Thursday, October 24, 2024
Homeតារាខ្មែរសឿ សុធារ៉ា ៖ប្រកាសលែងប្ដីសាពួន មីដាដា

សឿ សុធារ៉ា ៖ប្រកាសលែងប្ដីសាពួន មីដាដា

សឿ សុធារ៉ា ប្រកាសបញ្ចប់ស្នេហ៍ប្ដីនាងលោកសាពួន មីដាដា កាលពីថ្ងៃទី២៧ខែមីនា ដែលលើក​នេះនាង​បញ្ចេ​ញ​សារជាសាធារណៈតែម្ដង ហើយអ្វីដែលគូឲ្យចាប់​អារម្មណ៍នោះ​សុ​ធារ៉ា បានប្រើសញ្ញាកាត់​ផ្ដាច់នៃ​ការប្រេះ​ឆា​នោះ​តាមរយៈសញ្ញាឆ្វៀល​លើរូបភាពនាងនិងប្ដី​ចេញពីគ្នា ដែលនេះបញ្ជាក់​ថាអ្នក​ទាំង២​មិនអាច​ផ្សះផ្សារ​ស្នេហ៍​ជាថ្មីវិញជាដាច់ខាត ក្រោយ​ចាប់ដៃគ្នា​១៥ឆ្នាំ ទទួលបានកូន២នាក់(ស្រី១)។ប៉ុន្ដែសុធារ៉ា បានស្នើសុំ​ឲ្យអតីត​សា្វមី​លោក​មីដាដា គោរ​ព​ទៅ​តាមកិច្ចសន្យាពោលគឺត្រូវតែប្រគល់កូន​ប្រុសស្រីឲ្យនាងជាអ្នកចិញ្ចឹមបីបាច់​ថែ​រក្សារដូច​ការ​ព្រមព្រៀងគ្នា។

 សឿ សុធារ៉ា សរសេរសារអមជាមួយរូបនាងនាងរៀបការជាមួយសាពួន មីដាដា និង​កូន​ទាំង២នោះថា”Good Bye 15 Year ago ,and I’ll never come back to you .សូមបង​មេត្តា​រក្សារសំដីជាកូនប្រុសដើមទ្រួង៥ហត្ថ ថា”​ប្រគល់កូនៗឲ្យអូន”ទាំងពីរមក​ឲ្យអូនមើលថែ​រក្សារ​”។

 តារាសិល្បៈរួមអាជីពជាច្រើនបានសម្ដែងការសោកស្ដាយចំពោះអ្នកនាងសឿ សុធារ៉ា ដែលមិនអាច​បន្ដចាប់​ដៃ​ជាមួយលោកសាពួន មីដាដា បានតទៅទៀតនេះ ខណៈដែលនៅ​លើហ្វេសបុករបស់លោកសាពួន មីដាដា វិញ​នៅថ្ងៃទី២៨ខែមីនា គ្មានសារណា​ប្រតិកម្ម​ឬ​ត​តបទៅភរិយា​របស់​លោកឡើយគឺមានតែសកម្មភាពលោកមមា​ញឹ​ករឿងនយោបាយ​តែប៉ុ​ណ្ណោះ​។

  ជុំវិញការកាត់ផ្ដាច់និស្ស័យស្នេហ៍របស់របស់អ្នកនាងសឿ សុធារ៉ា ចំពោះលោកសាពួន មីដាដា នេះគេមិន​ទាន់​ដឹងពីមូលហេតុដែលធ្វើឲ្យប្ដី​ប្រពន្ធតារា១គូនេះមិនអាចចាប់ដៃគ្នា​បាន​ទៀតនោះទេព្រោះ​មិនអាចទាក់ទង​ទៅ​សុ​ធារ៉ា និងមីដាដា បានឡើយដោយសារតែកន្លង​មក​អ្នក​នាងសុធារ៉ា ផ្ដល់សម្ភាសន៍ឲ្យតែ​អ្នកសារ​ព័តមាន​ណា​ដែ​ល​​ផ្សព្វផ្សាយទៅតាមអ្វីដែលនាង​ចង់បានទេ។យ៉ាងណាព័តមាននៃភាពរង្គោះរង្គើរស្នេហ៍របស់សុធារ៉ា និង​មីដា​ដា មិនមែនជា​លើកទី១នោះទេ ពោលគឺជាច្រើនលើកច្រើនសារមកហើយ តែពីមុនទាំងសុធារ៉ា និងមីដាដា តែង​តែ​ចេញមុខការពារពីចំណងស្នេហារបស់ពួកគេជា​និច្ច។ទើបតែពេលនេះទេដែលអ្វីៗបាន​លាត​ត្រ​ដាង​ច្បាស់​ដោ​យអ្នកនាងសុធារ៉ា បានប្រកាសជាសាធារណៈថានាងគ្មានផ្លូវណា​មួយ​វិលទៅជួបអតីតប្ដីវិញជាដាច់ខាត តែនាង​ស្នើរសុំឲ្យលោកមីដាដា កូនប្រុសហ៊ានស៊ី ហ៊ាន​សង អីចឹងត្រូវតែប្រគល់កូនទាំង២មកឲ្យនាងមើលថែររក្សារ។

 តាមព័តមានថាជុំវិញការដែលសឿ សុធារ៉ា ប្រកាសលែងប្ដីលោកសាពួន មីដាដា នេះ​ដោយ​សារតែតាំង​ពួកគេ​ហាក់ជួបវិបត្តិសេដ្ឋកិច្ចនៅរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះព្រោះតែ​សម្អាងការមិនសូវកាក់កប ខណៈដែល​អា​ជីពសិល្បៈវិញលោកមីដាដា គ្មានសកម្មភាព​ជា​ច្រើន​​​ឆ្នាំមកហើយ ស្របពេលសុធារ៉ា ទើបតែវិលវិញក្នុង​នាមជា​តួម្ដាយក្រោយអាកខាន​សម្ដែង​​ភាពយន្ដជាង១០ឆ្នាំ។អ្វីដែលកាន់តែបង្ករភាព​ស្មុគស្មាញថែមទៀតនោះកាល​ពី​ចុង​ឆ្នាំ២០២១ សុធារ៉ា ត្រូវបានសូដា នីតា បកអាក្រាតរឿងជំពាក់លុយនាងជិត៤ម៉ឺនដុល្លារមិន​ព្រមសងដែល​ធ្វើឲ្យមានការលើកឡើងថាចុះហេតុអីលោកមីដាដា ជាប្ដីមិនទទួលខុស​ត្រូវ​ចំពោះរឿងនេះ​ម៉េចទុក​ឲ្យប្រ​ពន្ធ​រងភាពអាម៉ាសបែបនេះទៅវិញ?ប៉ុន្ដែពេលនេះសុធារ៉ា និង​មីដាដា លែងជាប្ដីប្រពន្ធគ្នាទៀតហើយ បើទោះ​ជា​អ្នកទាំង២មិនទាន់ឡើងតុលាការដើម្បី​លែង​លះគ្នាតាមផ្លូវច្បាប់ក្ដី តែតាមការបញ្ជាក់របស់សុធារ៉ា តាមរយៈ​សារនោះគឺនាងមិនអាច​វិល​ទៅត្រូវរ៉ូវគ្នាវិញជាមួយលោកមីដាដា ជាដាច់ខាត។

 គូររំលឹកថាសឿ សុធារ៉ា បានរៀបការជាមួយលោកសាពួន មីដាដា កាលពីថ្ងៃទី១៩ខែ​វិច្ឆិការឆ្នាំ២០០៩ ហើយអ្នក​ទាំងពីរទទួលបានកូន២នាក់គឺកូនទី១ស្រីឈ្មោះសាពួន តារាពិ​មាន អាយុជាង១០ឆ្នាំ និងកូនទី២ប្រុសឈ្មោះ​សា​ពួន ដារ៉ាបុរស អាយុជាង៣ឆ្នាំ ខណៈដែល​មុន​ចែកផ្លូវគ្នានេះសុធារ៉ា បានលក់ផ្ទះធំរបស់នាងនៅក្បែរ​ផ្សារទួល​ទំពួង និងទៅរស់​នៅក្បែរ​ស្ពានលេខ៩ សង្កាត់ជ្រោយចង្វារ ខណ្ឌព្រែកលាភ រាជធានីភ្នំពេញ។

 មហាជនរងចាំមើលថាក្រោយធ្លាក់ខ្លួនជាអ្នកមេម៉ាយកូន២សឿ សុធារ៉ា ដែលធ្លាប់តាំង​ចិត្តថាចង់ប្រើជីវិត​រៀប​ការ​​២ដងនោះពេលណាទៅទើបនាងនឹងយកប្ដីថ្មី?

RELATED ARTICLES