Sunday, September 8, 2024
Homeតារាខ្មែរតើព្រាប សុវត្ថិ ៖នឹងតំឡើងថ្លៃខ្លួនឬអត់?

តើព្រាប សុវត្ថិ ៖នឹងតំឡើងថ្លៃខ្លួនឬអត់?

ភ្នំពេញ៖អំឡុងពេដែលដែលកំពូលតារាចម្រៀងព្រាប សុវត្ថិ ឈជើងនៅហង្សមាសលោក​ត្រូវ​បាន​គេចាត់​ទុក​ថាជាអ្នកចម្រៀងដែលមានតម្លៃខ្លួនខ្ពស់ជាងគេ​បំផុតក្នុងចំណោម​អ្នក​ចម្រៀង​​លំដាប់ជូរមុខ​ទាំងឡាយ​ពោល​គឺច្រៀងConcerts  ធំ១កម្មវិធីស៊ីថ្លៃ៣០០០ដុល្លារ​ឡើង។​ប៉ុ​ន្ដែ​ក្រោយព្រាប សុវត្ថិ ចេញពី​ហង្ស​មាសចូល​Galaxy ភ្លាមស្រាប់តែ​ថៅកែផលិត​កម្មនេះបែ​ជា​ប្រកាសតម្លៃខ្លួននាងតន់ ច័ន្ទសីម៉ា ដែលឡើងកូដខ្លាំង​ក្រោយ​បាន​ចាប់​ដៃជាមួយ​ព្រាប សុវត្ថិ នោះថានាងច្រៀងកម្មវិធីធំនៅខេត្ត១កម្មវិសីស៊ីថ្លៃ៥០០០ដុល្លារ ទើបធ្វើឲ្យមាន​ការ​លើក​ឡើង​ថាតម្លៃខ្លួនអតីតអ្នកស្មូតជាប់លេខ១នៅខេត្តតាកែវរូបនេះខ្ពស់ជាងលោកព្រាប សុវត្ថិ និង​ខេមរៈ សិរីមន្ដ ទៅទៀត។ប៉ុន្ដែថ្មីៗនេះលោកឧកញ៉ាខែម ប៊ុនថៃ បានចេញវីដេអូ១​ថាលោក​ច្រៀង៦បទ​យកពីម្ចាស់​កម្មវិធី​បាន​១ម៉ឺនដុល្លារទើបធ្វើឲ្យនាងច័ន្ទសីម៉ា ធ្លាក់មកលេខ​រៀង​ទី២វិញម្ដង។ដោយឡែកសម្រាប់​កំពូល​តារាចម្រៀងព្រាប សុវត្ថិ វិញហាក់នៅទ្រឹងមិន​ទាន់​មាន​ព័តមានថាលោកតំឡើងតម្លៃខ្លួនឲ្យខ្ពស់ជាងគេឡើយ។

 លោកស៊ិន សិលា អ្នករៀបចំការប្រគុំតន្ត្រីនៅCtn  ធ្លាប់ប្រាប់ថាតម្លៃខ្លួនតារា​ចម្រៀង​ជូរមុខនៅGalaxy ច្រៀង​នៅខេត្តពិតជា១កម្មវិធីទារ៥ពាន់ដុល្លារមែន ដែលធ្វើឲ្យលោក​ជា​អ្នកដឹក​នាំ​សិល្បៈមានការ​ពិបាកព្រោះ​កម្មវិធី​ខ្លះគ្មានលទ្ធភាពជួលច្រៀង។លោកសិលា ថែមទាំង​មាន​ការភ្ញាក់ផ្អើលនៅពេលដែលលោកឧកញ៉ាខែម ប៊ុនថៃ ចេញវីដេអូថាច្រៀង៦​បទបាន​១ម៉ឺន​ដុល្លារ​នោះដោយលោកអះអាងថាប្រាកដជានឹងមានតារា​ដែលចាត់​ទុកថា​ខ្លួន​ល្បីខ្លាំង​ដែរ​នោះនឹងឡើងថ្លៃតាមលោកប៊ុនថៃ ជាមិនខាន។

 គូរបញ្ជាក់ថាក្រោយព្រាប សុវត្ថិ ចេញពីហង្សមាសចូលGalaxy ជាង១ឆ្នាំនេះអ្នក​ជំ​នា​ញសិល្បៈលោកនូ ស៊ឹប មើល​ឃើញថាលោកស្នាយ មិនធ្លាក់ចុះក្រោយប្ដូរផលិតកម្មនោះទេ ប៉ុន្ដែអ្នកចំណេញខ្លាំងនោះគឺតន់ ច័ន្ទសីម៉ា ដែលបានចាប់ដៃជាមួយតារាដែលលោកចាត់​ទុក​ថាចូលខ្នាតអន្ដរជាតិរូបនេះ។ ចំណែកមហានជន​ក្រៅពីចង់ដឹង​ថាលោកព្រាប សុវត្ថិ ដែល​ត្រូវបានគេចាត់ទុកដូចជា”សេដ្ឋី”ក្នុងសិល្បៈព្រោះកាលពីខែកញ្ញាឆ្នាំ២០២០ លោក​ត្រូវ​បាន​មនុ​ស្ស​ជំនិតទម្លាយថាតារាល្បីល្បាញជាង២៥ឆ្នាំ​រូបនេះសល់ទ្រព្យខ្ទង់៣០លានដុល្លារ​នោះថា​តើពេលណា​លោកសុវត្ថិ នឹងឡើងធ្វើជាឧកញ៉ាទៅ?ការលើក​ឡើងបែបនេះដោយសារ​តែ​បច្ចុប្បន្នមានតារាចំនួន​៣ដួងមក​ហើ​យ​ដែលឡើងជាឧកញ៉ាក្នុងនោះគឺមានលោកទុំ សារុត ហៅនាយឃ្លោគ,លាន អាហ្រី្វលីនីន និងខែម ប៊ុនថៃ ៕

RELATED ARTICLES