ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ ជាអ្នកប្រកបរបរ រត់ម៉ូតូឌុប ក្រោយពីជួបជុំញាតិជិតខាងផឹកស៊ីព្រឹកឡើង ស្រាប់តែប្រទះឃើញ ដេកស្លាប់នៅក្បែរជណ្ដើរក្នុងផ្ទះ សង្ស័យស្រវឹងធ្លាក់ពីលើកាំជណ្តើរ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះល្វែងលេខ៤៩០អ៊ឺ ផ្លូវបេតុង៥អ៊ឺ ក្រុម១ សហគមន៍៦ បុរីសន្តិភាព២ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ប៉ែន ថៃលាង ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅ ផ្ទះកើតហេតុ មានស្រុកកំណើត ស្រ្កកៀនស្វាយ ខេត្តកណ្តាល ។ ចំណែកប្រពន្ធ គ្រាប់តែដឹងថា ជាគ្រូបង្រៀន នៅវិទ្យាល័យបាក់ទូក មានកូន៣នាក់ ស្នាក់នៅជាមួយម្តាយ ក្នុងខណ្ឌ៧មករា ចំណែកជនរងគ្រោះ នៅចាំផ្ទះកើតហេតុ ។
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះចូលចិត្តហូបស្រាជាប្រចាំ ក្រោយពីទំនេរ ការងាររត់ម៉ូតូឌុប ហើយមុនកើតហេតុ កាលពីល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ជនរងគ្រោះ គេឃើញ ជួបជុំជាមួយ ញាតិជិតខាងដូចសព្វដង នាំគ្នាផឹកស៊ីរហូតដល់ ពាក់កណ្តាលយប់ ទើបចែកផ្លូវគ្នា អស់ទៅ ។
ប្រភពបន្តទៀតថា ក្រោយពីបញ្ចប់ ការផឹកស៊ី ជនរងគ្រោះ ចាក់ ចម្រៀងរហូត គ្មានអ្នកណាចាប់អារម្មណ៍ ព្រោះជាទម្លាប់របស់ជនរងគ្រោះទៅហើយ លុះរហូតដល់ វេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១១ ខែកក្កដា នេះមិនឃើញជនរងគ្រោះ ងើបភ្ញាក់ ទៀត គោះទ្វារហៅ ក៏ម៨នសូរឆ្លើយ រហូតទៅតាមហៅអាជ្ញាធរ មិជួយពិនិត្យ ឆ្កឹះគន្លឹះទ្វារ ចូលទៅមើល ទើបប្រទះឃើញដេកស្លាប់ទៅវិញ បង្កឲ្យភ្ញាក់ផ្អើល អ្នកជិតខាងន៨ងរាយការណ៍ទៅសមត្ថកិច្ចឲ្យជួយពិនិត្យមើល ។
ព័ត៌មានលម្អិត សូមរង់ចាំអានលើទំព័រកាសែត នគរធំ ៕