ភ្នំពេញ៖មាស សុខសោភា ដែលធ្លាប់តែនាំស្វាមីនាងលោកអ៊ឹត រ៉ាដា ចេញទៅដើរលេងនៅកាណាដា និងបង្ហួសទៅប្រទេសជិតខាងជូនកាលកន្លះឆ្នាំទើបចូលស្រុកវិញនោះពេលនេះនាងបែជាសម្ងំកើបលុយក្នុងស្រុកទាំងការច្រៀងរាំ និងរកស៊ីម្ដងដោយផ្អាកចេញក្រៅជិត៣ឆ្នាំទៅហើយ។ភាពប្រែប្រួលរបស់សុខសោភា បែបនេះធ្វើឲ្យមានការលើកឡើងថាតារាវ័យជាង៤០ឆ្នាំរូបនេះប្រឹងសន្សំលុយដើម្បីរៀបការធំនៅឆ្នាំ២០២៣ ខាងមុខនេះ តែអ្នកខ្លះបែជាយល់ថាសុខសោភា រើរខ្លួនមិនរួចព្រោះតែថៅកែស្រីចងជើងនាងទៅវិញ។ការអះអាងបែបនេះដោយសារតែសោភា ជាង១ឆ្នាំចុងក្រោយដែលនាងឈជើងនៅរាម នេះនាងមិនពឹងផ្អែកលើអាជីពចម្រៀងទាំងស្រុងនោះទេ ពោលគឺអាចយកអាជីពសិល្បៈជាជម្រើសទី២ មុខជំនួញជាជុំហ៊ានទី១ក៍ថាបានព្រោះសោភា លូកដៃកាន់តែជ្រៅក្នុងការរកស៊ីជាមួយថៅកែស្រី ខណៈដែលស្វាមីនាងលោកអ៊ឹត រ៉ាដា វិញក៍លែងចង់នឹកនាទៅរស់នៅកាណាដាវិញដែរ តាំងពីលោកនិងសោភា រួមដៃគ្នាបើកហាងកាហ្វេនិងលក់ផលិតផលដែលចំណាយទុនអស់ជាច្រើនម៉ឺនដុល្លារមក។ចំណែកសុខសោភា វិញទោះជាពេលនេះនាងគ្មានបទចម្រៀងល្បីៗដូចមុនទៀតក្ដី តែអ្នកចម្រៀងសំនៀងផ្អែមរូបនេះនៅតែមានឱកាសចេញមុខតាមឆាកតន្រ្ដីធំៗដូចមុនដដែលដោយមានពេលខ្លះនាងត្រូវបង្ខំចិត្តច្រៀងបទចាស់ៗឡើងវិញ។

គូរកត់សម្គាល់ថាអំឡុងពេលដែលមាស សុខសោភា ផ្អាកចេញច្រៀងសម្ដែងនិងដើរលេងនៅប៉ែកអ៊ឺរ៉ុបជាច្រើនខែមកនេះ សា្រប់តែកាលពីថ្ងៃទី១៣ខែឧសភា តារាចម្រៀងឱក សុគន្ធកញ្ញា និងស្វាមីបានដឹកដៃគ្នាទៅដើរលេងដល់ទីក្រុងឌូបៃ ដែលនេះបញ្ជាក់ថាអំឡុងពេលសោភា ប្រឹងសន្សំលុយ សុគន្ធកញ្ញា បែជាដើរចាយលុយវិញម្ដង។ យ៉ាងណាគេមើលឃើញថានារយៈពេលចុងក្រោយនេះមាស សុខសោភា ក៍ត្រូវបានគេចាត់ទុកថានាងជាតារាដែលមានជីវភាពធូធាម្នាក់ដែរ ព្រោះរស់នៅផ្ទះវីឡារធំ និងជិះរថយន្ដថ្លៃៗមានដូចជាJeep Rubicon និងLand Cruiser V8 ជាដើម។ប៉ុន្ដែគ្មានដំណឹងសុខសោភា ចង់ទៅរស់នៅកាណាដាដូចកាលពីឆ្នាំ២០១១ ទៀតឡើយ ព្រោះថាពេលនេះនាងកាន់តែមមាញឹករកស៊ីធំជាមួយថៅកែរហូតលែងសូវក្វល់ក្វាយរឿងបទផ្ទុះមិនផ្ទុះដូចមុនទៀតហើយ។

តាមរយៈការផ្អាកចេញទៅសាសងស្នេហ៍នៅក្រៅស្រុករបស់មាស សុខសោភា និងលោកអ៊ឹត រ៉ាដា នេះធ្វើឲ្យចំណងស្នេហានាងបាត់បង់ភាពផ្អែមល្ហែមខ្លះៗ តែមិនជះផលអាក្រក់ឬនាំឲ្យចំណងស្នេហាមានការប្រែប្រួលនោះឡើយ ។សុខសោភា និងប្ដីដែលបានប្រារពខួបអាពាហ៍ ពិពាហ៍គម្រប់១២ឆ្នាំកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ នោះនៅតែរក្សារបានស្នេហារឹងមាំហើយនាងតែងតែសរសើរលោករ៉ាដា ថាជាបុរសដែលហ៊ានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីនាងទៀតផង។ប៉ុន្ដែសោភា នៅមានការរារែកចិត្តរឿងរៀបការជាចំហដដែលបើទោះជាFan របស់នាងចង់ឃើញអ្នកចម្រៀងរូបនេះរៀបការធំដូចសុគន្ធ និសា និងឱក សុគន្ធកញ្ញា ក្ដីក៍សោភា នៅតែចិត្តមិនដាច់ដដែល។តែគេជឿរថាសោភា ដែលមានឈ្មោះហៅក្រៅថាស្រីអូន នេះនឹងពិចារណាការរៀបការជាលើកទី៣ដើម្បីបំពេញបំណងធំម្ដាយដែលចង់ឲ្យនាងបង្កើតកូនដើម្បីឲ្យគាត់បានចៅពនាពេលខាងមុខនេះ។សោភា ដែលធ្លាប់រៀបការតាមបែបសាសនាគ្រិស្ដនៅកាណាដាកាលពីឆ្នាំ២០០៨ និងរៀបការតាមប្រពៃណីខ្មែរដោយលាក់លៀមឆ្នាំ២០០៩ នោះច្បាស់ជាមិនហ៊ានពពោះឡើយ ប្រសិនបើនាងមិនទាន់រៀបការជាចំហដើម្បីកាត់បន្ថយការរិះគន់លើនាងរឿងរៀបការភ្នែកនៅកញ្ចឹងកចំនួន២លើកមកហើយនោះ។

យ៉ាងណាទាក់ទងរឿងរៀបការនេះមាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមិនដែលមានចិត្តចង់រៀបការជាចំហឡើយ។គេចាំមើលថាតើរវាងការពពោះយកកូនដំបូង និងការរៀបការជាសាធារណៈសុខសោភា នឹងធ្វើរឿង១ណាមុនទៅ?

