ភ្នំពេញ៖មាស សុខសោភា ជាតារាលំដាប់ជូមុខគេនៅរយៈពេលជាង១០ឆ្នាំចុងក្រោយនេះពោលគឺនាងត្រូវបានគេចាត់ចូលជាGrade A សម្រាប់Agency ទាំងឡាយ ហើយតម្លៃខ្លួននាងត្រូវបានគេបង្ហើបថាត្រដសមត្រសងជាមួយឱក សុគន្ធកញ្ញា ដែរពោលគឺច្រៀងConcerts ធំៗ១កម្មវិធីស៊ីថ្លៃក្បែរ៣ពាន់ដុល្លារ។ប៉ុន្ដែនៅរយៈពេលចុងក្រោយនេះគេឃើញតារាចម្រៀងលោកខែម ប៊ុនថៃ បានចេញវីដេអូច្រៀង១កម្មវិធីថ្លៃ១ម៉ឺនដុល្លារ ពេជ្រ សោភា ច្រៀងឲ្យអ្នកស្រីទ្រី ដាណា ម្ដង៥ពាន់ដុល្លារ ខណៈដែលតន់ ច័ន្ទសីម៉ា ដែលជាសិស្សប្អូនច្រៀងម្ដងតម្លៃ៥ពាន់ដុល្លារ តែសម្រាប់សុខសោភា វិញមិនទាន់មានដំណឹងថានាងឡើងថ្លៃដូចតារាខាងលើឡើយ។ភាពស្ងប់ស្ងាត់មិនទាន់តំឡើងថ្លៃខ្លួនរបស់សុខសោភា ដូចតារាខាងលើនេះគឺដូចគ្នាទៅនិងកំពូលតារាចម្រៀងព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា ដែរ ប៉ុន្ដែមិនមែនថាពួកគេចុះថ្លៃនោះទេគឺនៅតែរក្សារតម្លៃលំដាប់ជូមុខដដែល គ្រាន់តែបិតតម្លៃខ្លួន មិនបញ្ចេញមកក្រៅប៉ុណ្ណោះ។
សូមបញ្ជាក់ថាមាស សុខសោភា ពេលនេះមិនមែនពឹងទៅលើប្រាក់ចំណូលពីអាជីពចម្រៀង១០០%ដូចមុនឡើយពោលគឺនាងបានសម្រេចផែនការណ៍ធំនៅរដូវកូវីដតាមរយៈការបើកហាង២ផ្សេងគ្នាធ្វើឲ្យសោភា ក្លាយទៅជាថៅកែស្រីដូចបំណង។ដោយឡែកស្វាមីនាងលោកអ៊ឹត រ៉ាដា វិញមករស់នៅស្រុកខ្មែរជាអចិនត្រេយ៍ចោលជំនាញជាគ្រូពេទ្យនៅកាណាដា ដោយកាន់ផលិតកម្មCamtrax តែរយៈពេលចុងក្រោយនេះផលិតកម្មនេះគ្មានសកម្មភាពឡើយ ព្រោះលោកផ្ដោតឲ្យតែសោភា ចេញបទចម្រៀងនៅរាម តែ១ច្រកប៉ុណ្ណោះ។
អ្នកជំនាញសិល្បៈបានលើកឡើងថាមាស សុខសោភា នឹងគ្មានបទចម្រៀងដើម្បីប្រជែងទីផ្សារជាមួយតារាហង្សមាស និងGalaxy នោះទេ ព្រោះថារាម ផលិតតែបទចម្រៀងណាដែលជាលក្ខណៈព័ណសម្បុរបែបគោលការណ៍ផលិតកម្មនេះចង់បានប៉ុណ្ណោះ។ដោយឡែកដំណឹងសោភា និងលោករ៉ាដា រៀបការជាចំហនៅឆ្នាំ២០២២ នេះបានស្ងប់ស្ងាត់ទៅវិញក្រោយពួកគេបានប្រារពខួបអាពាហ៍គម្រប់១២ឆ្នាំគូរឲ្យភ្ញាក់ផ្អើលកាលពី២៨ខែធ្នូឆ្នាំ២០២១ ។តាមព័តមានថាសោភា ដែលបានរៀបការតាមបែបសាសនាគ្រិស្ដកាលពីឆ្នាំ២០០៨ និងការនៅខ្មែរបែបលួចលាក់កាលពីឆ្នាំ២០០៩ នោះនាងចង់រៀបការជាលើកទី៣ ដើម្បីបញ្ចប់ការរិះគន់ទាំងឡាយហើយមង្គលការរបស់តារាចម្រៀងសំនៀងផ្អែមរូបនេះនឹងធ្វើធំដុំមិនឲ្យចាញ់ឱក សុគន្ធកញ្ញា ឡើយ៕