មាស សុខសោភា ៖ផ្អាកនាំប្ដីដើរចាយលុយក្រៅស្រុក

ភ្នំពេញ៖មាស សុខសោភា ដែលធ្លាប់តែនាំស្វាមីនាងលោកអ៊ឹត រ៉ាដា ចេញទៅដើរលេង​នៅកា​ណាដា និងបង្ហួស​ទៅប្រទេសជិតខាងជូនកាលកន្លះឆ្នាំទើបចូល​ស្រុកវិញនោះពេលនេះនាង​បែ​ជា​សម្ងំកើបលុយក្នុង​ស្រុកទាំង​ការ​ច្រៀងរាំ និងរកស៊ីម្ដងដោយផ្អាកចេញក្រៅជិត៣​ឆ្នាំទៅ​ហើយ។ភាពប្រែប្រួលរបស់សុខសោភា បែបនេះ​ធ្វើឲ្យ​មាន​ការលើកឡើងថាតារាវ័យជាង​៤០​ឆ្នាំ​រូបនេះប្រឹងសន្សំលុយដើម្បីរៀបការធំនៅឆ្នាំ២០២៣ ខាងមុខនេះ តែអ្នក​ខ្លះបែជាយល់ថា​សុខសោ​ភា រើរខ្លួនមិនរួចព្រោះតែថៅកែស្រីចងជើងនាងទៅវិញ​។ការអះអាងបែបនេះ​ដោយ​សារ​​តែ​សោ​ភា ជាង១ឆ្នាំចុងក្រោយដែលនាងឈជើងនៅរាម នេះនាងមិនពឹងផ្អែក​លើអាជីព​ចម្រៀង​ទាំងស្រុង​នោះទេ  ពោលគឺអាចយកអាជីពសិល្បៈជាជម្រើសទី២ មុខជំនួញជាជុំហ៊ាន​ទី១​​ក៍ថា​បានព្រោះសោភា លូកដៃ​កាន់តែជ្រៅក្នុងការរកស៊ីជាមួយថៅកែស្រី ខណៈដែលស្វាមី​នាង​លោ​ក​​អ៊ឹត រ៉ាដា វិញក៍លែងចង់នឹក​នាទៅ​រស់​នៅកាណាដាវិញដែរ តាំងពីលោកនិង​សោ​ភា រួមដៃគ្នាបើកហាងកាហ្វេនិងលក់ផលិតផល​ដែលចំណាយទុន​អស់ជាច្រើន​ម៉ឺនដុល្លារ​មក​។ចំណែកសុខសោភា វិញទោះជាពេលនេះនាងគ្មានបទចម្រៀងល្បីៗដូចមុនទៀតក្ដី តែអ្នក​ច​ម្រៀ​​​ង​សំនៀងផ្អែមរូបនេះនៅតែមានឱកាសចេញមុខតាមឆាកតន្រ្ដី​ធំៗដូចមុនដដែល​ដោយ​មាន​​ពេល​ខ្លះ​នាងត្រូវបង្ខំចិត្តច្រៀងបទចាស់ៗឡើងវិញ។

 គូរកត់សម្គាល់ថាអំឡុងពេលដែលមាស សុខសោភា ផ្អាកចេញច្រៀងសម្ដែងនិងដើរ​លេង​នៅ​ប៉ែកអ៊ឺរ៉ុបជាច្រើន​ខែមកនេះ សា្រប់តែកាលពីថ្ងៃទី១៣ខែឧសភា តារាចម្រៀងឱក សុ​គន្ធ​កញ្ញា និង​ស្វាមីបានដឹកដៃគ្នា​ទៅដើរ​លេង​ដល់ទីក្រុងឌូបៃ ដែលនេះបញ្ជាក់ថាអំឡុង​ពេល​សោភា ប្រឹងសន្សំលុយ សុគន្ធកញ្ញា បែជាដើរចាយលុយ​វិញ​ម្ដង​។ យ៉ាងណាគេមើលឃើញ​ថា​នារយៈ​ពេលចុងក្រោយនេះមាស សុខសោភា ក៍ត្រូវបានគេចាត់ទុកថា​នាងជា​តារា​ដែល​មាន​ជីវ​ភាពធូធាម្នាក់ដែរ ព្រោះរស់នៅផ្ទះវីឡារធំ និងជិះរថយន្ដថ្លៃៗមានដូចជាJeep Rubicon និងLand Cruiser V8 ជាដើម។ប៉ុន្ដែគ្មានដំណឹងសុខសោភា ចង់ទៅរស់នៅកាណាដាដូច​កាល​ពីឆ្នាំ២០១១ ទៀតឡើយ ព្រោះ​​ថាពេលនេះនាងកាន់តែមមាញឹករកស៊ីធំ​ជាមួយថៅកែរហូត​លែង​សូវ​ក្វល់ក្វាយរឿងបទផ្ទុះមិន​ផ្ទុះដូច​មុន​ទៀតហើយ។

 តាមរយៈការផ្អាកចេញទៅសាសងស្នេហ៍នៅក្រៅស្រុករបស់មាស សុខសោភា និង​លោក​​អ៊ឹត រ៉ាដា នេះធ្វើឲ្យ​ចំណងស្នេហានាងបាត់បង់ភាពផ្អែមល្ហែមខ្លះៗ តែមិនជះផលអា​ក្រក់​​ឬនាំឲ្យចំណងស្នេហាមាន​ការប្រែ​ប្រួល​នោះឡើយ ។សុខសោភា និងប្ដីដែលបានប្រារព​ខួប​អាពាហ៍ ពិពាហ៍គម្រប់១២ឆ្នាំកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០២១ នោះនៅតែរក្សារបានស្នេហា​រឹងមាំហើយនាងតែងតែសរសើរលោករ៉ាដា ថាជាបុរសដែលហ៊ានលះបង់គ្រប់បែប​យ៉ាងទាំង​អស់​ដើម្បីនាងទៀតផង។ប៉ុន្ដែសោភា នៅមានការរារែកចិត្តរឿងរៀបការជាចំហដដែលបើ​ទោះ​​​ជាFan របស់នាងចង់ឃើញអ្នកចម្រៀងរូបនេះរៀបការធំដូចសុគន្ធ និសា និងឱក សុគន្ធ​កញ្ញា ក្ដីក៍សោភា នៅតែចិត្តមិន​ដាច់ដដែល។តែគេជឿរថាសោភា ដែលមានឈ្មោះហៅ​ក្រៅ​ថាស្រីអូន នេះនឹងពិចារណាការ​រៀបការជា​លើក​ទី៣​ដើម្បីបំ​ពេញបំណងធំម្ដាយដែលចង់​ឲ្យ​នាងបង្កើតកូនដើម្បីឲ្យគាត់បានចៅពនាពេលខាងមុខនេះ។សោភា ដែលធ្លាប់រៀបការតាម​បែប​​សាសនាគ្រិស្ដនៅកាណាដាកាលពីឆ្នាំ២០០៨ និងរៀបការតាមប្រពៃណីខ្មែរដោយ​លាក់​លៀមឆ្នាំ២០០៩ នោះច្បាស់ជាមិនហ៊ានពពោះឡើយ ប្រសិនបើនាងមិនទាន់​រៀបការជាចំហ​ដើម្បី​កាត់​បន្ថយការរិះគន់​លើនាងរឿងរៀបការភ្នែកនៅកញ្ចឹងកចំនួន២លើកមកហើយនោះ។

 យ៉ាងណាទាក់ទងរឿងរៀបការនេះមាស សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើង​ថា​នាងមិន​ដែលមានចិត្ត​ចង់​រៀបការជាចំហឡើយ។គេចាំមើល​ថាតើរវាងការពពោះយកកូនដំ​បូង និងការរៀបការជាសាធារ​ណៈសុខ​សោ​ភា នឹងធ្វើរឿង១ណាមុនទៅ?