទទួលបាន 44 ពិន្ទុនាំមុខលើអនុប្រធានាធិប​តីហ្វីលីពីន Leni Robredo និងនាំមុខនីប៉ាគីអាវនៅក្នុងការស្ទង់មតិថ្ងៃទី 19 ដល់ថ្ងៃទី 24 ខែមករាដោយអ្នក​ស្ទង់​មតិ​ឯករាជ្យ Pulse Asia កើនឡើង 11 ពិន្ទុធៀបនឹងការស្ទង់មតិមុននៅដើមខែធ្នូ។

ការកត់សម្គាល់ក្នុងសប្តាហ៍នេះថ្លែងទៅកាន់អ្នកសារព័ត៌មានបរទេស លោក ប៉ាគីអាវ អតីតជើងឯកប្រដាល់​ពិ​ភពលោក និងធ្លាប់ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ប្រធានាធិបតី​បាននិយាយថាលោកនឹងបើកចំហរក្នុងការចូល​រួមជា​មួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលលោក ឌូតើតេបានដកខ្លួនចេញជាឯកតោភាគីកាលពីឆ្នាំ 2018 ។

ស្ថិតក្នុងវ័យ 43 ឆ្នាំលោកបានព្យាយាមបំបែកខ្លួនចេញពី លោកឌូតើតេដោយនិយាយថាគាត់នឹង បន្តសង្រ្គាម​លើ​គ្រឿងញៀនខុសច្បាប់ដោយជនសង្ស័យត្រូវបានផ្តល់ការកាត់ក្តីដោយយុត្តិធម៌និងស្តារនីតិសម្បទាឡើងវិញ។លោកបាននិយាយនៅថ្ងៃចន្ទ ១៤ កុម្ភៈថា៖ «នៅពេលខ្ញុំនិយាយផ្លូវត្រូវ មានន័យថាមិនសម្លាប់ពួក​គេនៅតាម​ផ្លូវទេ៕

RELATED ARTICLES