Thursday, October 24, 2024
Homeតារាខ្មែរខាត់ សុឃីម ៖មិនក្វល់អ្នករិះគន់”អូនលែងប្ដីហើយ!”

ខាត់ សុឃីម ៖មិនក្វល់អ្នករិះគន់”អូនលែងប្ដីហើយ!”

ភ្នំពេញ៖ខាត់ សុឃីម បានចេញបទថ្មីសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនៅផលិតកម្មដាវីត្រា នោះ​គឺបទ”អូនលែង​ប្ដីហើយ”ដែលបទនេះហាក់មានភាពចម្រូងចម្រាសនៅលើបណ្ដាញសង្គម ព្រោះ​​តែមានការរិះគន់​ច្រើន​ជាង​គាំ​ទ្រ ដោយសារតែពាក្យពេជន៍មួយចំនួនត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គមចាត់ទុកថា​ដូចជាមិនសាក​សម្យ​ទៅ​និង​តម្លៃនៃស្រ្ដីខ្មែរ ដូចជាលែងប្ដី​ហើយ​សប្បាយចិត្ត ប្រកាសរកសង្សារថ្មី…។អ្វីដែលគូរឲ្យចាប់អារម្មណ៍​នោះ​ហ្វេ​ស​​បុកមួយឈ្មោះថា​សួរ សុបញ្ញា បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនជុំវិញបទចម្រៀងរបស់អ្នកនាងសុឃីម នេះ​ដោ​យ​​លើក​ឡើងថាបទនេះមិនសមរម្យ ព្រោះមើលទៅដូចជាបង្អាប់តម្លៃស្រ្ដីខ្មែរ ព្រោះស្រ្ដីខ្មែរមិន​មែន​លែង​ប្ដីហើយ​ដើរប្រកាសប្រាប់គេឯង ប្រកាសរកសង្សារថ្មី ដូចនៅក្នុងបទចម្រៀង​នេះ​ឡើយ។គណនេយ្យខាងលើបាន​លើក​ឡើងទៀតថាបទនេះហាក់ប្រមាថដល់តម្លៃសង្គមកម្ពុជា ព្រោះរាជរដ្ឋាភិបាលកំពុងតែលើកតំកើងតម្លៃស្រ្ដី និង​សីលធ័មសង្គម។ លោកបុបញ្ញា ថា​”អ្នកមានសិទ្ធិនិពន្ធ តែការនិពន្ធត្រូវគិតពីតម្លៃសង្គម សីលធ័ម វប្បធ័ម ប្រពៃ​ណី និងមរតក​ជាតិ កុំដើម្បីតែប្រាក់ធ្វើតាមចិត្តភ្លេចអស់រសជាតិនិយម និងតម្លៃជាតិ”។

  អ្នកយកព័តមានយើងបានព្យាយាមទូរស័ព្ទទៅអ្នកនាងខាត់ សុឃីម កាលពីថ្ងៃទី១៨ខែ​មេសា ដើម្បី​សុំប្រតិ​កម្ម​ឬការឆ្លើយតបពីនាងជុំវិញបទ”អូនលែងប្ដីហើយ”នេះ តែអ្នកនាងសុ​ឃី​ម ដែលធ្លាប់តែស្វាគមន៍ការ​សម្ភា​សន៍​របស់អ្នកកាសែតគ្រប់ពេលនោះ ម្ដងនេះតេចូលនាង​មិន​​​លើក​ទូរ​ស័ព្ទឡើយទើបមិនទាន់​អាចសុំការបំភ្លឺ​បានទេ​ជុំវិញរឿងរ៉ាវខាងលើ។តែនៅលើហ្វេសបុកសុឃីម បានថ្លែងសារថា”ប្ដីល្អ សម្លរឆ្ងាញ់ (អូនលែងប្ដី តែបទ​ចម្រៀង​ទេ)។ដោយឡែកមតិ​ជា​ច្រើន​ដែលគាំទ្រអ្នកនាងសុឃីម បានលើកឡើងថាសុឃីម គ្រាន់​តែ​ជា​អ្នកចម្រៀង មិន​មែន​ជាអ្នកនិពន្ធ​ឬថៅកែផលិតកម្មនោះទេ ហេតុនេះហើយនាងច្រៀងសម្ដែងទៅតាម​ផលិ​ត​​កម្ម​តម្រូវប៉ុណ្ណោះ ដូច​នេះនាងគ្មានចេតនាអាក្រក់បង្អាប់តម្លៃស្ត្រីខ្មែរឡើយ ព្រោះអ្នកនាងប្រឡូក​សិល្បៈ​ជាច្រើនឆ្នាំ​មកហើយ ដែល​មកដល់ពេលនេះនាងនៅតែរះក្នុងចិត្ត​របស់ទស្សនិកជន​ជាច្រើនគាំទ្រនាង។

អ្វីដែលគូរឲ្យ​សរ​សើរ​នោះសុឃីម នៅតែក្រោកឈនៅក្នុងសិល្បៈ​បាន​រឹងមាំដដែល ក្រោយនាងបានចាញ់​បោក​ឧកញ៉ា​ម្នាក់​អស់​លុយ​ខ្ទង់៩០ម៉ឺនដុល្លារកាលពី​ពាក់​កណ្ដាលឆ្នាំ២០២០ ដែលធ្វើឲ្យតារាពហុ​ជំនាញតុក​ស៊ិកយ៉ាង​ខ្លាំង។ប៉ុន្ដែ​ពេល​នេះគេ​ឃើញ​​សុឃីម រឹងមាំឡើងវិញដូចជាជិះរថយន្ដLexus Lx570 តម្លៃជាង២០ម៉ឺនដុល្លារ ហើយ​នាង​ថែម​​ទាំង​លេងខ្លួនជាមួយគ្រឿងអលង្ការថ្លៃៗទៀត​ផង។តែគម្រោងយកកូនទី៣នោះនៅ​តែត្រូវ​បានសុឃីម ផ្អិបមួយអន្លើ ក្រោយនាងចាប់ដៃជាមួយតារាសម្ដែងលោកអ៊ិន សុបញ្ញា ហៅ​​ផាណូ ជិត១០ឆ្នាំទទួលបាន​កូនស្រី១​ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជាង៧ឆ្នាំបន្ថែម​ពីលើកូន​ប្រុស​ឈ្មោះ​ស្កាយ ដែលពេលនេះ​ពេញវ័យកំលោះ​ទៅ​ហើយ​​៕

RELATED ARTICLES