ព័ត៌មានទាន់ហេតុការណ៍បំផុត
ប្រេសុីល៖ ប្រធានាធិបតី ប្រេស៊ីលលោក Michel Temer កាលពីថ្ងៃអង្គារ បានដាក់ស្នើ សេចក្តីព្រាងច្បាប់ មួយទៅកាន់ រដ្ឋសភាដែល នឹងដំឡើងអាយុដល់ មន្ត្រីរាជការ ចូលនិវត្តន៍រហូត ដល់៦៥ឆ្នាំ ។
សេចក្តីព្រាង ច្បាប់នេះ ជាផ្នែក មួយនៃផែន ការកែទម្រង់ សោធនដែល នឹងផ្តល់ឲ្យ ដល់គ្រប់ មន្ត្រីជាបុរស អាយុក្រោម៥០ឆ្នាំ និងស្ត្រីក្រោម ៤៥ឆ្នាំតាមរយៈការចេញ វិភាគទាននៅ ក្នុងរបបសន្តិសុខ សង្គមរយៈ ពេល២៥ឆ្នាំ។
យោងតាមគេហ ទំព័ររបស់ រដ្ឋាភិបាល ផ្សាយថា មន្ត្រីរាជការ ជាបុរសដែល មានអាយុជាង ៥០ឆ្នាំនិង ស្ត្រីជាង៤៥ឆ្នាំ នឹងត្រូវបាន រាប់បញ្ចូល ក្នុងប្រព័ន្ធនៃការផ្លាស់ប្តូរមួយ ក្រោម គោលការណ៍នេះ អ្នករាជការទាំង នោះនឹងត្រូវ បានដាក់ឲ្យ ស្ថិតនៅក្នុង ការបង្កើន ៥០%លើពេលវេលា នៃវិភាគទានដែលនៅសេសស ល់របស់ពួកគេ ។
ចំណែកតួលេខរបស់ រដ្ឋាភិបាល បង្ហាញអាយុ ចូលនិវត្តន៍ជា មធ្យមក្នុងប្រទេស ប្រេស៊ីលគឺ ៥៨ឆ្នាំ ដែលស្ថិតក្នុង ចំណោម កម្រិតទាបជាងគេបំផុតលើពិភពលោក ។
គួរបញ្ជាក់ផងដែរថា ចំពោះមន្ត្រីទាំង ឡាយដែល មានចូលនិវត្តន៍ រួចហើយនិង កំពុងទទួល សោធននិវត្តន៍ នឹងមិនមាន អានុភាព ឡើយប្រសិនជាសេចក្តីព្រាងនេះបានឆ្លង កាត់ការអនុម័ត ។
លេខាធិការរបបសន្តិសុខ សង្គមចំណុះ ក្រសួងហិរញ្ញវត្ថុលោក Marcelo Caetano បានថ្លែង ថាគោលការណ៍ ស្នូលទី១នៃការ កែទម្រង់គឺ ការគោរពចំពោះសិទ្ធិនៃការ ទទួលបាន ។
សេចក្តីព្រាងច្បាប់ នេះរាប់បញ្ចូល ការកែប្រែថ្មីដោយ ស្វ័យប្រវត្តិនៃ អាយុចូល និវត្តន៍ ខណៈ អាយុកាលជា មធ្យមរបស់ ពលរដ្ឋក្នុង ប្រទេសប្រេស៊ីល បច្ចុប្បន្នកើនឡើងដល់៨៣ឆ្នាំ ស្របពេលដែល រដ្ឋាភិបាលយល់ ឃើញជាមុន ចំពោះ ការកែប្រែ ថ្មីមួយចំនួននៅ ឆ្នាំ២០៦០ ។
ការកែទម្រង់សោធន និវត្តត្រូវបានគេ រំពឹងថានឹងកាត់បន្ថយ នូវការចំណាយ លើផ្នែករបប សន្តិសុខសង្គម របស់ប្រទេស ប្រេស៊ីលប្រមាណជា២០៥ប៊ីលានដុល្លារក្នុង អំឡុងពេល១០ឆ្នាំ ដំបូងបន្ទាប់ពីការ អនុម័តច្បាប់នេះ ។