Thursday, October 24, 2024
Homeតារាខ្មែរមាស សុខសោភា ៖ស្វាមីបើកដៃឲ្យលេងខ្លួនស៊ិចស៊ី

មាស សុខសោភា ៖ស្វាមីបើកដៃឲ្យលេងខ្លួនស៊ិចស៊ី

ភ្នំពេញ៖ជារៀងរាល់ឆ្នាំឲ្យតែដល់ថ្ងៃប្រារពខួបអាពាហ៍ពិពាហ៍របស់ខ្លួននៅថ្ងៃទី២៨ខែធ្នូ នោះ​មាស សុខសោភា តែង​តែចេញសារសរសើរស្វាមីរបស់នាង​ដែលជាអាណិកជនខ្មែរមកពីកា​ណា​ដាលោកអ៊ឹត រ៉ាដា នោះថាជា​បុ​រស​ម្នាក់ដែលហ៊ានលះបង់គ្រប់បែបយ៉ាង​ទាំងអស់ដើម្បី​នាង។ប៉ុន្ដែក្រោយសោភា អួតប្ដីរបស់នាងពេញៗមាត់នោះ​បែ​ជាមានអ្នកខ្លះថាស្វាមីសោភា មិនមានឃើញធ្វើការងារអីដើរតាមតែភរិយានៅឆាកតន្រ្ដីទៅវិញ តែតារា​ចម្រៀ​ង​​សំនៀង​ផ្អែម​រូបនេះមិនដែលតតបឡើយ ព្រោះថាចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ។យ៉ាងណាតាម​ការ​សង្កេត​សកម្មភាពជាក់ស្ដែងស្វាមីរបស់សុខសោភា គឺពិតជាបានធ្វើអ្វីៗសម្របខ្លួនតាម​នាង​គ្រប់​បែបយ៉ាងទាំងអស់មែន ក្នុងនោះមានដូចជាការមិនចេះប្រចណ្ឌសោភា ផ្ដែសផ្ដាស​នោះ​ទេពោលគឺដូចជាតារារាម រូបនេះបង្ហាញភាព​ស្និត​ស្នាលគ្នាចម្លែកជាមួយលោកឆន សុ​វណ្ណា​រាជ ដោយសោភា ថែមទាំងថើបលោករាជ ទៀតនោះបែជាលោករ៉ាដា ឈមើលនិងថត​រូប​ឲ្យទៅវិញ។អ្វីដែលគូឲ្យកត់សម្គាល់ផងដែរថ្មីៗនេះសោភា កាន់តែហ៊ានលេងខ្លួនស៊ិច​ស៊ី​ដូច​​ជាពាក់អាវវៀលក្លៀកស្ដើង និងស្លៀកខោលីអូនៅអាងទឹកដើម្បីផ្សព្វផ្សាយផលិត​ផលមួយ​ដោយលោករ៉ាដា មិន​បានហាមឃាត់ឬហួងហែងភរិយារបស់លោក​ឡើយ។

ផ្ទុយទៅវិញប្ដី​រប​ស់​​សុខសោភា ថែមទាំងគាំទ្រនិងជម្រុញឲ្យនាងលេងខ្លួនប្លែកៗដើម្បី​ឲ្យមានការចាប់អារម្មណ៍​ទៀតផង ដែលរាល់ទង្វើរបែបនេះហើយទើបត្រូវបានសោភា តែងតែលើកទឹកចិត្តប្ដីជារៀង​រាល់​​ថ្ងៃខួបមង្គល​ការ​របស់ខ្លួន។ប៉ុន្ដែការលេងខ្លួនរបស់សុខសោភា ចុងក្រោយនេះបែ​ជាមាន​អ្នក​ខ្លះថា​នាងស៊ិចស៊ីផ្ដាំចាស់ទៅវិញ ព្រោះ​ថាឆ្នាំនេះសោភា អាយុជាង៤០ឆ្នាំទៅហើយ តែ​ការ​ស្លៀកពាក់របស់នាងពេលខ្លះហ៊ានបញ្ចេញ​សាច់​គល់​ភ្លៅ និងដើមទ្រួងគូរឲ្យព្រឺព្រួចតែ​ម្ដង។​ការ​ប្ដូរ​វិធីស្លៀកពាក់និងតុបតែងខ្លួនរបស់សុខសោភា នេះកើតមាន​ក្រោយ​ពីសោភា បាន​ដើរចេញពីថោន ចូលរាម ហើយពិតណាស់ថានាងជាតារាល្បីម្នាក់ដែលដើម្បីឲ្យមហា​ជនចាប់​អារ​ម្មណ៍ក្រៅពីបទចម្រៀងនោះគឺមានតែការលេងខ្លួនឲ្យស៊ីវីល័យទៅតាមពេលវលេនេះឯង។យ៉ាងណារាល់​សកម្ម​ភាពរបស់សុខសោភា ក្នុងការលេងខ្លួនស៊ិចស៊ីមិនធ្លាប់​មានពីមុននោះ​នាង​មិន​ដែលរងការរិះគន់នោះទេ ព្រោះថា​តារាចម្រៀងរូបនេះច្រើនតែហ៊ានបញ្ចេញ​សាច់នៅ​លើឆ្នេរ និងអាងទឹកប៉ុណ្ណោះ មិនមែនព្រលែង​របស់សំ​ខាន់ឲ្យ​គេឃើញនៅតាមផ្សារឡើយ។

  មាស សុខសោភា បានចូលជ្រកនៅរាម រយៈពេលជាង១ឆ្នាំទៅហើយ​ក្រោយដើរចេញ​ពីថោន ដែលការ​ទៅដល់​ទ្រនុំថ្មីនេះគេឃើញនាងមិនសូវមានបទផ្ទុះខ្លាំងដូចមុននោះទេ ហើ​យ​តាមឆាកតន្រ្ដីមួយចំនួនសោភា ច្រើនតែ​យក​បទនៅផលិតកម្មចាស់ដូចជាបទ”Friday Night “ទៅបកស្រាយឡើងវិញទៀតផង។យ៉ាងណានាងធ្លាប់​ប្រាប់​អ្នកយកព័តមានយើងថាការចូលរាម គឺដើម្បីច្រៀងផង រកស៊ីផង ហេតុនេះហើយទោះជាពេលនេះសោភា មិន​ទាន់ធ្វើឲ្យទីផ្សារ​ចម្រៀង​កក្រើកក្ដី តែនាងបានវិវត្តន៍ខ្លួនក្លាយទៅជាថៅកែស្រីដែលមាន​ហាងដល់ទៅ២ដោយ​ចំណាយ​ទុនអស់ជាច្រើនម៉ឺនដុល្លារ។សោភា ដែលបានផាត់ចោលផលិតកម្មហង្សមាស និង​Galaxy ដើម្បីរាម នោះពេលនេះនាងនៅតែបន្ដច្រៀងដៃគូជាមួយលោកដួង វីរៈសិទ្ធ ដដែល ព្រោះព័តមាន​ដែលលេច​ឭថា​ថៅកែ​រាម ចង់ទិញលោកឆន សុវណ្ណារាជ ​​​​​​​​​​​​​​​​​​​​​​​​​ម​ក​ចាប់ដៃជាមួយ​សុខ​​សោភា នោះនៅតែមិនទាន់ក្លាយទៅជាការពិត។ចំណែកសោភា វិញបានប្រកាស​កាល​ពីដើមឆ្នាំ២០២២ ថានៅឆ្នាំនេះនាងនឹង​បញ្ចេញស្ទីល​ប្លែកបំផុត​ដែលមិន​ធ្លាប់​មានក្នុងអាជីព​ដែលការតាំងចិត្តបែបនេះមានន័យថាតារាក្លាយទៅជាថៅកែរូបនេះមិនបន្ធូដៃទៀតឡើយ។យ៉ាងណាក្រោយសុខសោភា តាំងចិត្តចង់បំបែកទីផ្សារចម្រៀងជាថ្មីនេះគេនៅតែមិនទាន់​ឃើ​ញ​នាងមានអ្វី​ដែល​ពិសេសបំផុតដូចការជូនដំណឹងនោះទេគឺមានតែសោភា រឹតតែហ៊ាន​បញ្ចេ​ញ​​សាច់​​គល់ភ្លៅ​ដ៍សខ្ចីម៉​ដខៃប៉ុ​ណ្ណោះ​៕

RELATED ARTICLES