កីឡាករខ្សែការពារស្លាបស្តាំចាស់វស្សាDani Alves បានប្រកាសថាចាកចេញពីក្លឹបBarcelona នៅពេលដែលកិច្ចសន្យារបស់គាត់ត្រូវផុតកំណត់នៅចុងខែនេះ។ទោះជាយ៉ាងណាក្តីកីឡាកររូបនេះមិនបានបង្ហើបអោយដឹងពីគម្រោងអនាគតនៅឡើយទេ។ Alves ដែលធ្លាប់លេងឱ្យ Juventus, Paris St Germain និង Sao Paulo បន្ទាប់ពីចាកចេញពីBarcelonaជាលើកដំបូងបានយល់ព្រមរក្សាប្រាក់ខែរបស់គាត់ឱ្យនៅអប្បបរមាដើម្បីជួយក្លឹបជៀសវាងការបំពានច្បាប់ Financial Fair Play ។
Alves បានសរសេរនៅលើ Instagram កាលពីថ្ងៃពុធថា បន្ទាប់ពីរយៈពេលជាង៨ឆ្នាំដែលខ្ញុំបានបានបូជាកម្លាំងកាយចិត្តិជាមួយក្លឹបវាដល់ពេលដែលខ្ញុំត្រូវនិយាយពាក្យថាលាហើយ។Alvesបាននិយាយថាខ្ញុំសូមអរគុណដល់បុគ្គលិកទាំងអស់ដែលបានផ្តល់ឱកាសឱ្យខ្ញុំឱ្យត្រលប់មកវិញនិងអាចពាក់អាវដ៏អស្ចារ្យម្តងទៀត ។
Alves ដែលបានបង្ហាញវត្តមានច្រើនជាង ១០០ប្រកួតអោយក្រុមជម្រើសជាតិប្រេស៊ីល លេងបាន១៦ប្រកួត កាលពីរដូវកាលមុន ខណៈដែល Barcelona បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ក្នុងតារាងព្រីមេរ៉ាលីហ្គាតាមពីក្រោយក្រុមជើងឯក Real Madrid ។
គាត់ត្រូវបាននាំយកមកត្រឡប់មកវិញដោយគ្រូបង្វឹក លោក XaviHernandezអតីតមិត្តរួមក្រុមរបស់គាត់ក្នុងគោលបំណងដើម្បីជួយសង្គ្រោះក្រុមដែលកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ៩ក្នុងតារាងនាពេលនោះ។
កីឡាករប្រេស៊ីលវ័យ៣៩ឆ្នាំរូបនេះធ្លាប់ជួយអោយBarcelonaឈ្នះពានចំនួន២៣ដងរួមបញ្ចូលទាំងពានរង្វាន់យូហ្វាឆេមពានលីកចំនួន៣ដងនិងអេស្ប៉ាញព្រីមេរ៉ាលីហ្គា៦ដងក្នុងការលេងជាលើកដំបូងរបស់គាត់ជាមួយ Barca ពីឆ្នាំ ២០០៨-១៦៕