ភ្នំពេញ៖តារាសម្ដែងនិងជាពិធីការិនីរូបសម្រស់អន រ៉ាស៊ីសុមេត្តា ហៅណូម័រ បានឲ្យដឹងថានាងទើបបានចុះកុងត្រានៅស្ថានីយ៍ទូរទស្សន៍Ctn កាលពីពេលថ្មីៗនេះហើយពិតជារីករាយដែលបានឈជើងនៅទីតាំងមួយដ៍ល្អដើម្បីឲ្យនាងមានឱកាសពង្រឹងនិងបង្កើនសម្ថភាពចំពោះការងារដែលខ្លួនស្រលាញ់ផ្នែកពិធីការិនីមួយនេះថែមទៀត។ណូម័រ ថាក្រោយបានធ្វើកិច្ចសន្យារយៈពេលខ្លីនោះរួចចាប់ពីពេលនេះតទៅនាងត្រូវផ្ដោតលើអាជីពMC ជាងការសម្ដែងភាពយន្ដ និងខារ៉ាអូខេដើម្បីឈានឲ្យដល់គោលដៅដល់ខ្លួនចង់បាន។យ៉ាងណាណូ ម័រ បង្ហើបការចាប់អាជីពជាពិធីការិនីមិនមែនជាការងាយស្រួលដែលអ្នកណាក៍ចេះតែអាចធ្វើបានគ្រប់គ្នានោះទេ ព្រោះសូម្បីតែរូបនាងពីដំបូងស្ទើតែមិនហ៊ានប្រថុយផង ដោយសារការងារនេះទាមទារនូវការមានកម្រិតវប្បធ័មខ្ពស់ ហើយពេលធ្វើអត្ថាធិប្បាយគឺដាក់ឲ្យចំគោលដៅនៃប្រភេទកម្មវិធីតែម្ដងហើយនាងបានប្រឡូករយៈពេលជិត១០ឆ្នាំមកហើយ។យ៉ាងណានាងថាទាក់ទងការសម្ដែងភាពយន្ដវិញគឺនាងនៅតែចេញថតជាធម្មតាហើយរយៈពេលចុងក្រោយនេះមានបទថ្មីៗទើបថតមួយៗដែរ។
ឆ្លើយតបសំណួរថាតើណូម័រ មានគម្រោងចូលរោងការជាមួយម្ចាស់ចិត្តថ្មីឬអត់នោះតារាសម្ដែងវិវត្តន៍ខ្លួនទៅជាពិធីការិនីរូបនេះថាមិនទាន់មានដំណឹងល្អនោះទេ ព្រោះមើលអត់ទាន់ឃើញមនុស្សពិសេសក្នុងក្ដីស្រម៉ៃ។តែស្រីស្រស់បន្ថែមថាសម្រាប់គូជីវិតថ្មីនាងនៅតែចង់”ជួញជិត ប្រសើរជាងជួញឆ្ងាយ”ដោយសារតែមូលហេតុមិនចង់ចេញទៅរស់នៅស្រុកគេចោលម្ដាយហេតុនេះហើយនាងគ្មានគម្រោងថាភ្ជាប់ស្នេហ៍ជាមួយអាណិកជនក្រៅស្រុកនោះទេ ព្រោះចង់រស់នៅក្នុងស្រុកខ្មែរច្រើនជាង។ណូម័រ បន្ថែមទៀតថារឿងគូជីវិតមិនអាចកំណត់ថាតើប៉ុន្មានឆ្នាំទៀតទើបអាចរៀបការបានឡើយ ព្រោះថាពេលនេះគូព្រេងនាងមិនទាន់ដល់។
ក្រៅពីអះអាងថាបេះដូងមិនទាន់មានម្ចាស់ចិត្តថ្មីនោះណូម័រ ដែលមានការតុបតែងខ្លួនប្លែកៗពី១កម្មវិធីទៅ១កម្មវិធីនោះធ្វើឲ្យគេសង្ស័យថានាងកែទម្រង់មុខនោះ ពិធីការិនីរូបនេះក៍បានសារភាពថាពិតជាបានកែតិចតួចលើទម្រង់មុខមែន គឺគ្រាន់តែជាការបន្ថែមចំណុចខ្លះៗនៃផ្ទៃមុខប៉ុណ្ណោះ តែនាងមិនឲ្យបាត់បង់ទម្រង់ដើមឡើយ។អ្វីដែលធ្វើឲ្យណូម័រ សប្បាយចិត្តនោះនាងថាពេលនេះពេញចិត្តនូវរូបរាងខ្លួននាង ហើយគ្មានគម្រោងកែផ្នែកណាផ្សេងៗទៀតនោះទេ៕