ភ្នំពេញ៖តារាភេទទី៣ដែលបានកែភេទពីប្រុសមកស្រីនាងវ៉ាន់ សំណាង ហៅផេន ខេក បានដឹកដៃសង្សារប្រុសលោកឈិន វិឆៃ រៀបការនៅអាគារវិមានពិភពថ្មីសែនសុខ (ក្បែរផ្សារអ៊ីអន២)កាលពីរាត្រីថ្ងៃទី៩ខែមីនា ឆ្នាំ២០២២ ដោយមានភ្ញៀវសម្រុកមកច្រើនរហូតដល់គ្មានតុអង្គុយឡើយ។ភ្ញៀវដែលទៅសាទរផេន ខេក នៅថ្ងៃពិសេសរបស់នាងនោះមានអញ្ជើញចូលរួមរបស់អ្នកផលិតកម្មវិធីសិល្បៈល្បីល្បាញឈ្មោះលោកគួច ខេវិន,តារាសម្ដែងតូតា,គង់ វង្សយ៉ាទី,គង់ ច័ន្ទស្រីមុំ,ម៉ៃ យ៉ា ,ជីមមី ,លោកករុណា ពេជ្រ ,សុគន្ធ ថេរ៉ាយុ ,ម៉ា ដូណានិងតារាជាច្រើនដួងទៀត។អ្វីដែលគូរឲ្យកត់សម្គាល់នោះពិធីមង្គលការរបស់ផេន ខេក មានការចូលរួមពីតារាភេទទី៣ច្រើនជាងពិធីណាទាំងអស់ដែលពួកគេមានការតុបតែងខ្លួនប្លែកៗគ្នាយ៉ាងទាក់ទាញ។



ផេន ខេន បានឲ្យដឹងថាមង្គលការរបស់នាងធ្វើទៅតាមវិធានរបស់ក្រសួងសុខាភិបាលហើយដោយសារតែភ្ញៀវខ្លះបានហៅ និងភ្ញៀវខ្លះមិនបានហៅក៍មកដែរ អីចឹងនាងមិនអាចនិយាយបានថាធ្វើប៉ុន្មានតុ និងចំណាយអស់ប្រាក់ប៉ុន្មាននោះទេ គឺនៅលើសភាពជាក់ស្ដែង។យ៉ាងណានាងថាមានការតស៊ូច្រើនណាស់អំឡុងពេលចាប់ដៃជាមួយគូស្នេហ៍ទើបមានថ្ងៃពិសេសនេះកើតឡើង បន្ទាប់ពីនាងលើកពិធីរៀបការនេះកាលពីចុងឆ្នាំ២០១៩ ដោយសារតែកូវីដ ទើបតែពេលនេះសម្រេចចិត្តធ្វើតែម្ដង។ផេន ខេន អាយុ២៨ឆ្នាំ ទម្ងន់១២៥គីឡូបន្ថែមថាការរៀបការនេះជាលើកទី១ក្នុងឆាកជីវិត ហេតុនេះហើយនាងមានអារម្មណ៍ភ័យផងអរផង។ចំណែកលោកឈិន វិឆៃ សន្យាថាលោកនឹងរក្សារស្នេហា១នេះឲ្យបានយូអង្វែង ហើយមិនចាប់អារម្មណ៍ស្រីផ្សេងរូបណាក្រៅពីប្រពន្ធអូនសំណាង ហៅផេន ខេក ឡើយ៕








