Thursday, October 24, 2024
Homeតារាខ្មែរមាស សុខសោភា ៖ថៅកែប្ដូរកៅអី

មាស សុខសោភា ៖ថៅកែប្ដូរកៅអី

ភ្នំពេញ៖ការចរចាររវាងហង្សមាស និងមាស សុខសោភា បានបរាជ័យចុងក្រោយ​នៅឆ្នាំ​២០​២០ ក្រោយផលិត​កម្ម​ធំ១នេះបានចាប់អារម្មណ៍លើតារាចម្រៀងសំនៀងផ្អែមអស់រយៈពេលជាង១០ឆ្នាំមកហើយ តែទីបំផុត​សុខ​សោភា នៅតែមិនអាចក្លាយទៅជាសមាជិក​របស់ហង្សមាស​ដ​ដែល។តាមព័តមានថាថៅកែហង្សមាស​បាន​ត្រៀមរួច​ជា​ស្រេចសម្រាប់ទុកកៅអីឲ្យសុខសោភា ឡើងទៅអង្គុយធ្វើជាCoach ឬគណៈកម្មារការក្នុងកម្មវិធី​ប្រលង​ចម្រៀង​លំ​ដាប់​អន្ដរជាតិ​ពិសេសតំណែងដែលនៅទំនេររបស់ព្រាប សុវត្ថិ ទាំង៣ក្រោយលោកដើរចេញ មានដូចជា Cambodian Idol ,The Voice Kids Cambodia  និងCambodian Idol Junior ។ប៉ុន្ដែក្រោយ​សុខសោភា ទៅចូល​រាម ធ្វើឲ្យថៅកែហង្សមាសបង្វិលទិសដៅផ្ទេរទៅឲ្យ​តារាផ្សេងក្នុងនោះ​ដូចជាកាលពីពេលថ្មីៗនេះនាងសុខ សី​ឡាលីន ឆក់ឱកាសបានធ្វើជាគណៈកម្មារការ​Cambodian​ Idol ជាដើម។

 អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់ដោយស្នើរសុំមិនឲ្យដាក់ឈ្មោះថាជាការពិត ប្រ​សិន​​បើមាស សុខសោភា មកហង្សមាសនាងពិតជាត្រូវបាន​ថ្នាក់ដឹកនាំ​ប្រគល់ឲ្យធ្វើជាគណៈកម្មារការ ឬគ្រូ​បង្វឹកពីបណ្ដារកម្មវិធីប្រលងចម្រៀងធំៗទាំងនោះមែន ព្រោះ​ទាំងបទពិសោធន៍និងកេរ្ដិ៍ឈ្មោះរបស់សោភា គឺ​សាកសមបំផុតក្នុងការផ្ដល់ឬផ្ទេចំណេះ​ដឹងឲ្យទៅយុវវ័យជំនាន់ក្រោយ។ប៉ុន្ដែនៅពេលគាត់(សោភា)មិន​មក​ហង្សមាសក៍មានតារាផ្សេងៗទៀតអាចធ្វើបានដែរដូចជាពេជ្រ សោភា ,សុគន្ធ និសា និងសុខ សីឡាលីន និង​តារា​​មួយ​ចំនួនទៀត មិនមែនថាអាភា មិនម៉ោរស្ទះធ្វើមិនចេញនោះទេ។

  យ៉ាងណាក្នុងជំនួបផ្ទាល់កន្លងមកមាស សុខសោភា ធ្លាប់ប្រាប់ថានាងមិនចាប់​អារ​ម្មណ៍​និងការទៅហង្ស​មាស​ដើម្បីបានតំណែងធ្វើជាគ្រូបង្វឹក ឬគណៈកម្មារកម្មវិធី​ប្រលង​ចម្រៀ​ងមួយណានោះទេ ព្រោះនាង​យល់ថា​គេបាន​ដើរមុននាងទៅហើយ ដែលពេល​នេះមិនមាន​ចម្លែក ព្រោះក្លាយទៅជាធម្មតា។សោភា ថាហង្សមាសពិតជា​ធ្លាប់​ទាក់ទងនាងមែន ហើយមិត្ត​ភក្ដិ​នាងមួយចំនួនដែលច្រៀងនៅទីនោះក៍ចង់ឲ្យនាងទៅផលិតកម្មនេះដែរ តែចុង​ក្រោយ​នាងទៅរាម វិញគឺដើម្បីច្រៀងផងរកស៊ីផង។

   ទោះជាមាស សុខសោភា ថាមិនដែលចង់បានតំណែងជាគ្រូបង្វឹក ឬគណៈកម្មារការ​ប្រ​លង​ចម្រៀង​នៅ​ហង្ស​មាសក្ដី ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថារឿងដែលសោភា ក្លា​យ​ទៅជាតារាហង្សមាស​ហាក់កាន់តែរួម​តូចទៅៗហើយព្រោះថាតារារាម រូបនេះខ្លាច​ទៅ​ដល់​ថៅកែឲ្យនៅក្រោមឱក សុគន្ធកញ្ញា ដែលជាប្អូន​ថ្លៃម្ចាស់​ផលិតកម្មហើយសោភា មិនចង់ធ្វើជា​តួរង និងម្យាងទៀតពេលនេះព្រាប សុវត្ថិ ចេញពីហង្សមាស​ទៅហើយ​ហេ​តុនេះឱកាស​នៃការ​ចាប់​ដៃគូគ្នាក៍បាត់បង់ទៅហើយ ហេតុនេះសោភា អាចនឹងបន្ដនៅជាមួយរាម ជាច្រើន​ឆ្នាំ​ទៀត​​ព្រោះថាទោះជាពេលនេះនាងមិនទាន់មានបទចម្រៀងផ្ទុះខ្លាំងដូចមុនក្ដី តែនាងគឺជាតួឯក។

  មាស សុខសោភា បានផាត់ចោលផលិតកម្ម៣ដើម្បីទៅជ្រកនៅរាម ក្នុងនោះគឺមាន​ហង្ស​មាស,Galaxy និងថោន ដែលចង់ឲ្យនាងវិលវិញ។តែសោភា ប្រាប់ថាGalaxy មិនដែល​ទាក់ទងមកនាងម្ដងណាឡើយ គឺមានតែហង្ស​មាស​​ដែលចង់បាននាងមែន ខណៈដែលថោន វិញនាងយល់ថាធ្លាប់ច្រៀងនៅទីនោះ​រយៈពេល៩ឆ្នាំគឺគ្រប់គ្រាន់​ហើយនាងគ្មានបំណងវិលវិញនោះទេ។តែទំនាក់ទំនងរវាងនាងនិងថៅកែប្រុសស្រីថោន គឺនៅតែដដែល ហើយ​បើ​មាន​កម្ម​វិធីណាគាត់ហៅគឺនាងនឹងទៅចូលរួមដោយរីករាយ។

  សូមបញ្ជាក់ថាមាស សុខសោភា បានផ្អឹបផលិតកម្មផ្ទាល់ខ្លួនCamtrax ដែលគ្រប់​គ្រង​ដោយស្វាមីនាងលោកអ៊ឹត រ៉ាដា ដើម្បីពង្រឹងតែលើតែការចេញបទចម្រៀងនៅរាម តែមួយ​ច្រក​ប៉ុណ្ណោះហើយនៅឆ្នាំ២០២២ នេះនាងបាន​តាំង​ចិត្តថានឹងបញ្ចេញស្ទីលនៃការច្រៀង​សម្ដែង​ថ្មីបំផុតមិនធ្លាប់មានតាំងពីនាងចាប់អាជីព​ចម្រៀងគឺដើម្បី​វាយ​លុកទីផ្សារជា​ថ្មី។តែ​ការរៀបជើងព្រួលរបស់សោភា ហាក់ពិបាកព្រោះអ្នកជំនាញសិល្បៈ​បានលើកឡើងថា​បទ​ចម្រៀងដែលរាម ផលិតមិនមែនដើម្បីប្រជែងជាមួយហង្សមាស ឬGalaxy ឡើយ។ដោយ​ឡែកសម្រាប់សោភា វិញគ្រាន់តែចូលរាម ជាង១ឆ្នាំនេះនាងបានវិវត្តន៍ខ្លួនទៅជាថៅកែ​ស្រី​មានហាង២ផ្ទាល់ខ្លួន តែសោភា ដែល​មាន​វ័យ​ចង់ជ្រេបន្ដិចនោះនាង​កំពុងតែបារម្ភរឿង​ពិបាក​យកកូន បន្ទាប់ពីបានទម្លាយរូបខួបអាពាហ៍ ពិពាហ៍ គម្រ​ប់​១២ឆ្នាំ​កាលពីថ្ងៃទី២៨ខែ​ធ្នូឆ្នាំ​២០២២ ៕

RELATED ARTICLES