ភ្នំពេញ៖មាស សុខសោភា ស្ទើតែចេញទៅរស់នៅប្រទេសកាណាដាតាមស្វាមីទៅហើយកាលពីឆ្នាំ២០១១ ក្រោយនាងចាកចេញពីផលិតកម្មសាន់ដេ តែក្រោយមកនាងក៍ប្ដូរចិត្តទៅចូលថោន ចោលBig Man បានដល់ទៅ៩ឆ្នាំទើបឆ្នាំផ្ទេរមករាម ជាង១ឆ្នាំមកនេះ។ថ្វីត្បិតតែសោភា បានច្រានចោលបំណងលោកអ៊ឹត រ៉ាដា ចង់ឲ្យនាងទៅរស់នៅកាណាដាមែន តែអំឡុងពេលដែលនាងច្រៀងនៅថោន ជាញឹកញាប់នាងបានចេញទៅកាណាដា ជាមួយប្ដីដោយមានពេលខ្លះនាងបាត់មុខពីក្នុងស្រុកដល់ទៅកន្លះឆ្នាំ និងជូនកាលជាង១ឆ្នាំទើបនាងវិលវិញក៍មាន។ប៉ុន្ដែរយៈពេលជាង២ឆ្នាំចុងក្រោយនេះសុខសោភា បែជាលែងចេញទៅកាណាដាទៅវិញបើទោះជានៅរដូវធ្លាក់ភ្លៀងនេះជាពេលដែលនាងច្រើនតែលំហែកាយ៉ានៅក្រៅស្រុកក្ដី តែពេលនេះនាងសម្ងំនៅក្នុងស្រុកច្រើនជាងទៅបរទេស។

យ៉ាងណាជុំវិញការផ្អាកនាំប្ដីចេញទៅកាណាដារបស់មាស សុខសោភា នៅពេលនេះគេអាចសន្និដ្ឋានបានថាដោយសារតែស្វាមីរបស់នាងលោករ៉ាដា បានមករស់នៅខ្មែរជាអចិនត្រេយ៍ទៅហើយ និងម្យាងទៀតសោភា ជាប់មុខជំនួញផ្ទាល់ខ្លួនដូចជាការបើកហាងលក់កាហ្វេនៅក្រុងកំពង់សោម និងហាងផលិតផលនៅតាខ្មៅ រួមទាំងការរកស៊ីជាមួយថៅកែស្រី ផងទើបនាងអស់ពេលទៅរឹតចំណងស្នេហាជាមួយស្វាមីនៅក្រៅស្រុកបែបនេះ។ដោយឡែកប្រភពពីតារាដែលជិតដិតសុខសោភា បង្ហើបថាហេតុផលមួយផ្សេងទៀតដែលសោភា ផ្អាកទៅដើរលេងស្រុកគេព្រោះតែអំឡុងកូវីដជិត៣ឆ្នាំកន្លងមកនេះនាងបាត់បង់ប្រាក់ចំណូលពីសិល្បៈជាច្រើន ហេតុនេះហើយនៅពេលដែលស្ថានភាពកូវីដថមថយកាន់តែខ្លាំងពេលនេះសោភា ចាប់ផ្ដើមសន្សំលុយឡើងវិញតាមរយៈការច្រៀងConcerts និងលក់ផលិតផលជាមួយថៅកែរាម ប៉ុន្ដែសោភា ក៍ទៅដើរកម្សាន្ដជាញឹកញាប់នៅប្រទេសជិតខាងដែរជាមួយស្វាមីគ្រាន់តែនាងមិនចេញទៅប៉ែកអ៊ឺរ៉ុបយូខែដូចឆ្នាំមុនៗប៉ុណ្ណោះ។

មាស សុខសោភា បានច្រានចោលសំណើរស្នេហ៍ពីមន្រ្ដីធំៗមួយចំនួនតាមរយៈការភ្ជាប់ស្នេហ៍ជាមួយគ្រូពេទ្យមកពីកាណាដាលោកអ៊ឹត រ៉ាដា រយៈពេល១៥ឆ្នាំ(២០០៧-២០២២)មកហើយពួកគធ្លាប់រៀបការចំនួន២លើកគឺទី១កាលពីឆ្នាំ២០០៨ដោយការតាមបែបសាសនាគ្រិស្ដនៅព្រះវិហារមួយនៅកាណាដា និងទី២ការតាមប្រពៃណីខ្មែរបែបលាក់លៀមថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩។មហាជនរងចាំមើលថាមង្គលការលើកទីរបស់មាស សុខសោភា -អ៊ឹត រ៉ាដា នឹងធ្វើនៅទីណា?

