Thursday, October 24, 2024
Homeតារាខ្មែរឱក បូរី ៖នៅតែមានអំណាច

ឱក បូរី ៖នៅតែមានអំណាច

ភ្នំពេញ៖បើទោះជាអ្នកនាងឱក បូរី បានផ្អាកកាន់ក្បាលមីក្រូឡើងឆាកជិត២០ឆ្នាំទៅហើយក្ដី តែនាង​មិនកាត់​ផ្ដាច់​ទំនាក់ទំនងពីមិត្តរួមអាជីពទាំងស្រុងនោះទេ ពោលគឺនៅតែបន្ដចូល​រួម​កម្មវិធី​របស់តារាជិត​ដិតជា​បន្ដបន្ទាប់​ឲ្យតែ​តារានោះស្និតស្នាល​ជាមួយនាង។ជាក់ស្ដែង​ដូច​ជាកាលពីថ្ងៃទី២៦ខែមីនា អ្នកនាងបូរី បានទៅចូលរួមកម្មវិធី​មង្គ​ល​​ការ​របស់ទឹម រដ្ឋា តែ​នាង​មិនបានបណ្ដើរស្វាមីលោកស៊ុត តារា ទៅជាមួយឡើយ។អ្វីដែលគូឲ្យកត់សម្គាល់​នោះ​​​អតីត​តារាចម្រៀងយេយេរូបនេះត្រូវតារាទាំងចាស់និងថ្មីគោរពនិងហៅនាងថា”លោកជំទាវៗ”ទៀតផង ទើ​ប​ធ្វើឲ្យអ្នកនាងបូរី ញញឹមតបទៅអ្នករួមអាជីពទាំងនោះវិញ។

 តាមរយៈការបង្ហាញខ្លួនចុងក្រោយនេះគេឃើញអ្នកនាងឱក បូរី មានព្រលឹងជាងមុន​ហើយ​សម្រស់មិន​សូវ​ប្រែ​ប្រួលទៅតាមវ័យ​នោះទេ។យ៉ាងណាការស្លៀកពាក់របស់​នាងដែល​ចុះពីលើរថយន្ដទំនើបMercedes មានអង្គរក្ស​បើកជូនគ្រប់ពេលនោះបង្ហាញថាអ្នកនាងបូរី ធ្វើ​ខ្លួនទៅតាមឋានៈរបស់នាងជាជំទាវ ពោលគឺមិនដែលហ៊ាន​ស៊ិច​ស៊ីខ្លាំងនោះ​ទេ។តាមព័ត​មាន​ថានៅពេលអ្នកនាងបូរី ទៅកម្មវិធីមិត្តភក្ដិខ្លះរាប់អានគ្នាខ្លាំងបំផុតយូៗម្ដង​នាង​បាន​ឡើងឆាក​ច្រៀ​ង​ផងដែរប្រសិនបើម្ចាស់កម្មវិធីសំណូមពរហើយមិនអាច​ប្រកែកបាន។អ្វីដែលគូរឲ្យចាប់​អារម្មណ៍​នោះអតីតតារាវ័យជ្រេរូបនេះនៅតែមានទឹកដមសម្លេង​ក្រអួនក្រអៅដដែលបើទោះ​ជានាងមិនបានបន្ដអាជីព​ចា​ស់​​ជិត២ទសវត្សន៍មកក្ដី។

  គូររំលឹកថាអ្នកនាងឱក បូរី បានផ្ដាច់ខ្លួនពីអាជីពចម្រៀងទាំងស្រុងជិត២០ឆ្នាំមក​នេះ​ក្រោយពីនាងបានភ្ជាប់​ស្នេហ៍​ជាមួយលោកស៊ុត តារា ជាអគ្គនាយករងនៃអគ្គនាយកដ្ឋាន​ជម្រុ​ញ​ពាពាណិជ្ជកម្មនៃ​ក្រសួងពាណិជ្ជ​កម្ម​ហើយពេលនេះ​អ្នកទាំងពីរទទួលបានចំណង​ដៃកូន​ស្រី​៣​នាក់។មិនមានព័តមានថាអ្នកនាងបូរី គ្រោងដឹកដៃ​លោក​​តារា រៀបការនោះទេ បើទោះ​ជាពេលនេះជីវិតនាងរស់នៅដល់ត្រើយសុខសាន្ដ ព្រោះអតីតភរិយា​ប្ដីមិន​បានរំខានដល់​ក្ដី​សុខនាងក្ដី តែគេជឿរថាអ្នកនាងបូរី ប្រាកដជាចង់បានកិត្តិយសធំដូចអ្នកនាងស្រីតូច ចំណាន តាមរយៈការរៀបការជាចំហឲ្យផ្អើលមេឃ ដើម្បីឲ្យសាកសមទៅនិងទ្រព្យសម្បត្តិដែល​នាង​មានសព្វថ្ងៃ។

 មហាជនរងចាំមើលថាតើអ្នកនាងឱក បូរី នឹងគិតគូរឿងរៀបការដើម្បីបញ្ចប់រឿងគេថា​នាង​សាងស្នេហ៍​ឥត​ខាន់​ស្លារ ឬចង់យកកូនថែម​ទៀត?

RELATED ARTICLES