UNESCO៖ យ៉ូហ្គាឬយោគ គឺជាការអប់រំផ្លូវចិត្ត តាមរយៈធ្វើលំហាត់ ប្រាណនៃ សិរីរាង្គកាយ ផ្អែកតាម អ្នកទស្សនវិជ្ជា ជនជាតិឥណ្ឌា សម័យបុរាណ ហើយបច្ចុប្បន្នវា ត្រូវបានប្រតិបត្តិនៅ ជុំវិញពិភពលោក មិនតែប៉ុណ្ណោះ ថែមទាំងត្រូវ បានចុះបញ្ជីក្នុង សម្បត្តិបេតិ កភ័ណ្ឌពិភព លោកអរូបិយ របស់អង្គការ យូនីស្កូទៀតផង ។
ការលើកតម្កើងនេះ ត្រូវបានសាទរ ពីសំណាក់រដ្ឋាភិ បាលក្រុងញូវដេលី ដែលជាជោគជ័យ ផ្នែកការទូត មួយសម្រាប់ ប្រទេសជាតិ ។
ទីភ្នាក់ងារព័ត៌មាន Agence France Press បានរាយការណ៍ ថាការអនុវត្តការ អប់រំផ្លូវចិត្តតាម បែបយ៉ូហ្គានេះ ត្រូវបានដាក់ បញ្ចូលក្នុងបញ្ជីអ្វីដែល មានកិត្យានុភាព ក្នុងសម្បត្តិ បេតិកភ័ណ្ឌវប្បធម៌ អរូបិយ របស់មនុស្សជាតិ និងការទទួល ស្គាល់ពី ឥទ្ធិពលរបស់ទស្សនវិជ្ជា នេះនៅក្នុង សង្គមឥណ្ឌា រាប់ចាប់ពី សុខភាពនិងឱសថ ក៏ដូច ជាការអប់រំ និងសិល្បៈ ជាដើម នេះបើតាម ការលើកឡើងរបស់គណៈកម្មការ បេតិកភ័ណ្ឌពិភពលោក ។
នៅក្នុងសន្និសិទ សារព័ត៌មាន ដ៏ខ្លីមួយក្នុង ទីក្រុងញុវដេលី កាលពីថ្ងៃ ព្រហស្បត្តិ៍ អ្នកនាំ ពាក្យក្រសួង ការបរទេស ឥណ្ឌាលោក Vikas Swarup បានថ្លែងថា ការសង្ក ត់ធ្ងន់អំពី ការសម្រេច ចិត្តនៃតួនាទី របស់យ៉ូហ្គាជា ការប្រតិបត្តិ មួយនៅក្នុងសង្គម ជា ទំនៀមទម្លាប់ពីមាត់មួយ ទៅមាត់មួយ និងជាប្រព័ន្ធមួយ នៃចំណេះដឹង ផ្នែកវិទ្យាសាស្ត្រ និងបុរាណកាល ។
លោកបានបន្ថែម ថាសេចក្តីប្រកាស អំពីការដាក់ បញ្ចូលយ៉ូហ្គា ជាសម្បត្តិបេតិ កភ័ណ្ឌរបស់ មនុស្សជា តិអាចនឹង ឈានទៅដល់ការផ្តល់អំណាចនិង ការបំភ្លឺដល់ បណ្តាគ្រឹះស្ថាននិង សហគមនានា ក្នុងប្រទេស ឥណ្ឌាក្នុងការ សាបព្រោះនូវ ប្រពៃណីនេះ ។
ជាងនេះទៅទៀត វាក៏អាចជួយ ដល់ការចាប់ ផ្តើមនូវការ សន្ទនាអំពីផ្នត់ គំនិតនៃសន្តិភាព និងការយោគយល់គ្នា និងថាតើទស្សនៈ ទាំងនោះអា ចពង្រីកនិង សម្រេចបាន គោលដៅ នៅក្នុងការ អភិវឌ្ឍដែល អាចទ្រទ្រង់រួចដោយរបៀបណាទៀតផង ។
ចំណែករបាយការណ៍ ព័ត៌មាន ឥណ្ឌា The Statesman បានឲ្យដឹងថា ឥណ្ឌាអាចដើរ តួនាទីនាំមុ ខនៅក្នុង ការសន្ទនាកម្រិតថ្នាក់ពិភព លោកលើ ទំនាក់ទំនងវប្បធ ម៌អន្តរជាតិ ។
គួររំលឹកថាបញ្ជី នៃសម្បត្តិបេតិកភ័ណ្ឌ វប្បធម៌នេះត្រូវ បានបង្កើត ឡើងដោយ អង្គការយូនីស្កូ រយៈពេល១០ឆ្នាំ មកហើយ គោលបំណងដ៏ចម្បងគឺ ដើម្បីបង្កើន នូវការយល់ ដឹងដោយ សម្បជញ្ញៈដល់ មនុស្សលោក ។ មួយវិញ ទៀតវត្ថុ បំណងនៃការ បង្កើតវាឡើង ក៏ដើម្បីឲ្យបណ្តាប្រជាជាតិ ទាំងឡាយ ពុះពារ ដើម្បីការពារដ ល់សម្បត្តិវប្បធម៌ ទាំងនោះ ។