Thursday, October 24, 2024
Homeតារាខ្មែរនី មុនីនាថ ៖ចង់រៀបការ

នី មុនីនាថ ៖ចង់រៀបការ

ភ្នំពេញ៖តារាទឹកភ្នែកនី មុនីនាថ បាននិយាយលាយឡំសំណើចថានាងនឹងមានដំណឹងល្អ​(រៀប​ការ)ឆាប់ៗ​នេះ​ហើយ…។ការវាចាលេងបែបមែនរបស់មុនីនាថ នៅពេលនេះ នៅពេលដែល​នាង​​បង្ហាញខ្លួនទៅ​ចូលរួម​មង្គល​ការរបស់អ្នកនាងទឹម រដ្ឋា កាលពីថ្ងៃទី២៦ខែមីនា តែមុនីនាថ មិនបញ្ជាក់ឲ្យច្បាស់​លាស់ថាតើនាង​រៀប​ការថ្ងៃ​ខែឆ្នាំណាឡើយ។ដោយឡែកនៅថ្ងៃរៀបការប្អូនសារ៉ាយ សក្ខណា កាលពីខែពាក់កណ្ដាល​ខែមករាឆ្នាំ​២០២២ នោះមុនីនាថ ធ្លាប់វាចាថាបើ​សិន​ជាគូព្រេង​មកដល់ហើយគឺអាច៤ទៅ៥ថ្ងៃទៀតការក៍បាន ប៉ុន្ដែបើគូមិន​ទាន់​ដល់ទេ អាច​ចាំ​​​រហូ​ត​ដល់ទៅ៤ឬ៥ឆ្នាំទៀតឯណ្ណោះ។

  សូមរំលឹកថានី មុនីនាថ បានចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងលោកអ៊ុង សូឡាំង ដែល​ជាអាណិកជនខ្មែរ​នៅ​អាមេរិកកាលពីឆ្នាំ២០១៧ ក្រោយពីលោកសូឡាំង បានដាក់ពាក្យ​បណ្ដឹ​ង​​នាងទៅតុលាការក្រុង​ភ្នំពេញ​ពីបទឆ​បោក និងរំលោភលើសេចក្ដីទុក​ចិត្តនៅថ្ងៃទី១៣​ខែតុ​លា​​ឆ្នាំ២០១៧ ដោយទាមទារប្រាក់​សំណង​ជំងឺ​ចិត្តចំនួន​១០​ម៉ឺន​ដុល្លារ។ប៉ុន្ដែសំណុំរឿងនេះ​បាន​ស្ងាត់រយៈពេលជាង៤ឆ្នាំទៅហើយ ខណៈដែលលោកសូឡាំង បានបង្ហាញ​សញ្ញា​អស់​សង្ឃឹម​ក្រោយលោកទទួលដំណឹងថាមានអ្នកធំអន្ដរាគមន៍។

រីឯតារាទឹកភ្នែកមុនីនាថ ដែល​បាក់មុខ​ដោ​យ​សារតែប្រុសស្នេហ៍ចាស់នោះបានស្ងប់ស្ងាត់ពី​សិល្បៈមួយរយៈធំ​គឺទើបតែថ្មីៗ​នេះទេ​​ដែល​នាង​ចេញថត​សម្ដែងនិងបង្ហាញខ្លួនតាមកម្មវិធីសិល្បៈឡើងវិញ​ក្រោយពីនាងបាន​ទិញផ្ទះវីឡារ​តម្លៃ​ជាង៣០ម៉ឺនដុល្លារ​នៅបុរី​ជីពម៉ុងលែន ផ្លូវជាសុផារ៉ា ហើយលេចឭថាមាន​អ្នកធំម្នាក់​ជួយ​។តែដើម្បីឲ្យគ្រប់គ្នាអស់ការសង្ស័យ​លើនាង​ទៀ​ត​នោះ​ទើបកាលពីខែសីហា​ឆ្នាំ២០២0 មុនី​នា​ថ បានសារភាព​ថានាងមានសង្សារថ្មីហើយ​ដែលបុរស​នោះជា​អ្នក​ជំនួញវ័យ​ក្មេងមកពី​អូស្រា្ដ​លី ។យ៉ាងណាមុនីនាថ មិន​ដែល​បណ្ដើរប្រុស​នោះម្ដងណា​ទេ ទើបធ្វើឲ្យ​គេ​នៅតែ​សង្ស័យថា​នាង​អាចចេះតែនិយាយដើម្បីបឹទបាំងស្នេហ៍​ពិត​ប៉ុណ្ណោះ។ប៉ុន្ដែ​ក្រោយឲ្យ​ប្អូនស្រីរៀបការមុន​កាលពី​ខែ​វិច្ឆិការឆ្នាំ២០២១ នោះស្រាប់តែពេលនេះមុនីនាថ បង្ហើប​ថានាង​ចង់រៀបការ ហេតុនេះ​ហើ​យ​គេ​មានតែរង​ចាំ​មើលទេថាតើអនាគតស្វាមីរបស់មុនីនាថ ជាបុរស​មកពី​អូស្រា្ដលីមែន ឬ​មួយ​ក៍​ជា​​មន្រ្ដីធំក្នុងស្រុកដូចគេម៉ៃ និង​សន្និដ្ឋានថា​នាងមិនអាចរៀបការ​ជាចំហ​បាន​ជា​ដាច់​ខាតនោះ?

RELATED ARTICLES