Wednesday, October 23, 2024
Homeតារាខ្មែរពេជ្រ សោភា ៖សោកស្ដាយឲ្យបេក្ខភាព២នាក់មិន​បាន​ឈ្នះពាន

ពេជ្រ សោភា ៖សោកស្ដាយឲ្យបេក្ខភាព២នាក់មិន​បាន​ឈ្នះពាន

ភ្នំពេញ៖ពេជ្រ សោភា ជាគណៈកម្មាការប្រលងចម្រៀងBeat The Best នៅរដូវកាលទី១នេះ​ដែល​ការប្រលងវគ្គ​ផ្ដាច់​ព្រ័ត្រ​ធ្វើកាលពីថ្ងៃទី៦ខែមីនាឆ្នាំ២០២២ ហើយម្ចាស់ពានបានធ្លាក់​កណ្ដាប់ដៃតារា​ចម្រៀងវ័យ២៨ឆ្នាំមក​ពី​ខេត្តពោធិសាត់លោកសួ វិចិត្រ ។ប៉ុន្ដែអ្វីដែលគូរ​ឲ្យ​ចាប់អារម្មណ៍​សោ​ភា បង្ហាញការផ្ដល់កំលាំងចិត្ត​ឲ្យបេក្ខភាព២​រូបដែល​មិនបានឈ្នះពាន​ដើម្បីឲ្យពួកគេ​តស៊ូ​ទៅ​មុខទៀតក្នុងវិថីសិល្បៈនេះ បើទោះជាក្នុងតំណែងគណៈកម្មា​ការ​​​នាងត្រូវបានគេដឹងថាមានសិទ្ធិ​ត្រឹមធ្វើជា​អាជ្ញា​កណ្ដាលមិនលំអៀងទៅលើបេក្ខភាពរូប​ណាម្នាក់ក្ដី។បេក្ខភាពទាំង២ដែលសោភា ជម្រុញឲ្យ​តស៊ូទៅ​មុខទៀតកុំរាថយក្រោយ​ពី​ពួក​គេមិនបានឈ្នះពាននោះគឺ​លោក​សូ សុផានិត និង​ឈាន ជាលឿយ។

ក្រោយសូ សុផានិត ធ្លាក់ចេញពីកម្មវិធីសោភា ថ្លែងសារថា”សម្លេងថ្មី ហើយច្រៀង​ពិរោះ អាច​ថាគាត់នឹងល្បី ដាក់បទឲ្យត្រូវ ខ្ញុំស្ដាយគាត់ណាស់ផ្លូវវែងឆ្ងាយ កុំស្ដាយផ្លូវចាស់”។

  ដោយឡែកក្រោយឈាន ជាលឿយ បានចាញ់សួ វិចិត្រ នៅវគ្គចុងក្រោយសោភា ដែលបានច្រៀងឆ្លង​ឆ្លើយ​ជាមួយជាលឿយ នៅវគ្គចុងក្រោយបទ”ប្រពន្ធបងមិនល្អមែនទេ?” បានចេញសារទៅជាលឿយថា”បើជាជ្រុល​កាន់​ដៃចែហើយចឹងចែសល់បទខ្លះដែរ តែចែអត់​ហ៊ានទេ”។សោភា បន្ថែមសារទៅជាលឿយ ទៀតថា”ស៊ូៗ​អូននៅក្មេងចឹងអាចល្បីបានលឿន​ទេ សំខាន់ចេះជួយខ្លួនឯង កុំទុកពេលចោលយូពេក កុំស្ដាយផ្លូវចាស់ សំ​ខាន់យប់ថ្ងៃប្រលង​បាត់ខោ រត់ទៅទិញស្ទើមិនទាន់ ខោអាវខ្ចីគេទាំងអស់…”។

  ក្រោយពេជ្រ សោភា ចេញសារនេះក៍មានបុរសម្នាក់ហ្វេសបុកឈ្មោះTra Chit បានចូលទៅដាស់តឿនសោភា ថា”ក្នុងនាមជាគណៈកម្មាការមិនគូណាស្រ​លាញ់បេក្ខជន​លំអៀងចឹងទេ ព្រោះវាធ្វើឲ្យបេក្ខជនបាត់​សន្លឹក​ឆ្នោត​បាន សុំទោសនិយាយជាទូទៅទេ ព្រោះ​បើយើង​ល្បីប៉ុណ្ណា ក៍នៅមានអ្នកស្អប់យើងដែរ មនុស្សយើងអីចឹង​ពេល​ខ្លះ​​មិនចេះបែង​ចែក​ខុសត្រូវទេ  សុំទោសផងសម្រាប់មតិមួយនេះ តែសម្រាប់អ្នកគឺល្អសម្រាប់ខ្ញុំ”។

  ការរិះគន់ផងក្រើនរំលឹកផងរបស់លោកTra Chit នោះត្រូវបានសោភា តបវិញភ្លាមៗថា​”ខ្ញុំចប់​ការងារ​ហើយបង ចឹងខ្ញុំអាចមានសិទ្ធិនិយាយខ្លះបានទេ?”។

  គូរបញ្ជាក់ថាក្រៅពីកាន់តំណែងជាគណៈកម្មាការBeat The Best នោះពេជ្រ សោភា ក៍ជាCoach ​​របស់The Voice Cambodia ផងដែរតែនាងមិនទាន់បាននាំកូន​ក្រុមលើកពាន​ឡើយ។គេជឿរថាថៅកែហង្សមាស​នឹងផ្ដល់តំណែង​ធំឲ្យនាងថែមទៀតជាមិនខានព្រោះតែមុននេះសោភា បានសម្រេចចិត្តមិនទៅGalaxy   ដោយសុខចិត្តច្រៀងនៅ​ហង្ស​មាស​ជាបន្ដ​ទៀត។ដោយឡែកទាក់ទឿងរៀបការជាមួយសង្សារថ្មីវិញសោភា នៅតែមិន​ច្បាស់​លាស់​ហើយ​នាងថែមទាំងព្យាយាមលាក់មុខម្ចាស់បេះដូងថ្មីដោយឲ្យឃើញតែខ្នងឬពីខាងក្រោយប្រុសនោះ ប៉ុណ្ណោះ ខណៈ​ដែល​លោកឆឹម សក្កដា វិញគាំងនិយាយមិន​ចេញអ្វីទាំងអស់​ពេល​ឃើញសោភា រកបានបណ្ដូលចិត្តថ្មីនេះ៕

RELATED ARTICLES