Wednesday, October 23, 2024
Homeតារាខ្មែរសុខ ពិសី ៖ច្រៀងរឿងខ្លួនឯង?

សុខ ពិសី ៖ច្រៀងរឿងខ្លួនឯង?

ភ្នំពេញ៖អំឡុងពេលដែលសុខ ពិសី ត្រូវបានគេចាត់ទុកថាជាតារាម្នាក់ដែលព្យាយាមមិន​បើក​មុខគូស្នេហ៍ជាចំហ​បានច្រើនឆ្នាំនោះស្រាប់តែថ្មីៗនេះតារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះបានចេញបទ”ស្រលាញ់គ្នាលាក់ៗ”ដែល​ចំណងជើងនោះហាក់ស៊ីគ្នាទៅនិងរឿងស្នេហាពិតផ្ទាល់ខ្លួនរបស់នាងតែម្ដង ទើបធ្វើឲ្យមានការ​លើកឡើង​ថាពិសី ចាប់ផ្ដើមរ៉ាយរ៉ាប់រឿង​ស្នេហា​របស់ខ្លួនតាមបទចម្រៀងហើយ។យ៉ាងណាពិសី អាចនៅតែមិនទាន់​មាន​ភាពក្លាហាន​គ្រប់​គ្រាន់​ក្នុងការលាតត្រដាងគូស្នេហ៍ជាសាធារណៈជាបន្ដទៀតដដែល ព្រោះនាងហាក់​ដូច​ជា​នៅ​បារម្ភពីការប៉ៈពាល់អាជីពចម្រៀងបើទោះជាមុននេះមាស សុខសោភា បានលាក់រឿង​រៀប​ការបាន១២ឆ្នាំ ខណៈ​ដែលលោកឧកញ៉ាខែម ប៊ុនថៃ បឹទបាំងរឿងមានប្រពន្ធកូនដល់​ទៅ១៤ឆ្នាំ​ តែបច្ចុប្បន្នអ្នក​ចម្រៀងល្បី​ទាំង២ដួង​បាន​បង្ហាញការសាងស្នេហ៍ជាសា​ធារ​ណៈ​​ដោយបើកចំហដូចគ្នាក្ដី តែពិសី នៅតែរារែកចិន្ដា តទៅទៀត។ប៉ុន្ដែ​នៅក្នុងពិភពសិល្បៈ​មនុស្ស​ភាគច្រើនបានដឹងថាពិសី មិនមែនបេះដូងនៅទំនេរនោះ​ទេពោលគឺនាងមានម្ចាស់​ចិត្តទៅ​ហើយ ដែលបុរសនោះគឺជាថៅកែវ័យក្មេងផលិតកម្មសាន់ដេលោកឡាយ សុខចំរើន ។តែ​ទាំងពិសី និង​លោកចំរើន នៅតែមិនដែលសារភាពរឿងស្នេហា១នេះម្ដងណាឡើយ។

 សូមបញ្ជាក់ថាសុខ ពិសី មានរូបសម្រស់ផូផង់ស្ទើតែស៊ីដាច់គេក្នុងអាជីព​ចម្រៀង​រយៈ​ពេលជាង១០ឆ្នាំ​ចុង​ក្រោ​យ​នេះបើទោះជានាងបានរងនូវការចោទប្រកាន់ថាបានកែសម្រស់នូវផ្នែកមួយចំនួនក្ដី តែពេល​នេះនាង​ត្រូវ​បាន​គេចាត់ទុកដូចជារាជនីក្នុង​វិស័យសិល្បៈម្នាក់ដែល​ពិបាក​រក​អ្នកមកប្រជែងឈ្នះនាង។តាមរយៈ​រូបឆោម​លេច​ត្រ​ដែតនេះហើយធ្វើឲ្យពិសី ត្រូវ​ប៉ាន់​​ក្នុងការក្ដាប់ទីផ្សារស្ពតធំៗជាបន្ដបន្ទាប់ដែលធ្វើឲ្យ​នាងអាចរក​ប្រាក់​ចំណូល​បានរាប់សែន​ដុល្លារក្នុង១ឆ្នាំៗ។

រឹតតែគូរឲ្យចាប់អារម្មណ៍ថែមទៀតនោះពិសី ជាមុខសញ្ញានៃការតាម​ប្រ​ម៉ា​ញ់​ស្នេហ៍ពីសំណាក់មន្រ្ដីធំៗ ដោយ​បុរសទ្រព្យស្ដុកទាំងនោះមិនដែលក្វល់ដំណឹង​របស់តារា​ស្រីរូប​នេះ​មាន​ស្នេ​ហា​ជាមួយថៅកែផលិតកម្មឡើយ។ទោះជាយ៉ាងណាពិសី មិនជ្រួលជ្រើម​អំណាចលុយ ,ឡាន និងវីឡារ​នោះទេ​ព្រោះ​​​ពេលនេះនាងមានជីវ​ភាពធូធារ​រស់នៅផ្ទះវីឡារ​កណ្ដាលទីក្រុងនិងជិះ​រថយន្ដទំនើបៗ៤​គ្រឿងឆ្លាស់​គ្នាគឺ​Lexus Ls460 ,Land CruiserV8 ,Range Rover និងAudi ។គេជឿរថាការសាងស្នេហាបែបលាក់ៗរបស់ពិសី នឹង​មិនអាច​បន្ដ​បានយូឆ្នាំទៀតឡើយ ហេតុ​នេះហើយតារាសម្រស់គូឲ្យក្នក់ក្នាញ់រូបនេះប្រាកដ​ជា​បាន​ត្រៀម​ខ្លួន​រៀបការជាមួយលោកចំរើន នាពេលដ៍​ឆាប់​ៗ​ខាងមុខនេះជាមិនខាន៕

RELATED ARTICLES