Wednesday, October 23, 2024
Homeព័ត៌មានអន្តរជាតិWHO បញ្ជាក់ថាមេរោគបំប្លែងថ្មី BA-2មិនធ្ងន់ជាង ប្រភពដើម

WHO បញ្ជាក់ថាមេរោគបំប្លែងថ្មី BA-2មិនធ្ងន់ជាង ប្រភពដើម

អង្គការសុខភាពពិភពលោកបាននិយាយកាលពីម្សិលមិញថា មេរោគបំប្លែងថ្មី BA.2 ដែលកើតចេញត្រកូល អូមីក្រុង មិនធ្ងន់ធ្ងរជាងប្រភេទដើមនោះទេ។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានបារាំងAFP ចេញផ្សាយ កាលពីថ្ងៃពុធទី២៣ កុម្ភៈ ២០២៣។លោកស្រីMaria Van Kerkhove មន្ត្រីជាន់ខ្ពស់របស់អង្គការសុខភាពពិភព លោកបាននិយាយនៅក្នុងវគ្គសំណួរ និងចម្លើយតាមអ៊ីនធឺណិតថា ដោយផ្អែកលើគំរូដែលបានមកពីមនុស្ស ប្រទេសផ្សេងៗ យើងមិនឃើញមានភាពធ្ងន់ធ្ងរខុសគ្នារវាង BA.1 និង BA.2នោះទេ។

លោកស្រីបានបន្តទៀតថា មេរោគទាំងពីរប្រភេទនេះ ភាពធ្ងន់ធ្ងរស្រដៀងគ្នាទាក់ ទងនឹងហានិភ័យនៃ ការ សម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ហើយនេះពិតជាមានសារៈសំខាន់ ពីព្រោះនៅក្នុងប្រទេសជាច្រើនកំពុងរង ការវាយប្រហារយ៉ាងច្រើនដោយ  BA.1 និង BA.2”។ក្នុងសេចក្តីថ្លែងការណ៍មួយWHO អះអាងថា ទិន្នន័យដំបូង បង្ហាញថា មេរោគបំប្លែងថ្មី BA.2  ហាក់ដូចជាអាចឆ្លងបានច្រើនជាង BA.1 ហើយថា ការសិក្សាបន្ថែមទៀតកំពុង បន្តដើម្បីរកឱ្យឃើញពីមូលហេតុដែលនេះជាករណី។

លោកស្រី Van Kerkhove ដែលដឹកនាំផ្នែកបច្ចេកទេសនៃក្រុមឆ្លើយតបកូវីដ-១៩ របស់ WHOកំពុងរាយការណ៍ ពីការរកឃើញរបស់គណៈកម្មាធិការអ្នកជំនាញតាមដានការវិវត្តនៃមេរោគ។ការសន្និដ្ឋានរបស់ពួកគេបាន ធ្វើអោយធូរស្បើយដល់ប្រទេសនានាដូចជាដាណឺម៉ាកបំប្លែងថ្មី BA.2  កំពុងរាលដាលយ៉ាងទូលំទូលាយ៕

RELATED ARTICLES