ភ្នំពេញ៖លោកឆុន បាលូ ដែលត្រូវបានគេស្គាល់ថាជាអតីតបេក្ខភាពX Factor Cambodia នោះបានចេញបទផ្ទាល់ខ្លួនជាចង្វាក់ប្រពៃណីជាតិតាមរយៈបទ”ស្រលាញ់ស្រីឈ្មោះអាម៉ី”ទទួលបានកាគាំទ្រ និងការចែករំលែកនៅលើបណ្ដាញសង្គមនាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះទើបធ្វើឲ្យម្ចាស់បទមានការរីករាយខ្លាំង។លោកបាលូ បានឲ្យដឹងថាដោយសារតែបទថ្មីរបស់លោកទទួលបានការចូលចិត្តស្ដាប់ និងរាំលេងកម្សាន្ដពីសំណាក់បងប្អូននៅថ្ងៃបុណ្យចូលឆ្នាំថ្មីកន្លងមកនេះទើបលោកត្រៀមបញ្ចេញបទថ្មីៗបន្ថែមទៀតនាពេលខាងមុខនេះដើម្បីឲ្យទស្សនិកជនទាំងអស់គ្នាបានប្លែកអារម្មណ៍ទាំងអត្ថន័យបទចម្រៀងនិងMV។
លោកឆុន បាលូ អះអាងដែរថាលោកនឹងបង្ហាញឲ្យអស់ពីសម្ថភាពនូវអ្វីដែលលោកមានសម្រាប់បទចម្រៀងក្រោយៗនេះហើយមានទាំងបទជាចង្វាក់ប្រពៃណីជាតិ និងបទបែបសម័យតម្រូវយុវវ័យផងដែរ។លោកថាការផលិតចម្រៀងរបស់លោកធ្វើយ៉ាងណាឲ្យប្លែកពីគេហើយឈលើគោលការណ៍យកគុណភាពជាងបរិមាណ៕