ភ្នំពេញ៖មុននេះមានព័តមានថាស្រីស្អាតធ្មេញចំពើសហ៊ិន ច័ន្ទនីរ័ត្ន ត្រៀមរៀបការជាមួយបុរសរូបសង្ហារលោកហូ ប៉ូសេង ហៅសេង មង្គល ព្រោះពួកគេបានបង្ហាញភាពស្អិតល្មូតគ្នាអស់រយៈពេលជាង៣ខែទៅហើយ ដោយថែមទាំងហ៊ានបង្ហាញរូបកៀកកើយគ្នាពេលLive ទៀតផង។ដោយឡែកលោកមង្គល វិញធ្លាប់បានប្រាប់អ្នកយកព័តមានយើងថាលោកនិងច័ន្ទនីរ័ត្ន ពិតជាមានភាពចុះសម្រុងគ្នាល្អណាស់ ហើយគ្រោងចាប់ដៃធ្វើការជាមួយគ្នាច្រើនតទៅទៀត។ចំណែកទាក់ទងរឿងគេថាលោកមានស្នេហាជាមួយស្រីស្អាតច័ន្ទនីរ័ត្ន នោះតារាសម្ដែងរូបនេះមិនប្រកែកនោះទេ តែលោកថាសូមឲ្យបងប្អូនទាំងអស់តាមដានទៅទៀតថានឹងមានរឿងអ្វីកើតឡើង ហើយលោកសរសើរថាច័ន្ទនីរ័ត្ន ជាស្រីស្អាតម្នាក់ដែលគូរឲ្យស្រលាញ់…។
ថ្វីត្បិតតែលោកសេង មង្គល សារភាពផង ប្រកែកស្រាលៗផងរឿងមានស្នេហាជាមួយហ៊ិន ច័ន្ទនីរ័ត្ន ក្ដី ប៉ុន្ដែតាមការបង្ហើបពីអ្នកដែលស្និតស្នាលជាមួយតារាទាំងពីរបានអះអាងថារឿងច័ន្ទនីរ័ត្ន បង្កាត់ភ្លើងស្នេហាជាមួយលោកមង្គល គឺ១០០%មិនអាចទៅរួចនោះទេ។ប្រភពនោះលើកហេតុផលថាបច្ចុប្បន្នទាំងនីរ័ត្ន និងលោកប៉ូសេង មានគូស្នេហ៍រៀងៗខ្លួន ហើយទោះជាពួកគេបញ្ចេញភាពស្អិតល្មូតឲ្យគេបានឃើញមែន តែស្រីស្រស់ប្រុសរូបសង្ហារនេះមិនមានអារម្មណ៍ស្នេហាដូចគ្នាឡើយ ហេតុនេះទំនាក់ទំនងរបស់ពួកគេគឺត្រឹមតែរួមការងារ ឬការផ្សព្វផ្សាយពីផលិតផលអ្វីមួយប៉ុណ្ណោះ។
គេកត់សម្គាល់ថាហ៊ិន ច័ន្ទនីរ័ត្ន បានងាកទៅល្អូកល្អិនជាមួយលោកសេង មង្គល ក្រោយពីតារាចម្រៀងលោកចេនី ដែលគេសង្ស័យថាជាសង្សារបស់នាងនោះបានភ្ជាប់ពាក្យជាមួយអ្នកនាងវ៉ាន់ លក្ខិណា កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០២២ ធ្វើឲ្យមានការលេចឭថាស្រីស្រស់នីរ័ត្ន ក្រៀមក្រំចិន្ដា ហើយចេញទៅលំហកាយ៉ានៅប្រទេសបារាំងអស់ជាច្រើនសប្ដាហ៍ដើម្បីបំភ្លេចស្នេហ៍ចាស់ទៀតផង។ចាប់តាំងពីពេលនោះមកច័ន្ទនីរ័ត្ន កាន់តែស្និតស្នាលជាមួយលោកមង្គល ពី១ថ្ងៃទៅ១ថ្ងៃរហូតត្រូវបានFan តារាទាំងសងខាងផ្គូផ្គងថាពួកគេគឺជាគូស្នេហ៍ដ៍សាកសមគ្នាទៀតផង។តែលោកមង្គល ថាលោកមិនទាន់គិតគូដល់រឿងរៀបការប្រពន្ធឆាប់ៗទេ ប៉ុន្ដែលោកពេញចិត្តចាប់ដៃនីរ័ត្ន នឹងត្រៀមធ្វើអ្វីៗថ្មីជាមួយគ្នាថែមទៀត។
តារាវ័យ២៩ឆ្នាំហ៊ិន ច័ន្ទនីរ័ត្ន ដែលជាអតតីFreshie លេខ១កាលពីឆ្នាំ២០០៧ នោះត្រូវបានគេចាត់ទុកថានាងជាស្រីសា្អតម្នាក់ដែលមានរូបសម្រស់លេចធ្លោក្នុងសិល្បៈព្រោះទៅដល់ទីណាតែងតែបង្ហាញភាពទាក់ទាញជាងគេជានិច្ច បើទោះជានាងមិនមែនជាតារាដែលចូលចិត្តស្លៀកពាក់ស៊ិចស៊ីក្ដី។ស្រីស្អាតតូចតន់គូរឲ្យក្នក់ក្នាញ់រូបនេះធ្លាប់ប្រេះឆាស្នេហ៍ជាច្រើនលើក ច្រើនសារ ទើបធ្វើឲ្យមជ្ឈដ្ឋានមហាជននៅតែមានចម្ងល់ថាហេតុអីបានជាសង្សាររបស់ច័ន្ទនីរ័ត្ន ព្រមចែកផ្លូវជាមួយស្រីស្អាតដូចជានាង?សំណួរនេះមិនទាន់ត្រូវបានច័ន្ទនីរ័ត្ន ចេញមុខបកស្រាយឡើយ ខណៈក្នុងជំនួបកន្លងមកនាងធ្លាប់វាចាថាចិត្តចង់រៀបការ៥០% មិនទាន់ចង់៥០% តែចិត្តនាងចង់បញ្ចប់ភាពនៅលីវនៅអាយុ៣០ឆ្នាំ ពោលគឺនៅឆ្នាំ២០២៣ ខាងមុខនេះ។ប៉ុន្ដែច័ន្ទនីរ័ត្ន មិនបង្ហើបថាតើបុរសរូបណាជាអនាគតស្វាមីរបស់នាងឡើយ។
សូមបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន បានធ្វើឲ្យមិត្តរួមអាជីពកោតសរសើរចំពោះនាងដែលស្រីស្អាតរូបនេះមិនជ្រួលជ្រើមទៅនិងអំណាចលុយនោះទេពោលគឺបុរសដែលអាចយកបេះដូងនាងបានទាល់តែនាងស្រលាញ់ដែរទើបទៅរួច។ព័តមានបានឲ្យដឹងថាបើសិនជាច័ន្ទនីរ័ត្ន ត្រូវការលុយ ឡាន និងវីឡារ ជាថ្នូរស្នេហាលួចលាក់នោះម្លេះនាងក្លាយទៅជាជំទាវលាក់មុខបាត់ទៅហើយ ដែលពេលនេះទោះជាមិនបាច់លេងសិល្បៈក៍មិនខ្វះលុយចាយដែរ។ប៉ុន្ដែនីរ័ត្ន ចង់សាងស្នេហ៍ថ្មីដោយបើកចំហជាមួយបុរសដែលនាងស្រលាញ់ ហេតុនេះហើយគេរងចាំមើលថានៅឆ្នាំក្រោយនេះMC ដ៍ស្រស់សោភា រូបនេះនឹងហ៊ានគ្រងឈុតកូនក្រមុំមែនទែន ដែរឬទេ?