Thursday, October 24, 2024
Homeតារាខ្មែរសុខ ស្រីនាង ៖ស្រីតាមស្នេហ៍ច្រើនជាងប្រុស

សុខ ស្រីនាង ៖ស្រីតាមស្នេហ៍ច្រើនជាងប្រុស

ភ្នំពេញ៖សុខ ស្រីនាង បានទុកជីវិតជាស្រីមេម៉ាយអស់រយៈពេលជាង១០ឆ្នាំ​ក្រោយនាងចែកផ្លូវ​ជា​មួយអតីត​ប្ដី​លោកស៊ី សុវត្ថិ ទាំងចម្រូងសម្រាស ហើយជាង១ទសវត្សន៍មកនេះស្រីនាង មិន​​ដែលហ៊ាន​បណ្ដើរ​គូស្នេហ៍​ថ្មី​ជាចំហម្ដងណាឡើយ គឺលាក់ជិតឈឹង បើទោះជាសឹងតែគ្រប់​គ្នា​ចាត់​ទុកថានាងមិនមែនទុកបេះ​ដូងឲ្យ​នៅ​ទំ​នេរក្ដី។អ្វីដែលគូរ​ឲ្យកត់សម្គាល់ក្រោយអ្នកមេ​ម៉ា​យ​​សាច់សខ្ចីរូបនេះហ៊ានលេងឈុត”ស្នេហាខ្ញុំ ផ្លូវ២”ជាមួយ​ឱក សុគន្ធកញ្ញា នោះពេលនេះ ស្រីនាង កាន់តែធ្វើឲ្យមនុស្សស្រីស្រលាញ់ស្រី(Lesbian )ជ្រួលជ្រើមចង់​បាននាង​ជា​ម្ចាស់ចិត្ត ទើបធ្វើឲ្យនាងពិបាកប្រឈមព្រោះFan ខ្លះបានធ្វើចឬកប្លែកៗដាក់នាង ហេតុនេះហើយទាល់​តែមាន​ការប្រុងប្រយ័ត្នបន្ដិចទើបបាន។យ៉ាងណាទាំងនៅក្នុងនិងក្រៅសិល្បៈគ្រប់គ្នាបានដឹងថាស្រីនាង មិនមែន​ស្រី​ស្រ​លាញ់ភេទដូចគ្នានោះទេគឺនាងស្រលាញ់ប្រុស ហេតុនេះហើយ​ស្រីៗ​ព្យាយាមដាក់អន្ទាក់​ស្នេហ៍នាងអាចនឹង​ប្រ​ឈមការខកចិត្តជាមិនខាន។

 សុខ ​ស្រីនាង ត្រូវបានគេចាត់ទុកថាជាស្រីស្អាតម្នាក់នៅហង្សមាស​ពោលគឺមិន​ចាញ់​ពេជ្រ សូលីកា,រ៉េត ស៊ូ​ហ្សាណា និងប៉ាច គីមមួយ ឡើយ។ប៉ុន្ដែស្រីនាង បែជាមិនទាន់មាន​ឱ​កាស​ក្នុងការឆក់យក​ស្ពតពាណិជ្ជ​កម្មធំ​ៗដូចឱក សុគន្ធកញ្ញា,ពេជ្រ សោភា និងរ៉េត ស៊ូហ្សា​ណា ទៅវិញដែលនាំឲ្យនាងមិនសូវរក​លុយបានច្រើនដូច​តារា​​ខាងលើនោះទេ។យ៉ាងណា​រូប​សម្រស់អំណោយផលរបស់នាងបានធ្វើឲ្យថៅកែ​ហង្សមាសពេញចិត្តរហូត​ប្រគល់តំណែងធំជាតួឯក២រឿងជាប់គ្នាគឺរឿងភាគ”រាជនីយភូមិគ្រិះ”និងភាពយន្ដខ្នាតធំរឿង”ខ្ញុំមាន​ញាណ​លើ​ស​”។គេជឿរថានៅពេលដែលរឿងទី២ត្រូវបានដាក់បញ្ចាំងនោះស្រីនាង នឹងឡើងកូដ​ជាង​នេះមិនខាន ខណៈ​ដែលតំណែងជាគណៈកម្មារការCambodian Idol Junior រដូវកាលទី២​ក៍​គ្មាន​ព័តមានថាថៅកែ​គ្រោង​ផ្លាស់ប្ដូរ​នាងចេញដែរ បើទោះជាមានអ្នកខ្លះថានាងនៅមាន​បទ​ពិសោធន៍ខ្ចីមិនសូវសាកសមអង្គុយកៅអីនោះក្ដី។

មហាជងរងចាំមើលថាតើសុខ ស្រីនាង នឹងបន្ដលាក់មុខគូស្នេហ៍បាន១០ឆ្នាំតទៅទៀត​ឬ​យ៉ាងណា ស្របពេល​ដែល​អតីតស្វាមីនាងធ្លាប់កំណត់ថាប្រុសដែលអាចធ្វើជាប្ដីស្រីនាង បាន​លុះត្រាតែទី១៖មានអំណាច និងទី២៖​មានលុយ ,ទើបទៅរួច៕

RELATED ARTICLES