Wednesday, October 23, 2024
Homeតារាខ្មែរសួស វីសា ៖ថៅកែមិនទាន់ឲ្យតំណែងថ្មី

សួស វីសា ៖ថៅកែមិនទាន់ឲ្យតំណែងថ្មី

ភ្នំពេញ៖សួស វីសា ស្ថិតក្នុងចំណោមតារាចម្រៀងជូរមុខគេរបស់ហង្សមាស​បើទោះជា​រយៈ​ពេល​ចុងក្រោយ​នេះនាងហាក់នៅទ្រឹងបន្ដិចក្រោយមានស្វាមីនិងកូនក្ដី តែមជ្ឈដ្ឋានមហាជន​មើល​ឃើញ​ថានាងជាអ្នក​ចម្រៀង​មានសម្ថភាពម្នាក់នៅផលិតកម្មធំនេះ​ទើបថៅកែហង្សមាស​បាន​ផ្ដល់​ទំនុកចិត្តឲ្យនាងតាម​រយៈការប្រគល់​តំ​ណែងThe Voice Kids Cambodia រដូវកាល​ទី២ជំនួសសុគន្ធ និសា កន្លងមក។

តែអំឡុងពេលដែល​តារាចម្រៀង​រួមអាជីពសុខ សីឡា​លីន និង​ពេជ្រ សោភា សុទ្ធតែទទួលបាន​តំណែងបន្ថែម​រៀងៗខ្លួន កាលពីពេលថ្មីៗនេះវីសា នៅ​មិនទាន់ត្រូវបានថៅកែឲ្យតួនាទីថ្មីថែមឡើយ ខណៈដែលកៅ​អីរបស់​លោកព្រាប សុវត្ថិ នៅ​ទំនេរ២ទៀតមិន​ទាន់មានអ្នកជំនួសនោះគេរំពឹងថាក្នុងនោះមានតំណែង១វីសា ក៍អាច​នឹងត្រូវ​ទៅ​រ៉ាប់រងការងារ​នោះ​បានដែរ ប្រ​សិនបើថ្នាក់ដឹកនាំហង្សមាសនៅតែផ្ដល់ទំនុកចិត្ត​ឲ្យនាង​នោះ​គឺ​Cam​bodian Idol Junior រដូវកាលទី២។ប៉ុន្ដែវីសា ស្ថិតក្នុងជម្រើសក្នុងចំណោម​តារា​ដែល​គេមើលឃើញថា​នឹងទៅ​ធ្វើការងារទាំងនោះជំនួសព្រា សុវត្ថិ បាននោះ​មានដូចជាពេជ្រ សោភា  និងលោក​ឧកញ៉ា​ខែម ប៊ុនថៃ ជាដើម។

  សូមបញ្ជាក់ថាមុនរៀបការសួស វីសា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងចង់បាន​តំណែង​លេខ២នៅហង្ស​មាសពោលគឺបន្ទាប់ពីឱក សុគន្ធកញ្ញា គឺជារូបនាងតែម្ដង។តែដោយ​​​សារ​តែការឡើងទម្ងន់និងកើត​កូវីដកាល​ពី​ដើមខែមីនាឆ្នាំ២០២១ ធ្វើឲ្យវីសា បាត់​មុខពី​ឆាក​តន្រ្ដីជាច្រើនខែហេតុនេះហើយពិបាកក្នុង​ការយកលេខរៀងទី២​នៅ​ហង្សមាសណាស់ ខណៈ​ដែលពេជ្រ សោភា នៅតែមានយ៊ីអ៊ុន។ប៉ុន្ដែវីសា ពេលនេះនាងរស់នៅយ៉ាងមាន​សុភ​មង្គ​ល​ជាមួយស្វាមីនិងកូន ពិសេសគឺលោកថមមី កាន់តែស្រលាញ់និងថ្នាក់ថ្នមនាង​លើស​ដើម បន្ទាប់ពីវីសា សម្រាលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាតឈ្មោះថង សាម៉ូលីណា ហៅ​Jenny ដែលពេលនេះមានអាយុ​ជាង១ឆ្នាំ​។ចំណងស្នេហាវីសា-ថមមី ជាង២ឆ្នាំនេះអ្នកទាំង២​រស់​នៅជីវភាពធូធារខ្លាំងដូចជាទិញបានផ្ទះវីឡារ២​និងជិះ​រថ​យន្ដទំនើបៗមានLexus Lx570,​Lexus​ Nx200 និងMazda ជាដើម។ដោយឡែកសម្រាប់អាជីវកម្មរបស់វីសា តាម​Online  វិញ​កាន់តែកាក់កបបន្ទាប់ពីលោកថមមី តែងខ្លួនជាខ្ទើយដើម្បីរកលុយក្រៅសិល្បៈ ទើបធ្វើឲ្យវីសា សែន​ពេញចិត្តប្ដីពេញបេះដូង៕ 

                              

RELATED ARTICLES