ព័ត៌មានទាន់ហេតុការណ៍បំផុត
អាយស៊ីស៖ អ្នកនាំពាក្យថ្មីរបស់ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ប្រចាំប្រទេស អ៊ីរ៉ាក់និងស៊ីរី កាលពីថ្ងៃច័ន្ទដើម សប្តាហ៍នេះ បានគំរាមវាយប្រហារ ប្រឆាំងនិង បណ្តាស្ថាន ទូតនានា របស់តួកគី នៅជុំវិញ ពិភពលោក ហើយថែមទាំង ជំរុញឲ្យអ្នក គាំទ្រក្នុងក្តៅ នៃទីក្រុង Tal Afar ដែលស្ថិត ក្បែរក្រុងមូស៊ុលកុំ ឲ្យភៀសខ្លួនចេញ ពីទីនោះស្រប ពេលដែលក្រុម របស់ខ្លួន(អាយស៊ីស) វាយលុកនៅតំបន់សមរភូមិមុខដទៃទៀត។
មន្ត្រីនាំពាក្យថ្មីរបស់ ក្រុម អាយស៊ីសលោក Abi al-Hassan al-Muhajer បានថ្លែងនៅ ក្នុងការថតសំឡេង បង្ហោះលើបណ្តាញ អ៊ីនធើរណេតថា យើងនឹងកំទេចរថយន្តរបស់ពួកគេ ឆ្មក់វាយលុកពួកគេក្នុងទីជម្រករបស់ពួកគេ ដូចនេះពួកគេអាចភ្លក់រសជាតិនូវទុក្ខវេទនាមួយចំនួនដែល អ្នកធ្លាប់ទទួលរងហើយ សូមកុំនិយាយជា មួយខ្លួន ឯងចំពោះការ ជម្លៀសខ្លួនចេញឲ្យសោះ ។
លោក Muhajer ថែមទាំងបាន បញ្ជាក់ថា បណ្តាអ្នក គាំទ្រក្រុមអាយស៊ីស នឹងដាក់ទិសដៅលើផ្លូវ អាណាចក្រក្នុង នោះរួមមានរដ្ឋាភិ បាលតួកគី ក្នុងផ្នែកសន្តិសុខ យោធា សេដ្ឋកិច្ច ទីតាំងស្ថានទូតគ្រប់ទី កន្លែងនៅលើ ពិភពលោក ។
ទោះជាយ៉ាង ណាភ្លាមៗ នោះពុំទាន់មានការ បញ្ជាក់អះអាងពីយ ថាភាពនៃ សំឡេងដែល មានការថតទុក និងបង្ហោះនោះឡើយទេ ។ ក្រុមអាយស៊ីសនេះ ដែរបាន និងកំពុង វាយប្រហារ មកលើក្រុម ឧទ្ទាមដែលគាំទ្រ ដោយតួកគីក្នុង ប្រទេសស៊ីរី និងកម្លាំង ក្នុងប្រទេសអ៊ីរ៉ាក់ដែលគាំទ្រ ដោយ សហរដ្ឋអាមេរិក ។