ក្លឹបBurnley បានប្រកាសតែងតាំងអតីតប្រធានក្រុម Man City លោក Vincent Kompany ជាអ្នកចាត់ការថ្មីរបស់ពួកគេ
ដើម្បីចូលស្នងតំណែងលោក Sean Dyche ។
Dyche ត្រូវបានបណ្តេញចេញពីដំណែងនៅចុងរដូវកាលមុន មុនពេលលោក Mike Jacksonចូលកាន់តំណែង
បណ្តោះអាសន្ន។ ទោះជាយ៉ាងណាក៏ដោយ គាត់មិនបានជោគជ័យក្នុងការរក្សាពួកគេនៅក្នុងក្របខ័ណ្ឌ ប្រឺមីញេលីកខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៨ដោយមាន៣៥ពិន្ទុពី៣៨ប្រកួត។
អតីតខ្សែការពារសញ្ជាតិបែលហ្ស៊ិករូបនេះបានចាកចេញពីក្លឹប Anderlecht កាលពីខែមុន បន្ទាប់ពីដឹកនាំបានពីររដូវកាល ក្នុងនាមជាអ្នកចាត់ការទូទៅមុនពេលចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅឆ្នាំ២០២០។លោកបានដឹកនាំក្លឹបAnderlechtទទួលបានចំណាត់ថ្នាក់លេខ៣កាលពីរដូវកាលមុននិងមានកៅអីវគ្គជម្រុះទ្វីបអឺរ៉ុបនិងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់បែលហ្ស៊ិក។Kompany បាននិយាយថាBurnley គឺជាក្រុមអង់គ្លេសជាប្រវត្តិសាស្ត្រហើយខ្ញុំពិតជាមានកិត្តិយសណាស់ដែលត្រូវបានតែងតាំងជាអ្នកគ្រប់គ្រង។ខ្ញុំរំភើបចំពោះការប្រជែងនាពេលខាងមុខ។លោកបន្តថាខ្ញុំទន្ទឹងរង់ចាំក្នុងការធ្វើការជាមួយកីឡាករនិងស្វែងរកជ័យជម្នះសម្រាប់អ្នកគាំទ្ររបស់យើង៕