ភ្នំពេញ៖តារាទឹកភ្នែកនី មុនីនាថ បាននិយាយលាយឡំសំណើចថានាងនឹងមានដំណឹងល្អ(រៀបការ)ឆាប់ៗនេះហើយ…។ការវាចាលេងបែបមែនរបស់មុនីនាថ នៅពេលនេះ នៅពេលដែលនាងបង្ហាញខ្លួនទៅចូលរួមមង្គលការរបស់អ្នកនាងទឹម រដ្ឋា កាលពីថ្ងៃទី២៦ខែមីនា តែមុនីនាថ មិនបញ្ជាក់ឲ្យច្បាស់លាស់ថាតើនាងរៀបការថ្ងៃខែឆ្នាំណាឡើយ។ដោយឡែកនៅថ្ងៃរៀបការប្អូនសារ៉ាយ សក្ខណា កាលពីខែពាក់កណ្ដាលខែមករាឆ្នាំ២០២២ នោះមុនីនាថ ធ្លាប់វាចាថាបើសិនជាគូព្រេងមកដល់ហើយគឺអាច៤ទៅ៥ថ្ងៃទៀតការក៍បាន ប៉ុន្ដែបើគូមិនទាន់ដល់ទេ អាចចាំរហូតដល់ទៅ៤ឬ៥ឆ្នាំទៀតឯណ្ណោះ។
សូមរំលឹកថានី មុនីនាថ បានចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងលោកអ៊ុង សូឡាំង ដែលជាអាណិកជនខ្មែរនៅអាមេរិកកាលពីឆ្នាំ២០១៧ ក្រោយពីលោកសូឡាំង បានដាក់ពាក្យបណ្ដឹងនាងទៅតុលាការក្រុងភ្នំពេញពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្តនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០១៧ ដោយទាមទារប្រាក់សំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ។ប៉ុន្ដែសំណុំរឿងនេះបានស្ងាត់រយៈពេលជាង៤ឆ្នាំទៅហើយ ខណៈដែលលោកសូឡាំង បានបង្ហាញសញ្ញាអស់សង្ឃឹមក្រោយលោកទទួលដំណឹងថាមានអ្នកធំអន្ដរាគមន៍។
រីឯតារាទឹកភ្នែកមុនីនាថ ដែលបាក់មុខដោយសារតែប្រុសស្នេហ៍ចាស់នោះបានស្ងប់ស្ងាត់ពីសិល្បៈមួយរយៈធំគឺទើបតែថ្មីៗនេះទេដែលនាងចេញថតសម្ដែងនិងបង្ហាញខ្លួនតាមកម្មវិធីសិល្បៈឡើងវិញក្រោយពីនាងបានទិញផ្ទះវីឡារតម្លៃជាង៣០ម៉ឺនដុល្លារនៅបុរីជីពម៉ុងលែន ផ្លូវជាសុផារ៉ា ហើយលេចឭថាមានអ្នកធំម្នាក់ជួយ។តែដើម្បីឲ្យគ្រប់គ្នាអស់ការសង្ស័យលើនាងទៀតនោះទើបកាលពីខែសីហាឆ្នាំ២០២0 មុនីនាថ បានសារភាពថានាងមានសង្សារថ្មីហើយដែលបុរសនោះជាអ្នកជំនួញវ័យក្មេងមកពីអូស្រា្ដលី ។យ៉ាងណាមុនីនាថ មិនដែលបណ្ដើរប្រុសនោះម្ដងណាទេ ទើបធ្វើឲ្យគេនៅតែសង្ស័យថានាងអាចចេះតែនិយាយដើម្បីបឹទបាំងស្នេហ៍ពិតប៉ុណ្ណោះ។ប៉ុន្ដែក្រោយឲ្យប្អូនស្រីរៀបការមុនកាលពីខែវិច្ឆិការឆ្នាំ២០២១ នោះស្រាប់តែពេលនេះមុនីនាថ បង្ហើបថានាងចង់រៀបការ ហេតុនេះហើយគេមានតែរងចាំមើលទេថាតើអនាគតស្វាមីរបស់មុនីនាថ ជាបុរសមកពីអូស្រា្ដលីមែន ឬមួយក៍ជាមន្រ្ដីធំក្នុងស្រុកដូចគេម៉ៃ និងសន្និដ្ឋានថានាងមិនអាចរៀបការជាចំហបានជាដាច់ខាតនោះ?