Wednesday, October 23, 2024
Homeតារាខ្មែរប៉ែន ស្រីពេជ្រ ៖ពពោះកូនស្រី

ប៉ែន ស្រីពេជ្រ ៖ពពោះកូនស្រី

ភ្នំពេញ៖ពិធីការិនីប៉ែន ស្រីពេជ្រ សែនរំភើបចិន្ដាក្រៃលែងដែលពេលនេះក្ដីសុបិន​ចង់បាន​កូនរបស់នាង​ក្លាយ​ទៅជាការពិតហើយ ក្រោយនាងរៀបការបានជាង១ឆ្នាំទើបទទួល​បានកាដូកូនដំបូងនោះគឺជាកូនស្រី។ស្រីពេជ្រ បានសរសើរស្វាមីថាតាំងពីនាងមានទម្ងន់​ចាប់​ពី១ដល់៣ខែប្ដីនាងថ្នាក់ថ្នមចិត្តកាយ៉ាគ្រប់ពេលវេលាទាំងអស់ ពិសេសក្រោយដឹងថាកូន​ក្នុង​ផ្ទៃនាងជា​កូនស្រីនោះលោកពន្លកនេត្រាស្រលាញ់នាងទ្វេដង។នាងថាគោលដៅ​ធំសម្រាប់​ឆ្នាំ២០២ នេះនាងបានសម្រេចហើយនោះគឺកូនជាកំលាំងចិតត្ដ ឥឡូវបានដូច​បំ​ណង​។

  សូមបញ្ជាក់ថាប៉ែន ស្រីពេជ្រ បានវិវត្តន៍ខ្លួនពីតារាសម្ដែងនិងចម្រៀងទៅ​ជាធ្វើជាMC​នៅ​ហង្សមាសដោយ​ធ្លាប់កាន់កម្មវិធីប្រគុំតន្រ្ដីធំៗទៀតផង។តែស្រីពេជ្រ នៅមិនទាន់ត្រូវបាន​ថៅ​កែ​ហង្ស​មាសរុញឲ្យទៅធ្វើ​ជាពិធី​ការិនីក្នុងកម្មវិធីប្រលងចម្រៀងធំៗ​របស់ហង្សមាស​នៅ​ឡើយទេ បើទោះជាការធ្វើអត្ថាធិប្បាយ​របស់នាង​ត្រូវ​បានគេមើល​ឃើញថាមានស្ទីលដូចនាង​ចាន់ កែវនិមល ក្ដី។តារាស្រអែមខ្ពស់ស្រឡះប៉ែន ស្រីពេជ្រ បានរៀប​ការជាមួយលោកឆេង ពន្លកនេត្រា កាលពីថ្ងៃទី៨ខែមករាឆ្នាំ២០២១ ដែលស្វាមីនាងជាមន្រ្ដីបម្រើរការនៅខាង​ព្រឹទ្ធ​សភា ហើយស្រីពេជ្រ បានតាំងចិត្តថាចង់បានកូនតាំងពីក្រោយរៀបការ​ហើយភ្លាមៗម្លេះតែ​ពេលនេះទើបបាន​ដូចបំណង។ក្រោយរយាលៗពីអាជីពសម្ដែងដោយផ្ដោត​តែលើការងារជាពិធីការិនីនៅហង្សមាស​តែ១មុខនោះ​ធ្វើឲ្យ​ស្រីពេជ្រ ស្ថិតក្នុងចំណោមពិធីការិនីលេចធ្លោរ​របស់​ហង្ស​មាស​​មានដូចជារស់ សុធាវី ,ថន លក្ខិណា និង​ចាន់ កែវនិមល ជាដើម។

  គេជឿរថាប៉ែន ស្រីពេជ្រ នឹងផ្អាកពីការងារសិល្បៈជាមិនខាននៅពេលដែលផ្ទៃ​ពោះ​របស់​នាងកាន់តែធំជាងនេះ​ដើម្បី​សម្ងំមើលថែរគ័តឲ្យបាន​ល្អ។យ៉ាងណានៅថ្ងៃរៀបការ​ស្រី​ពេជ្រ អះអាងថាស្វាមីនាងបានយល់​ច្បាស់ពី​អា​ជីពសិល្បៈរបស់នាង ហេតុនេះ​ហើយនាង​មិន​អាចឈប់ពីអាជីពដែលខ្លួនឯងស្រលាញ់មួយនេះបានជាដាច់ខាត ទោះជាថ្ងៃ​អនាគតមានកូន​ឬអាជីពក្រៅពីសិល្បៈយ៉ាងណាក៍ដោយ៕

RELATED ARTICLES