Thursday, October 24, 2024
Homeតារាខ្មែរនាយចឺម៖ផ្គាប់ចិត្តសង្សារថ្មីគ្រប់បែបយ៉ាងទាំងអស់

នាយចឺម៖ផ្គាប់ចិត្តសង្សារថ្មីគ្រប់បែបយ៉ាងទាំងអស់

ភ្នំពេញ៖តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម ពិតជាស្នេហ៍អ្នកមេម៉ាយសេង សុខគីម ស្ទើតែលេប​ចូល​ពោះមែនព្រោះតែសង្សារទី៤របស់នាយរូបនេះសាច់ម៉ែសំឡីតែម្ដងដែលធ្វើឲ្យ​លោកមេសា មិនអាចរកស្រី​ណា​មកប្រៀបបានជាមួយកំពូល​ស្នេហ៍របស់នាយម្នាក់នេះ​បាន​ទេ។សកម្មភាពរបស់នាយចឺម នៅពេលនេះ​គឺខុស​ស្រឡះបើប្រៀប​ធៀប​អំឡុង​ពេល​ដែល​នាយ​ភ្ជាប់ស្នេហ៍ជាមួយ សង្សារទី១នាងអៀ ម៉េងលិ ហៅអូនម៉ី​ម៉ី,សង្សារ​ទី២នាងពុធ ស្រីខួច និងសង្សារទី៣នាងហ្វា ហ្វា ហៅស្រីយី  ដែលពេលនោះលោកមេសា បណ្ដើរគ្នា​បែប​លួច​លាក់ និងមិន​ដែលហ៊ានអោបថើបសង្សារជាសាធារណៈដូចជាមួយអ្នកមេម៉ាយសុខគីម ឡើយ។ដើម្បី​បញ្ជាក់​ឲ្យសង្សារកាន់តែជឿរជាក់ថែមទៀតនោះមានពេលខ្លះនាយចឺម ព្យា​យាម​យកចិត្តនាងសុខគីម ដោយថែម​ទាំង​លាប​ឡេឲ្យ​កំពូលស្នេហ៍រូបនេះ​ទៀតផង​ទើប​ធ្វើឲ្យអ្នកមេម៉ាយសែនកក់ក្ដៅផង ស្រៀវស្រើបកាយ៉ាផងដោយស្នា​ដៃម្ចាស់បទ”បងចូលចិត្ត ស៊ីកណ្ដុរ”រូបនេះ។

 ថ្វីត្បិតតែនាយចឺម និងសង្សារស្រលាញ់គ្នាចាក់ទឹកមិនលេចមែន តែលោកមេសា ធ្លាប់​ប្រាប់អ្នកយក​ព័តមាន​យើង​​​ថានាយ មិនទាន់មានគម្រោងរៀបការឆាប់ៗនេះឡើយ ហើយក៍​មិន​ដឹង​ថា​ថ្ងៃក្រោយមានរឿងអ្វីដែរ​ព្រោះ​ថាពេលនេះគ្រាន់តែ​ជាសង្សារ អាចប្រែប្រួលបាន​គ្រប់​​ពេលវេលា។ដោយឡែកអ្នកស្និតស្នាល​នាយ​ចឺម និយាយ​ថាលោកមេសា មិនដែល​ស្រ​លាញ់ស្រីណាស្មោះរហូតនោះទេ ពោល​គឺ​បានតែដំបូងហើយ​ពេលនាយ​ថតMVជា​មួយ​តារា​ស្រី​ណាវ័យក្មេងស្អាតផ្សេងទៀតនោះ​នាយ​​គិត​តែពីញ៉ែឲ្យទាល់តែបានសម្រេច​។ប៉ុន្ដែនាង​សុខ​គីម ធ្លាប់​ចេញសារថាទោះជាមាន​អ្នកខ្លះថានាយចឺម មិនល្អក្ដីតែពេលនេះនាងមានក្ដីសុខ ហើយក៍គ្មានការស្ដាយ​ក្រោយ​ដែរ​​ប្រសិនបើថ្ងៃក្រោយជួបរឿងខកចិត្ត។

  គូរបញ្ជាក់ថានៅឆ្នាំ២០២២ នេះក្រៅពីនាយចឺម តារាដែលពូកែញ៉ែបានៗមានដូចជា​នា​យ​ពែកម៉ី,នាយក្រូច និង​តា​រា​រហ័សនាមឈ្នះអស់មាសត្រូវលោកអ៊ីណូ ។ប៉ុន្ដែសម្រាប់នាយ​ចឺម វិញក៍ធ្លាប់ញ៉ែភ្លាត់ស្នៀត​ម្ដងដែរ​ព្រោះ​កាល​ពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នាយត្រូវកីឡាករ​បាត់​ទាត់​ង៉ែត លីទី វាយឲ្យរបួសក្បាសដេរអស់៥ថ្នេរ ដោយចោទ​ថាអតីតតារាកំប្លែងរូ​បនេះ​បាន​​ញ៉ែ​សង្សារ​របស់ខ្លួនឈ្មោះស្រីលាភ នៅខេត្តខេត្តប៉ៃលិន។តែក្រោយជួបរឿងរ៉ាវ​នេះមិន​ធ្វើ​ឲ្យ​ប៉ៈពាល់ដល់មន្ដស្នេហ៍របស់លោកមេសា នោះទេពោលគឺនាយ នៅតែធ្វើឲ្យស្រីៗ​ជឿរ​ស៊ុប​​ដោយថ្វី​មាត់នាយដដែល។មហាជនរងចាំមើលថាតើចំណងស្នេហានាយចឺម និងអ្នកមេ​ម៉ាយ​កូន១​អាច​រក្សារបាន​ភាពយូ​អង្វែងឬឈានទៅដឹកដៃគ្នាចូលរោងការដែរឬទេ?

RELATED ARTICLES