Saturday, July 5, 2025
Homeតារាខ្មែរមង្គលការតារាភេទទី៣ផេន ខេក៖ភ្ញៀវបុកមកលើស​ចំនួន រហូតគ្មានតុអង្គុយ

មង្គលការតារាភេទទី៣ផេន ខេក៖ភ្ញៀវបុកមកលើស​ចំនួន រហូតគ្មានតុអង្គុយ

ភ្នំពេញ៖តារាភេទទី៣ដែលបានកែភេទពីប្រុសមកស្រីនាងវ៉ាន់ សំណាង ហៅផេន ខេក បានដឹកដៃសង្សារ​ប្រុស​លោកឈិន វិឆៃ រៀបការនៅអាគារវិមានពិភពថ្មីសែនសុខ (ក្បែរផ្សារអ៊ីអន២)កាលពីរាត្រីថ្ងៃទី៩ខែមីនា ឆ្នាំ២០​២២ ​​​​​​​​ដោយមានភ្ញៀវសម្រុកមកច្រើនរហូតដល់គ្មានតុអង្គុយឡើយ។ភ្ញៀវដែលទៅសាទរផេន ខេក នៅ​ថ្ងៃពិសេ​ស​របស់នាងនោះមានអញ្ជើញចូលរួមរបស់អ្នកផលិតកម្មវិធីសិល្បៈល្បីល្បាញឈ្មោះលោកគួច ខេវិន,តារា​សម្ដែង​តូតា,គង់ វង្សយ៉ាទី,គង់ ច័ន្ទស្រីមុំ,ម៉ៃ យ៉ា  ,ជីមមី ,លោកករុណា ពេជ្រ ,សុគន្ធ ថេរ៉ាយុ ,ម៉ា ដូណានិងតារាជាច្រើន​ដួងទៀត។អ្វីដែលគូរឲ្យកត់​សម្គា​ល់​​នោះពិធី​មង្គ​ល​ការ​របស់ផេន ខេក មានការចូលរួមពីតារាភេទទី៣ច្រើន​ជាងពិ​ធីណាទាំងអស់ដែលពួកគេ​មានការ​តុបតែងខ្លួន​ប្លែក​ៗគ្នាយ៉ាងទាក់ទាញ។

  ផេន ខេន បានឲ្យដឹងថាមង្គលការរបស់នាងធ្វើទៅតាមវិធានរបស់ក្រសួង​សុខាភិបាលហើយដោយសារតែ​ភ្ញៀវខ្លះ​បាន​ហៅ និងភ្ញៀវខ្លះមិនបានហៅក៍មកដែរ អីចឹងនាងមិនអាចនិយាយបានថាធ្វើប៉ុន្មានតុ និងចំណាយ​អស់ប្រាក់ប៉ុន្មាននោះទេ គឺនៅលើសភាពជាក់ស្ដែង។យ៉ាងណានាងថាមានការតស៊ូច្រើនណាស់អំឡុង​ពេលចាប់​ដៃ​ជា​មួយ​គូស្នេហ៍ទើបមានថ្ងៃពិ​សេ​សនេះកើតឡើង បន្ទាប់ពីនាងលើកពិធីរៀបការនេះកាលពីចុងឆ្នាំ២០១៩ ដោ​យ​សារតែកូវីដ ទើបតែពេលនេះសម្រេចចិត្តធ្វើតែម្ដង។ផេន ខេន អាយុ២៨ឆ្នាំ ទម្ងន់១២៥គីឡូបន្ថែម​ថាការ​រៀប​ការនេះជាលើកទី១ក្នុងឆាកជីវិត ហេតុនេះហើយនាងមានអារម្មណ៍ភ័យផងអរផង។ចំណែកលោក​ឈិន វិឆៃ ស​ន្យា​ថាលោកនឹងរក្សារស្នេហា១នេះឲ្យបានយូអង្វែង ហើយមិនចាប់អារម្មណ៍​ស្រីផ្សេងរូបណាក្រៅពី​ប្រពន្ធអូន​សំ​ណាង ហៅផេន ខេក ឡើយ៕

RELATED ARTICLES