Thursday, December 5, 2024
Homeតារាបរទេសអែនចេលីណា ចូលី សម្ពោធកម្មវិធីចិញ្ចឹមឃ្មុំ សម្រាប់ ស្ត្រី នៅកម្ពុជា

អែនចេលីណា ចូលី សម្ពោធកម្មវិធីចិញ្ចឹមឃ្មុំ សម្រាប់ ស្ត្រី នៅកម្ពុជា

ខេត្តសៀមរាប ៖ កំពូលតារាហូលលីវូដ លោកស្រីអែនចេលីណា ចូលី (Angelina Jolie) បានមកបំពេញបេស កកម្មការងារនៅឧទ្យានជាតិអង្គរ កាលពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ និងបានចូលរួមពិធីសម្ពោធ ជាផ្លូវការនៃកម្មវិធីចិញ្ចឹមឃ្មុំសម្រាប់ស្ត្រី (Women for Bee) ក្រោមកិច្ចសហការជាមួយអង្គការយូណេស្កូ និង សម្របសម្រួលដោយអាជ្ញាធរអប្សរា ហើយក្នុងបេសកកម្មនេះ លោកស្រីក៏បានទៅទស្សនាប្រាសាទអង្គរវត្ត ផងដែរ។

កម្មវិធីចិញ្ចឹមឃ្មុំនេះ មានគោលបំណងជួយអភិរក្សប្រភេទឃ្មុំ Apis cerana និង Apis dorsata ដែលមានដើម កំណើតនៅក្នុងឧទ្យានអង្គរ  លើកកម្ពស់ការចិញ្ចឹមឃ្មុំ ប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពស្ត្រី ក្នុងការ រកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ។

សូមបញ្ជាក់ថា លោកស្រី Angelina Jolie គឺជាស្ថាបនិកនៃគម្រោង UNESCO-GUERLAIN “Women for bees” ដែលឧបត្ថម្ភដោយក្រុមហ៊ុន GUERLAIN។ការបង្ហាញវត្តមានដ៏សំខាន់ក្នុងបេសកកម្មរបស់ខ្លួននៅពេលនេះ តារាហូលីវូដរូបនេះ ក៏បានជួយផ្សព្វផ្សាយតំបន់រមណីយដ្ឋានអង្គរ ទៅកាន់ពិភពលោកថែមមួយកម្រិតទៀត ពិសេសក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ដើម្បីបញ្ជាក់ថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ។

គួររំឭកថា កំពូលតារាហូលីវូដ លោកស្រីអែនចេលីណា ចូលី (Angelina Jolie) ទទួលបានសញ្ជាតិខ្មែរ កាលពីឆ្នាំ ២០០៥ និងមានផ្ទះមួយក្នុងស្រុកសំឡូត នៃខេត្តបាត់ដំបង។ លោកស្រី ក៏បានទទួលយកកុមារកំព្រាខ្មែរម្នាក់ ឈ្មោះ Maddox ទៅចិញ្ចឹម តាំងពីកុមាររូបនោះមានវ័យ៧ខែ ពីមជ្ឈមណ្ឌលកុមារកំព្រាមួយ ខណៈបច្ចុប្បន្ន Maddox មានវ័យ២០ឆ្នាំហើយ៕

RELATED ARTICLES