ភ្នំពេញ៖តារាចម្រៀងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានរាយអន្ទាក់ស្នេហ៍ដាក់ស្វាមីរបស់នាងកុំឲ្យងាករេចិត្តទៅរកស្រីផ្សេងនោះគឺតាមរយៈការតុបតែងខ្លួនឲ្យស្អាតគ្រប់ពេលទាំងអស់ បើទោះជាពេលនេះនាងមានកូនប្រុស១អាយុជាង២ឆ្នាំហើយក្ដី។ប្រភពបានឲ្យដឹងថាប្ដីរបស់ស្រីពេជ្រ លោកគឹម ហាន មានស្រីច្រើនចង់តោងស្នេហ៍ព្រោះតែលោកមានរូបរាងសង្ហារ និងជាអ្នកឌីហ្សាញម៉ូដសម្លៀកបំពាក់ល្បីឈ្មោះមួយដួង ហេតុនេះហើយបានជាសូលីកា មានវិធីម្យាងដើម្បីចងចិត្តប្ដីនោះគឺមានតែរក្សាររាងឲ្យនៅតែស្វែល មិនសូវបែកសាច់និងលេងសម្រស់ឲ្យលេចធ្លោគ្រប់ពេលដូចកាលនៅលីវតែម្ដង។

ទោះជាយ៉ាងណាជុំវិញការដែលពេជ្រ សូលីកា តែងតែធ្វើឲ្យគេចាប់អារម្មណ៍តាមរយៈវិធីតុបតែងសម្លៀកបំពាក់ស្ទើតែប្លែករហូតនោះគឺដោយសារតែនាងមានស្វាមីជាអ្នកច្នៃម៉ូដនៅពីក្រោយខ្នងនេះតែម្ដង ព្រោះអាណិកជនខ្មែរមកពីអូស្រ្ដាលីរូបនោះចេះច្នៃម៉ូដឲ្យគេគ្រប់គ្នាបានស្អាត រឿងអីដែលមិនអាចធ្វើឲ្យប្រពន្ធលោកកើនសម្រស់ថែមទៀតនោះបាន បើសម្លៀកបំពាក់សូលីកា នៅលើកណ្ដាប់ដៃរបស់លោកជាអ្នកច្នៃតាមចិត្តនាងចង់បានទៅតាមប្រភេទកម្មវិធីដែលត្រូវប្រើនោះ។លោកគឹម ហាន ត្រូវបានគេចាត់ទុកផងដែរថាជាបុរសកម្រម្នាក់ព្រោះលោកស្រលាញ់សូលីកា ដោយស្មោះសនិងមិនគិតពីអតីតកាលរបស់នាងហើយក្រោយភ្ជាប់ពាក្យជាមួយអ្នកចម្រៀងរូបនេះជាង២ឆ្នាំលោកបានផ្គាប់ចិត្តស្រីពេជ្រ ស្ទើតែគ្រប់យ៉ាងទាំងអស់ក្នុងនោះមានដូចជាទិញរថយន្ដទំនើបឲ្យនាង៣គ្រឿងមានដូចជាRange Rover ,Porsche និងBmw រួមទាំងផ្ទះវីឡារទ្រនុំស្នេហ៍ និងបន្ទប់ខុនដូប្រណិតមួយផ្សេងទៀតផង។

កម្មសិទ្ធិខាងលើនេះអាចធ្វើឲ្យសូលីកា រស់នៅយ៉ាងកាលីពស្ថិតក្នុងចំណោមតារាល្បីៗដែលលេងសម្ភារៈនិយមមួយចំនួនទៀត ខណៈដែលថ្មីៗនេះនាងកាន់តែរីករាយព្រោះអតីតសង្សាររបស់ប្ដីនាងគឺនាងថៃ នារីសុជាតា បានភ្ជាប់ពាក្យជាមួយបុរសបរទេសម្នាក់នឹងត្រៀមរៀបការខាងមុខនេះហើយ ដែលមានន័យថាសូលីកា អាចស្ងប់ចិត្តព្រោះមិនបារម្ភលោកហាន វិលត្រឡប់ទៅបង្កាត់ភ្លើងស្នេហាជាមួយនាងសុជាតា ឡើយ។ប៉ុន្ដែរឿងដែលសូលីកា ត្រូវគេងបង្ហូរទេកនេត្រាជារៀងរាល់រាត្រីនោះគឺម្ដាយរបស់នាងអ្នកស្រីស៊ិន ស្រីនាង ត្រូវតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ១២ឆ្នាំ ពាក់ព័ន្ធករណីសម្លាប់គូស្នេហ៍ភេទដូចគ្នាទៅលើអ្នកស្រីងិន សុខលី កាលពីថ្ងៃទី១១ខែមករាឆ្នាំ២០២០ ។សូលីកា ដែលលុបចោលមង្គលការជាមួយលោកគឹម ហាន កាលពីឆ្នាំ២០២១ ព្រោះតែកូវីដនោះនាងអាចនឹងរៀបការនៅឆ្នាំ២០២២ ដោយគ្មានម្ដាយចូលរួម។តែស្រីពេជ្រ សង្ឃឹមជួបមុខអ្នកស្រីនាង វិញនៅឆ្នាំ២០៣៣ ខាងមុខ៕


