Saturday, October 19, 2024
Homeព័ត៌មានជាតិADB ផ្ដល់កម្ចី និងជំនួយឥតសំណង ១២៥លានដុល្លារ ពង្រឹងសន្តិសុខ ខាងសុខភាព ក្នុងមហាអនុតំបន់ទន្លេមេគង្គ

ADB ផ្ដល់កម្ចី និងជំនួយឥតសំណង ១២៥លានដុល្លារ ពង្រឹងសន្តិសុខ ខាងសុខភាព ក្នុងមហាអនុតំបន់ទន្លេមេគង្គ

ភ្នំពេញៈ ធនាគារអភិវឌ្ឃអាស៊ី (ADB) អនុម័តកម្ចីជាទឹកប្រាក់១១៧លានដុល្លារ ដល់រដ្ឋាភិបាលកម្ពុជា លាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលជាប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ ដើម្បីលើកកម្ពស់ការឆ្លើយតបចំពោះជំងឺឆ្លងថ្មីៗ និងគ្រប់គ្រងការគំរាមកំហែងសុខភាពសាធារណៈចម្បងៗ ។ ក្នុងនោះ ប្រទេសលាវ ក៏ទទួលបានជំនួយឥតសំណងចំនួន៨លានដុល្លារ ។ ដោយឡែក សម្រាប់ប្រទេសកម្ពុជា កម្ចីក្នុងទឹកប្រាក់២១លានដុល្លារ នឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ដើម្បីបន្តប្រែក្លាយប្រព័ន្ធតាមដានឃ្លាំមើលជំងឺរបស់ខ្លួនជាប្រព័ន្ធឌីជីថល និងពង្រឹងសមត្ថភាពក្រុមឆ្លើយតបរហ័សចំពោះករណីផ្ទុះជំងឺ ដែលកើតឡើងនៅតាមតំបន់ដាច់ស្រយាល ។
គម្រោងធានាសន្តិសុខសុខភាព GSM នេះ ក៏នឹងផ្ដល់ផលដល់គ្រួសារ និងសហគមន៍ក្នុង១៣ខេត្ត ក្នុងប្រទេសកម្ពុជា ១២ខេត្ត ក្នុងប្រទេសលាវ ៥រដ្ឋ និងតំបន់ ក្នុងប្រទេសមីយ៉ាន់ម់ា និង៣៦ខេត្ត ក្នុងប្រទេសវៀតណាម ។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ជំនួយសរុបរបស់ធនាគារអភិវឌ្ឍអាស៊ី មានទឹកប្រាក់ចំនួន១០,៧ពាន់លានដុល្លារ ៕

RELATED ARTICLES