Sunday, November 24, 2024
Homeកីឡាអន្ដរជាតិព្រីមេរ៉ាលីហ្គា ប្តឹងក្លឹប Paris SG និង Man City

ព្រីមេរ៉ាលីហ្គា ប្តឹងក្លឹប Paris SG និង Man City

ក្របខ័ណ្ឌបាល់ទាត់កំពូលអេស្ប៉ាញព្រីមេរ៉ាលីហ្គាបានដាក់ពាក្យប្តឹងទៅ UEFA ប្រឆាំងនឹងក្លឹបParis SGនិង Man City ពីបទចោទប្រកាន់បំពានច្បាប់ហិរញ្ញវត្ថុលេងដោយយុត្តិធម៌(FinancialFairPlay)។នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

ស្ថាប័នបាល់ទាត់ខាងលើបាននិយាយថា ខ្លួននឹងចាត់វិធានការផ្លូវច្បាប់បន្ថែមទៀតចំពោះប្រព័ន្ធយុត្តិធម៌របស់សហភាពអឺរ៉ុប បារាំង និងស្វីស ដោយយល់ឃើញថា ក្លឹបទាំងនេះកំពុងបន្តរំលោភលើបទប្បញ្ញត្តិបច្ចុប្បន្នលេងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុ។

ព្រីមេរ៉ាលីហ្គាបាននិយាយថាខ្លួនបានដាក់ពាក្យបណ្តឹងប្រឆាំងនឹង Man City ទៅ UEFA ក្នុងខែមេសា មុនពេលដាក់ពាក្យប្តឹង Paris SG កាលពីសប្តាហ៍មុន។

បណ្តឹងប្រឆាំងនឹង Man City ពាក់ព័ន្ធ នឹងការចុះហត្ថលេខាលើខ្សែប្រយុទ្ធន័រវេស Erling Haaland ពី Dortmundក្នុងតម្លៃជាង៣១៣លានដុល្លារអាមេរិករួមទាំងប្រាក់ខែ ថ្លៃភ្នាក់ងារ និងប្រាក់រង្វាន់ផងដែរ។

ប្រធានព្រីមេរ៉ាលីហ្គាលោក Javier Tebas បាននិយាយកាលពីខែមុនថាអង្គការនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងក្លឹបបារាំង បន្ទាប់ពី Kylian Mbappe បដិសេធការផ្ទេរទៅ Real Madridនិងបន្តកិច្ចសន្យារបស់គាត់

ជាមួយ PSG រហូតដល់ឆ្នាំ 2025 ។

LaLigaបានប្រតិកម្មយ៉ាងខឹងសម្បារចំពោះការបន្តកុងត្រារបស់ Mbappe ដោយនិយាយថាការផ្តល់ជូនថ្មីរបស់ PSG ទៅកាន់ Mbappe វាយប្រហារស្ថិរភាពសេដ្ឋកិច្ចនៃបាល់ទាត់អឺរ៉ុប៕

RELATED ARTICLES