ភ្នំពេញ៖អំឡុងពេលដែលសុខ ពិសី ត្រូវបានគេចាត់ទុកថាជាតារាម្នាក់ដែលព្យាយាមមិនបើកមុខគូស្នេហ៍ជាចំហបានច្រើនឆ្នាំនោះស្រាប់តែថ្មីៗនេះតារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះបានចេញបទ”ស្រលាញ់គ្នាលាក់ៗ”ដែលចំណងជើងនោះហាក់ស៊ីគ្នាទៅនិងរឿងស្នេហាពិតផ្ទាល់ខ្លួនរបស់នាងតែម្ដង ទើបធ្វើឲ្យមានការលើកឡើងថាពិសី ចាប់ផ្ដើមរ៉ាយរ៉ាប់រឿងស្នេហារបស់ខ្លួនតាមបទចម្រៀងហើយ។យ៉ាងណាពិសី អាចនៅតែមិនទាន់មានភាពក្លាហានគ្រប់គ្រាន់ក្នុងការលាតត្រដាងគូស្នេហ៍ជាសាធារណៈជាបន្ដទៀតដដែល ព្រោះនាងហាក់ដូចជានៅបារម្ភពីការប៉ៈពាល់អាជីពចម្រៀងបើទោះជាមុននេះមាស សុខសោភា បានលាក់រឿងរៀបការបាន១២ឆ្នាំ ខណៈដែលលោកឧកញ៉ាខែម ប៊ុនថៃ បឹទបាំងរឿងមានប្រពន្ធកូនដល់ទៅ១៤ឆ្នាំ តែបច្ចុប្បន្នអ្នកចម្រៀងល្បីទាំង២ដួងបានបង្ហាញការសាងស្នេហ៍ជាសាធារណៈដោយបើកចំហដូចគ្នាក្ដី តែពិសី នៅតែរារែកចិន្ដា តទៅទៀត។ប៉ុន្ដែនៅក្នុងពិភពសិល្បៈមនុស្សភាគច្រើនបានដឹងថាពិសី មិនមែនបេះដូងនៅទំនេរនោះទេពោលគឺនាងមានម្ចាស់ចិត្តទៅហើយ ដែលបុរសនោះគឺជាថៅកែវ័យក្មេងផលិតកម្មសាន់ដេលោកឡាយ សុខចំរើន ។តែទាំងពិសី និងលោកចំរើន នៅតែមិនដែលសារភាពរឿងស្នេហា១នេះម្ដងណាឡើយ។
សូមបញ្ជាក់ថាសុខ ពិសី មានរូបសម្រស់ផូផង់ស្ទើតែស៊ីដាច់គេក្នុងអាជីពចម្រៀងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះបើទោះជានាងបានរងនូវការចោទប្រកាន់ថាបានកែសម្រស់នូវផ្នែកមួយចំនួនក្ដី តែពេលនេះនាងត្រូវបានគេចាត់ទុកដូចជារាជនីក្នុងវិស័យសិល្បៈម្នាក់ដែលពិបាករកអ្នកមកប្រជែងឈ្នះនាង។តាមរយៈរូបឆោមលេចត្រដែតនេះហើយធ្វើឲ្យពិសី ត្រូវប៉ាន់ក្នុងការក្ដាប់ទីផ្សារស្ពតធំៗជាបន្ដបន្ទាប់ដែលធ្វើឲ្យនាងអាចរកប្រាក់ចំណូលបានរាប់សែនដុល្លារក្នុង១ឆ្នាំៗ។
រឹតតែគូរឲ្យចាប់អារម្មណ៍ថែមទៀតនោះពិសី ជាមុខសញ្ញានៃការតាមប្រម៉ាញ់ស្នេហ៍ពីសំណាក់មន្រ្ដីធំៗ ដោយបុរសទ្រព្យស្ដុកទាំងនោះមិនដែលក្វល់ដំណឹងរបស់តារាស្រីរូបនេះមានស្នេហាជាមួយថៅកែផលិតកម្មឡើយ។ទោះជាយ៉ាងណាពិសី មិនជ្រួលជ្រើមអំណាចលុយ ,ឡាន និងវីឡារនោះទេព្រោះពេលនេះនាងមានជីវភាពធូធាររស់នៅផ្ទះវីឡារកណ្ដាលទីក្រុងនិងជិះរថយន្ដទំនើបៗ៤គ្រឿងឆ្លាស់គ្នាគឺLexus Ls460 ,Land CruiserV8 ,Range Rover និងAudi ។គេជឿរថាការសាងស្នេហាបែបលាក់ៗរបស់ពិសី នឹងមិនអាចបន្ដបានយូឆ្នាំទៀតឡើយ ហេតុនេះហើយតារាសម្រស់គូឲ្យក្នក់ក្នាញ់រូបនេះប្រាកដជាបានត្រៀមខ្លួនរៀបការជាមួយលោកចំរើន នាពេលដ៍ឆាប់ៗខាងមុខនេះជាមិនខាន៕