Wednesday, October 23, 2024
Homeតារាខ្មែរដាញ់ ម៉ូនីកា ៖ធ្វើឲ្យផ្អើលកណ្ដាលផ្សារទំនើប

ដាញ់ ម៉ូនីកា ៖ធ្វើឲ្យផ្អើលកណ្ដាលផ្សារទំនើប

ភ្នំពេញ៖អតីតតារាសម្ដែងអ្នកនាងដាញ់ ម៉ូនីកា បានបង្ហាញខ្លួនឡើងវិញកាលពីថ្ងៃទី៦ខែ​មីនា​ឆ្នាំ​២០២២ នៅ​កណ្ដា​លផ្សារទំនើបAEON ទី១ ជាមួយការកាត់ខ្សែបូសម្ពោធ​ផលិត​ផលថ្មី​របស់ខ្លួនដែល​នាងអះអាង​ថាបាន​នាំចូលមកពីកូរ៉េ​ហើយពេលនេះមានប្រេនផ្ទាល់​ខ្លួន​MKH និងLD ។ប៉ុន្ដែម៉ូនីកា ថាមុនដំណើរ​ការនៅកម្ពុជា​នេះ​នាងបាន​បើកអាជីវកម្ម​ទាក់ទង​ផ្នែក​Cosmetics នេះរយៈពេល៤ឆ្នាំមកហើយនៅអូស្រ្ដាលីដោយដំណើរ​ការបាន​កាក់កបល្អតាំង​ពីដំបូងមានតែ១ផលិតផលតែពេលនេះបាននាំមកកម្ពុជាជាង៤០ផលិតផល។យ៉ាងណា​អ្នក​នាង​ម៉ូនីកា មិនបញ្ជាក់ថានាងប្រើដើមទុនអស់ទឹកប្រាក់ប៉ុន្មានដើម្បីនាំ​ផលិតផលមក​ពីកូរ៉េ​នោះ​ទេ​ដោយគ្រាន់តែ​នាង​ថាអស់ចំនួនច្រើន​ណាស់។អ្នកនាងថាក្នុងពេលដ៍ឆាប់ៗខាង​មុខ​នេះនាងនឹងរៀបចំបើក​សម្ពោធហាង​នៅទីក្រុង​ភ្នំពេញផងដែរ ខណៈដែលហាងនាង​នៅ​អូ​ស្រា្ដលីកំពុង​តំណើរការ​។ម៉ូ​នីកា បានឲ្យដឹងទៀត​ថាអាជីវកម្មថ្មីរប​ស់​មានទីផ្សារ​យ៉ាងទូលាយ​នេះដោយសារតែនាងបាន​សហការជាមួយអ្នកនាងបូ ឡាឌី នាយិកាក្រុមហ៊ុនបូឡាឌី ត្រឌីង ខូអិល ធីឌី  ដោយស្គាល់​និងរាប់អានគ្នារយៈពេលជាង៤ឆ្នាំ​មកហើយទើបចាប់ផ្ដើម​ចាប់ដៃ​គ្នា​ធ្វើការ​ងារ​មួយនេះ។

  អ្នកនាងបូ ឡាឌី នាយិការក្រុមហ៊ុនបូឡាឌី ត្រេឌីង ខូអិលធីឌី បានឲ្យដឹងថាអ្នក​នាង​បាន​ទៅរស់​នៅប្រទេស​កូរ៉េរយៈពេលជាង១៣ឆ្នាំមកហើយ និងបច្ចុប្បន្នក៍មាន​ហាងនៅទី​នោះ​ផងដែរ។នាយិការរូបនេះថានាង​បានចាត់​ទុកម៉ូនីកា ជាIdol ហើយពេញចិត្តក្នុងការ​ចាប់​ដៃ​ស​ហ​ការណគ្នាធ្វើជំនួញមួយនេះ​ខ្លាំងណាស់។អ្នកនាងថា​ទោះ​ជាអ្នកខ្លះគេថាផលិត​ផលមពីកូរ៉េ​រាង​ថ្លៃបន្ដិចមែន តែពេលនេះទទួលបានការគាំទ្រច្រើនណាស់​ព្រោះជាផលិត​ផលមាន​គុណ​ភាពល្អ ហើយនៅថ្ងៃសម្ពោធនេះក៍មានការលក់បញ្ចុះតម្លៃ២០%ផងដែរ។

  អ្នកនាងដាញ់ ម៉ូនីកា មិនទាន់ប្រាប់ច្បាស់ថាពេលណាទើបហាង​របស់នាងនៅភ្នំពេញ​នឹង​ត្រូវបើកសម្ពោធ​ជា​ផ្លូវការ​នោះទេ ប៉ុន្ដែនាងថាចាប់ពីពេលនេះទៅនឹងចុះ​ឡើងមកខ្មែរ​ញឹក​ញាប់​ជាង​មុន ស្របពេល​ដែលដំណើរ​របស់នាងមកស្រុក​ជើងនេះគឺគោលបំណងធំ​ផុត​ដើ​ម្បី​សម្ពោធ​ផលិត​ផលខាងលើនេះហើយ​នាងនិងស្វាមី​នឹង​ត្រូវទៅ​អូស្រា្ដលីវិញនៅថ្ងៃទី១៧ខែ​មីនា​​ឆ្នាំ​​២០​២២​ខាងមុខនេះហើយ។អ្នកនាងម៉ូនីកា បានឲ្យដឹងទៀតថា​ការមក​លើកនេះ​នាង​មិនបានឆ្លៀត​ថត​ភាពយន្ដថ្មីនោះទេ ព្រោះតែមានការមមាញឹកច្រើន តែមាន​ខាងស្ថានីយ៍​ទូរ​ទស្ស​ន៍​មួយចំនួន​ហៅសម្ភាសន៍ដែរ។នាងថាក្រោយឃ្លាតពីមាតុភូមិជាង​១០ឆ្នាំទៅ​រស់​នៅ​អូស្រា្ដលីតាមស្វាមី​នៅរដ្ឋ​ម៉ែលប៊ន នោះនាងមានការនឹករលឹកដល់ស្រុកកំណើត និងមិត្ត​រួម​អាជីពជាខ្លាំង ហើយ​បន្ទាប់ពីនាងផ្អាកសម្ដែង​ភាពយន្ដជាច្រើនឆ្នាំនេះ​មើលឃើញ​ថាប្អូន​ៗ​ជំនាន់ក្រោយជាតារាមានរូបរាងស្អាត និងខ្ពស់ៗ ហើយចិតុ្តរបស់​នាងចង់​ឃើញសិល្បៈខ្មែរ​មានការរីកចម្រើនទៅមុខ។

  សូមរំលឹកថាដាញ់ ម៉ូនីកា បានរៀបការជាមួយអាណិកជនខ្មែរមកពីអូស្រា្ដលីលោកប៊ុន ថែល កាលពីថ្ងៃទី២៤ខែ​កុម្ភៈឆ្នាំ២០១០ ដែលពេលនេះចំណងស្នេហ៍ជាង១១ឆ្នាំអ្នកទាំងពីរ​ទទួលបានកូន២នាក់គឺកូនស្រីច្បងអាយុ១១ឆ្នាំ និងកូនទី២ប្រុសអាយុ៦ឆ្នាំ។អ្នកនាងម៉ូនីកា និយាយដោយអឹមអៀនបន្ដិចពេលដែល​ត្រូវសួរថាតើមានគម្រោង​យក​កូនថែមឬអត់នោះដោយនាងវាចារថាកូន២នាក់នេះគឺបានហើយ។នាងថាអត់ទាន់មានផែនការណ៍​យកកូន​បន្ថែមទៀតនោះទេ ព្រោះថាសព្វថ្ងៃនាងកាន់តែរវល់ច្រើនទៅលើការរកស៊ីផ្នែកCosmetics នេះរហូត​ដក​ខ្លួនមិន​រួច​ឡើយ។ប៉ុន្ដែនាងថាពិតជារីករាយ​ខ្លាំងណាស់ព្រោះថាការចេញធ្វើជំនួញ​របស់​នាងទទួលបានការ​គាំទ្រហួស​ការរំពឹងទុក៕

RELATED ARTICLES