Sunday, September 8, 2024
Homeតារាខ្មែរណូ ម័រ ៖ចុះកុងត្រាជាមួយCtn

ណូ ម័រ ៖ចុះកុងត្រាជាមួយCtn

ភ្នំពេញ៖តារាសម្ដែងនិងជាពិធីការិនីរូបសម្រស់អន រ៉ាស៊ីសុមេត្តា ហៅណូម័រ បានឲ្យដឹងថា​នាង​ទើប​បានចុះ​កុងត្រានៅស្ថានីយ៍ទូរទស្សន៍Ctn  កាលពីពេលថ្មីៗនេះហើយពិតជារីករាយ​ដែល​បានឈជើងនៅទី​តាំង​មួយ​ដ៍ល្អដើម្បីឲ្យនាងមានឱកាសពង្រឹងនិងបង្កើនសម្ថភាពចំពោះការងារដែលខ្លួនស្រលាញ់ផ្នែកពិធីការិនីមួយនេះថែមទៀត។ណូម័រ ថាក្រោយបានធ្វើកិច្ចសន្យា​រយៈពេលខ្លីនោះរួចចាប់ពីពេលនេះ​តទៅនាងត្រូវផ្ដោត​លើអា​ជីព​MC ជាងការសម្ដែងភាពយន្ដ និងខារ៉ាអូខេ​ដើម្បីឈានឲ្យដល់គោលដៅដល់ខ្លួនចង់បាន។យ៉ាងណាណូ ម័រ បង្ហើប​​ការចាប់​អាជីពជាពិធីការិ​នីមិនមែនជាការងាយស្រួលដែលអ្នកណាក៍ចេះតែអាចធ្វើបានគ្រប់គ្នានោះទេ ព្រោះសូម្បីតែ​រូបនាងពីដំបូងស្ទើតែមិនហ៊ានប្រថុយផង ដោយសារការងារនេះទាមទារនូវ​ការ​មានកម្រិត​វប្ប​ធ័មខ្ពស់ ហើយពេលធ្វើអត្ថាធិប្បាយ​គឺដាក់ឲ្យចំគោលដៅ​នៃប្រភេទកម្មវិធី​តែ​ម្ដង​ហើយនាង​បាន​ប្រឡូករយៈ​ពេលជិត១០ឆ្នាំមកហើយ។យ៉ាងណានាងថាទាក់ទង​ការ​សម្ដែង​ភាពយន្ដវិញ​គឺ​នាង​នៅតែ​ចេញថតជា​ធម្មតា​ហើយរយៈពេលចុងក្រោយនេះមាន​បទ​ថ្មីៗទើបថតមួយ​ៗ​ដែរ។

  ឆ្លើយតបសំណួរថាតើណូម័រ មានគម្រោងចូលរោងការជាមួយម្ចាស់ចិត្តថ្មីឬអត់នោះ​តា​រា​សម្ដែង​វិវត្តន៍ខ្លួនទៅជា​ពិធីការិនីរូបនេះថាមិនទាន់មានដំណឹងល្អនោះទេ ព្រោះមើលអត់ទាន់​ឃើញមនុស្សពិសេសក្នុងក្ដីស្រម៉ៃ។តែស្រីស្រស់បន្ថែមថាសម្រាប់គូជីវិតថ្មីនាងនៅតែចង់”ជួញជិត ប្រសើរជាងជួញឆ្ងាយ”​ដោយសារតែមូលហេតុ​មិនចង់ចេញ​ទៅរស់នៅស្រុកគេ​ចោល​ម្ដាយ​ហេតុនេះហើយនាងគ្មានគម្រោងថាភ្ជាប់​ស្នេហ៍ជាមួយ​អាណិក​ជន​ក្រៅស្រុកនោះទេ ព្រោះ​ចង់រស់នៅក្នុងស្រុក​ខ្មែរ​ច្រើន​​ជាង។ណូម័រ បន្ថែមទៀតថារឿងគូជីវិតមិនអាច​កំណត់​ថា​តើប៉ុន្មានឆ្នាំ​ទៀតទើបអាចរៀប​ការបានឡើយ ព្រោះថាពេលនេះគូព្រេងនាងមិនទាន់ដល់។

  ក្រៅពីអះអាងថាបេះដូងមិនទាន់មានម្ចាស់ចិត្តថ្មីនោះណូម័រ ដែលមានការតុបតែងខ្លួន​ប្លែកៗពី១កម្មវិធីទៅ​១កម្ម​វិធីនោះធ្វើឲ្យគេសង្ស័យថានាងកែទម្រង់មុខនោះ  ពិធីការិនីរូបនេះក៍​បានសារ​ភាព​ថា​ពិតជាបានកែតិច​តួចលើ​ទម្រង់មុខមែន គឺគ្រាន់តែជាការបន្ថែម​ចំណុចខ្លះៗ​នៃផ្ទៃមុខប៉ុ​ណ្ណោះ​ តែនាងមិនឲ្យបាត់បង់​ទម្រង់ដើម​ឡើយ​។អ្វីដែលធ្វើឲ្យណូម័រ សប្បាយចិត្ត​នោះនាងថា​ពេលនេះពេញចិត្តនូវរូបរាងខ្លួននាង ហើយគ្មានគម្រោងកែ​ផ្នែក​ណាផ្សេងៗ​ទៀត​នោះទេ៕

RELATED ARTICLES