ភ្នំពេញ៖នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរតារាចម្រៀងតន់ ច័ន្ទសីម៉ា បានទៅសួរសុខទុក្ខនិងជូនកាដូទៅឱក សុគន្ធកញ្ញា ដែលនាងហៅថា”អ្នកគ្រូ”ដែលសកម្មភាពបែបនេះគឺជាគំរូល្អមួយ ទើបFan សីម៉ា ថាអ្នកចម្រៀងរូបនេះមិនភ្លេចកំណើតនោះទេ ខណៈដែលសីម៉ា ផ្ទាល់ទោះជាមិនបានលើកពានThe Voice Cambodia រដូវកាលទី២មែន តែនាងមិនតូចចិត្តឡើយដោយថែមទាំងថាកាលនោះបានសុគន្ធកញ្ញា លើកទឹកចិត្តច្រើន។យ៉ាងណាពេលនេះតន់ ច័ន្ទសីម៉ា បានក្លាយទៅជាតួឯករបស់Galaxy ហើយនាងបានធ្វើឲ្យតារាចម្រៀងមួយចំនួនដែលមានគីឡូប្រហាក់ប្រហែលនាងពិបាកទប់ទល់ទៀតផង ក្រោយពីអតីតអ្នកស្មូតជាប់លេខ១នៅខេត្តតាកែវរូបនេះបានចាប់ដៃជាមួយកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និងខេម ។
អ្នកជំនាញធ្វើភ្លេង(Composer)ម្នាក់នៅហង្សមាសបានប្រាប់តាមទូរសព័្ទថាសកម្មភាពរបស់សីម៉ា ជាគំរូល្អមួយសម្រាប់តារាផ្សេងៗទៀតព្រោះបើគ្មានអ្នកបណ្ដុះបណ្ដាលឬគ្រូទេនាងក៍គ្មានទុនហើយដើរដល់ចំណុចនេះដែរ។គ្រូភ្លេងរូបនោះបន្ថែមថាទោះជាសីម៉ា ពេលនេះល្បីល្បាញមែន តែបើកាលនោះគ្មានសុគន្ធកញ្ញា ចុចជ្រើសនាងធ្វើជាកូនក្រុមទេ ម្លេះនាងក៍គ្មានអ្នកស្គាល់ឬចាប់អារម្មណ៍ហើយគ្មានថ្ងៃនេះដែរ ហេតុនេះហើយលោកជឿរថានោះជាព្រហ្មលិខិតតែម្ដង ព្រោះថានៅថ្ងៃអនាគតសីម៉ា ក៍អាចប្រជែងជាមួយគ្រូរបស់ខ្លួន(សុគន្ធកញ្ញា)បានហើយ។
ដោយឡែកតន់ ច័ន្ទសីម៉ា វិញបានថ្លែងសារថាគ្មានអ្វីថិតថេទេ ហើយ១០ឆ្នាំក៍មិនមានច្រើនដងដែរ ព្រោះពេលវេលារំកិលទៅមុខជានិច្ច។
តន់ ច័ន្ទសីម៉ា មានយ៊ីអ៊ុនល្អជាងតារាផ្សេងៗនៅឆ្នាំនេះព្រោះតែបទចម្រៀងនាង”ដួលកង់”ត្រូវបានគេនិយមរាំលេងនៅលើបណ្ដាញសង្គមច្រើនទើបធ្វើឲ្យនាងរីករាយក្រៃលែង។យ៉ាងណារឿងស្នេហារបស់អតីតអ្នកចម្រៀងប្រចាំនៅហាងវីហ្វេ្រនរូបនេះនៅតែបន្ដអាថ័កំបាំងដដែលក្រោយពីមានព័តមានថានាងត្រូវបានពោះម៉ាយម្នាក់តាមស្នេហាយ៉ាងប្រកិតបំផុត តែសីម៉ា បែជាថាបេះដូងនាងនៅទំនេរមិនទាន់មានម្ចាស់ចិត្តទៅវិញ។តារាដែលប្រែប្រួលសម្រស់ទៅតាមទឹកលុយពេលឡើងកូដនិងបានកែច្រមុះ និងចាក់ចង្ការរូបនេះបានប្រែប្រួល៣៦០ដឺក្រេ ព្រោះពីមុននាងរស់នៅបន្ទប់ជួលនិងជិះម៉ូតូទៅច្រៀង ប៉ុន្ដែឥឡូវសីម៉ា មានផ្ទះប្រណិតនិងជិះរថយន្ដថ្លៃៗ ខណៈដែលGalaxy បានកំណត់តម្លៃខ្លួននាងច្រៀងកម្មវិធីធំម្ដងស៊ីថ្លៃ៥ពាន់ដុល្លារ៕