Thursday, October 24, 2024
Homeតារាខ្មែរលោកម៉ែន និមលរតន៍ ៖បើកសម្ពោធCIM ដើម្បីបណ្ដុះ​បណ្ដាលតារាបង្ហាញម៉ូដ

លោកម៉ែន និមលរតន៍ ៖បើកសម្ពោធCIM ដើម្បីបណ្ដុះ​បណ្ដាលតារាបង្ហាញម៉ូដ

លោកម៉ែន និមលរតន៍ ដែលជាគូ្របង្ហាត់បង្ហាញម៉ូដដ៍មានទេពកោសល្យ​និងពោពេញ​ទៅដោយបទពិសោធន៍​ជា​មួយវិស័យនេះយ៉ាងជោគជាំជាច្រើនឆ្នាំមកហើយនោះបានដាក់សម្ពោធក្រុមហ៊ុនCambodia International Models ហៅកាត់SIM កាលពីថ្ងៃទី២ខែ​មេសា​ឆ្នាំ​២០​២២ នៅផ្សារអូឡាំព្យាដោយមាន​ទាំងភ្ញៀវ​ជាតិ អន្ដរជាតិ ,អ្នក​សារព័តមាន រួមទាំងតារា​បង្ហា​ញ​​ម៉ូដ​ជាច្រើន​ដួងបាន​ចូលរួម។លោកនិមល​រតន៍ ដែលជាស្ថាបនិកCIM បាន​ឲ្យដឹង​ថា​ក្រុមហ៊ុន​មួយនេះបង្កើត​ឡើងកាលពីពាក់កណ្ដាល​ឆ្នាំ​២០២០ ដោយមានតារា​បង្ហាញម៉ូដចូលរួម​ជា​ច្រើ​ន​ដួង ហើយ​​CIM ប្រជុំទៅដោយតារាបង្ហាញ​ម៉ូដ​ពោពេញទៅដោយទេពកោសល្យ និងជាក្រុម​ហ៊ុនរៀប​ចំពិធី​ផ្សេង​ៗនៅ​ក្នុងស្រុក​។លោក​បន្ថែមថាCIM រៀបចំអភិវឌ្ឍន៍ ហ្វឹកហាត់ គ្រប់គ្រង​តារា តួវ័យក្មេង ដើម្បីជួយបណ្ដុះ​បណ្ដា​ល​ពួក​គេឲ្យក្លាយទៅជាតារាបង្ហាញម៉ូដ តារាសម្ដែង ពិធីករ ពិធីការ​នី និងតារាសម្ដែង​ល្បី​ល្បា​ញ ព្រមទាំងទទួល​ការរៀបចំព្រឹត្តិការណ៍ប្រកួត​ថ្នាក់​ជាតិ​ដូជាបវរកញ្ញាចក្រវាឡកម្ពុជា និង​បវរ​កញ្ញា​ភេទទី៣កម្ពុជាជាដើម។ CIM ក៍មានផលិត​កម្មវិធី​ទូរទស្សន៍Digital Content និងព្រឹត្តិ​ការ​ណ៍​ផ្សព្វផ្សាយផ្សេងៗ រួមទាំងមានការបងង្ហាត់​បង្រៀន​បន្ថែម​និងរៀបចំបញ្ជួន​តារាបង្ហាញ​ម៉ូដ​មួយចំនួនធំឲ្យទៅចូលរួមប្រកួត​លើឆាកអន្ដរ​ជាតិ​ជា​ច្រើនដែលមាន​សរុប​ជិត៤០កម្មវិធីក្នុងដៃ ហើយកម្មវិធីអន្ដរជាតិមួយចំនួន​ទៀតក៍​បង្ហា​ញ​ក្នុងគេហទំព័រSIM ផងដែរ។ 

កម្មវិធីដ៍អស្ចារ្យរបស់CIM ក៍មានការចូលរួមពីលោកឌួង ឆាយ,លោកជិន សំណាង ថៅកែហាងពេជ្រCSNJ រួម​ទាំង​តារា​សម្ដែងនិងបង្ហាញម៉ូដល្បីៗដូចជាកញ្ញារឿន ណាត,សំ​ណាង អេលីណា,រ៉េត ហ្សារីតា,ហ្វា ហ្វា,​លោក​អេដវីន និងតារាជាច្រើនដួងទៀត ខណៈដែល​តារាទាំងនោះបានចុះពីលើរថយន្ដទំនើបRolls Royce និងAlphard ដើរលើកម្រាលព្រហ្ម​ក្រហម​ទើបធ្វើឲ្យកាន់តែទាក់ទាញនៅចំពោះមុខអ្នកកាសែតជាច្រើនស្ថាប័ន។     

 គូររំលឹកថាមុនបើកសម្ពោធសាកល្បងCIM នេះកាលពីឆ្នាំ២០០៤ លោកម៉ែន និមលរតន៍ ធ្លាប់ធ្វើការ​ក្រៅ​ម៉ោង​(Part Time) ជាតារាបង្ហាញម៉ូដនៅSapor Modeling   ហើយឆ្នាំ២០០៥​លោកទទួលបានជ័យលាភីModel Look ។នៅ​ឆ្នាំ​២០០៩ លោកនិមលរ័ត្ន បានបង្កើតLareine Modeling  និងឆ្នាំ២០១០ លោកបង្កើតSun Super Model ខណៈ​ឆ្នាំ​២០​១៦ លោកបានបម្រើរ​ការងារនៅRomyr Liboon ទៀតផង៕  

   

RELATED ARTICLES