ភ្នំពេញ៖អំឡុងពេដែលដែលកំពូលតារាចម្រៀងព្រាប សុវត្ថិ ឈជើងនៅហង្សមាសលោកត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតក្នុងចំណោមអ្នកចម្រៀងលំដាប់ជូរមុខទាំងឡាយពោលគឺច្រៀងConcerts ធំ១កម្មវិធីស៊ីថ្លៃ៣០០០ដុល្លារឡើង។ប៉ុន្ដែក្រោយព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy ភ្លាមស្រាប់តែថៅកែផលិតកម្មនេះបែជាប្រកាសតម្លៃខ្លួននាងតន់ ច័ន្ទសីម៉ា ដែលឡើងកូដខ្លាំងក្រោយបានចាប់ដៃជាមួយព្រាប សុវត្ថិ នោះថានាងច្រៀងកម្មវិធីធំនៅខេត្ត១កម្មវិសីស៊ីថ្លៃ៥០០០ដុល្លារ ទើបធ្វើឲ្យមានការលើកឡើងថាតម្លៃខ្លួនអតីតអ្នកស្មូតជាប់លេខ១នៅខេត្តតាកែវរូបនេះខ្ពស់ជាងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅទៀត។ប៉ុន្ដែថ្មីៗនេះលោកឧកញ៉ាខែម ប៊ុនថៃ បានចេញវីដេអូ១ថាលោកច្រៀង៦បទយកពីម្ចាស់កម្មវិធីបាន១ម៉ឺនដុល្លារទើបធ្វើឲ្យនាងច័ន្ទសីម៉ា ធ្លាក់មកលេខរៀងទី២វិញម្ដង។ដោយឡែកសម្រាប់កំពូលតារាចម្រៀងព្រាប សុវត្ថិ វិញហាក់នៅទ្រឹងមិនទាន់មានព័តមានថាលោកតំឡើងតម្លៃខ្លួនឲ្យខ្ពស់ជាងគេឡើយ។
លោកស៊ិន សិលា អ្នករៀបចំការប្រគុំតន្ត្រីនៅCtn ធ្លាប់ប្រាប់ថាតម្លៃខ្លួនតារាចម្រៀងជូរមុខនៅGalaxy ច្រៀងនៅខេត្តពិតជា១កម្មវិធីទារ៥ពាន់ដុល្លារមែន ដែលធ្វើឲ្យលោកជាអ្នកដឹកនាំសិល្បៈមានការពិបាកព្រោះកម្មវិធីខ្លះគ្មានលទ្ធភាពជួលច្រៀង។លោកសិលា ថែមទាំងមានការភ្ញាក់ផ្អើលនៅពេលដែលលោកឧកញ៉ាខែម ប៊ុនថៃ ចេញវីដេអូថាច្រៀង៦បទបាន១ម៉ឺនដុល្លារនោះដោយលោកអះអាងថាប្រាកដជានឹងមានតារាដែលចាត់ទុកថាខ្លួនល្បីខ្លាំងដែរនោះនឹងឡើងថ្លៃតាមលោកប៊ុនថៃ ជាមិនខាន។
គូរបញ្ជាក់ថាក្រោយព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy ជាង១ឆ្នាំនេះអ្នកជំនាញសិល្បៈលោកនូ ស៊ឹប មើលឃើញថាលោកស្នាយ មិនធ្លាក់ចុះក្រោយប្ដូរផលិតកម្មនោះទេ ប៉ុន្ដែអ្នកចំណេញខ្លាំងនោះគឺតន់ ច័ន្ទសីម៉ា ដែលបានចាប់ដៃជាមួយតារាដែលលោកចាត់ទុកថាចូលខ្នាតអន្ដរជាតិរូបនេះ។ ចំណែកមហានជនក្រៅពីចង់ដឹងថាលោកព្រាប សុវត្ថិ ដែលត្រូវបានគេចាត់ទុកដូចជា”សេដ្ឋី”ក្នុងសិល្បៈព្រោះកាលពីខែកញ្ញាឆ្នាំ២០២០ លោកត្រូវបានមនុស្សជំនិតទម្លាយថាតារាល្បីល្បាញជាង២៥ឆ្នាំរូបនេះសល់ទ្រព្យខ្ទង់៣០លានដុល្លារនោះថាតើពេលណាលោកសុវត្ថិ នឹងឡើងធ្វើជាឧកញ៉ាទៅ?ការលើកឡើងបែបនេះដោយសារតែបច្ចុប្បន្នមានតារាចំនួន៣ដួងមកហើយដែលឡើងជាឧកញ៉ាក្នុងនោះគឺមានលោកទុំ សារុត ហៅនាយឃ្លោគ,លាន អាហ្រី្វលីនីន និងខែម ប៊ុនថៃ ៕